សុខភាព
ប្រុស-ស្រី ចង់បានសកម្មភាពផ្លូវភេទល្អ កុំភ្លេចហាត់ប្រាណ
គ្នាយើងប្រហែលជាដឹងហើយថាការហាត់ប្រាណជាប្រចាំអាចជួយកាត់បន្ថយហានិភ័យកើតជំងឺរ៉ាំរ៉ៃមួយចំនួនដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែម ឬជំងឺពុកឆ្អឹងជាដើម។ ប៉ុន្តែតាមពិតទៅការហាត់ប្រាណមានប្រយោជន៍លើសហ្នឹងទៅទៀត គឺការហាត់ប្រាណជួយបង្កើនសមត្ថភាពផ្លូវភេទ។
១. ផលប្រយោជន៍ហាត់ប្រាណសម្រាប់បុរស
សម្រាប់មនុស្សប្រុសការហាត់ប្រាណជាទៀងទាត់ ទំនងជាដូចទៅនឹងថ្នាំViagra ធម្មជាតិ។ វាមានទំនាក់ទំនងទៅនឹងបន្ថយហានិភ័យលើបញ្ហាលិង្គមិនឡើងរឹង។ ការសិក្សាមួយបានរកឃើញថា បុរសវ័យកណ្ដាលដែលមិនសូវធ្វើសកម្មភាពរាងកាយ តែត្រូវបានណែនាំឲ្យចូលរួមកម្មវិធីលំហាត់ប្រាណបែបខ្លាំងៗ រយៈពេលប្រាំបួនខែជាប់គ្នា រកឃើញថាបុរសទាំងនោះក៏ចាប់ផ្ដើមមានសកម្មភាពផ្លូវភេទច្រើនជាងមុនដែរ។ ការមានសកម្មភាពផ្លូវភេទច្រើនជាងមុននេះ មានទាំងសកម្មភាពផ្លូវភេទប្រសើរជាងមុន និងទទួលបានការពេញចិត្តនឹងរឿងលើគ្រែជាងមុនដែរ។ ការសិក្សាបញ្ជាក់ថា អ្នកហាត់ប្រាណបានរាងកាយមាំមួនល្អ នឹងបង្កើនសមត្ថភាពផ្លូវភេទបានកាន់តែល្អ។
២. ផលប្រយោជន៍ហាត់ប្រាណសម្រាប់ស្រ្តី
ការសិក្សាលើស្រ្តីបានរកឃើញដែរថា អ្នកដែលមានសកម្មភាពរាងកាយច្រើន ក៏ទទួលបានចំណង់ផ្លូវភេទ ភាពស្រើបស្រាល និងភាពពេញចិត្តនឹងរឿងផ្លូវភេទល្អប្រសើរជាងស្រ្តីដែលមិនសូវមានសកម្មភាពរាងកាយ។ ការសិក្សាមួយទៀត បានរកឃើញដែរថា ស្រ្តីដែលបានជិះកង់ហាត់ប្រាណ២០នាទីក្នុងមួយថ្ងៃ និងបានមើលភាពយន្តបែបស្រើបស្រាលតាមក្រោយ ភាពស្រើបស្រាលទទួលបានពីការរួមភាពក៏ល្អប្រសើរជាងស្រ្តីដែលមិនបានហាត់ប្រាណមុនមើលភាពយន្តបែបស្រើបស្រាល។
៣. មូលហេតុការហាត់ប្រាណជួយសុខភាពផ្លូវភេទ
ការហាត់ប្រាណជួយបង្កើនលំហូរឈាមក្នុងរាងកាយ នាំឲ្យសកម្មភាពផ្លូវភេទរបស់បុរសមានភាពល្អប្រសើរ។ ការហាត់ប្រាណធ្វើឲ្យរូបរាងប្រុសៗសមសួន ក៏ជាផ្នែកមួយជួយឲ្យសកម្មភាពផ្លូវភេទល្អប្រសើរដែរ។ ទាំងស្រ្តី និងបុរស ដែលបានហាត់ប្រាណជាប្រចាំ ច្រើនតែមានអារម្មណ៍ល្អនឹងរឿងរួមភេទ ដែលនាំឲ្យមានសកម្មភាពផ្លូវភេទមួយល្អប្រសើរ។
ដូចគ្នាដែរ ការបញ្ចេញកម្លាំងកាយជាប្រចាំ ពិសេសអ្នកចូលរួមកម្មវិធីហាត់ប្រាណ អាចជួយបង្កើនកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន ដែលអាចជួយបង្កើនចំណង់ផ្លូវភេទលើបុរស និងស្រ្តី។ ប៉ុន្តែ បើសិនជាបញ្ចេញកម្លាំងកាយច្រើនជ្រុល អាចទទួលបានលទ្ធផលផ្ទុយទៅវិញ នាំឲ្យកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនធ្លាក់ចុះទៅវិញ។ ការសិក្សាក៏រកឃើញដែរថា ប្រុសៗដែលហាត់ប្រាណខ្លាំងៗជាប្រចាំ ហាក់មានការធ្លាក់ចុះចំណង់ផ្លូវភេទទៅវិញ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ រឿងពិតច្រើនយ៉ាង ពីការរួមភេទ មនុស្សភាគច្រើនមិនសូវដឹង
ចុចអាន៖ ពិតអត់ ផឹកកាហ្វេរាល់ថ្ងៃធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ?
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង