សុខភាព
ពិតអត់ ផឹកកាហ្វេរាល់ថ្ងៃធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ?
កន្លងមកធ្លាប់មានការលើកឡើងថាផឹកកាហ្វេច្រើនក្នុងមួយថ្ងៃៗអាចប៉ះពាល់ដល់ចំណង់ផ្លូវភេទរបស់មនុស្សយើង។ តើគ្នាយើងធ្លាប់ឭការលើកឡើងបែបនេះទេ? ពិតឬអត់?

រឿងផឹកកាហ្វេច្រើនធ្វើឲ្យសមត្ថភាព ឬចំណង់ផ្លូវភេទធ្លាក់ចុះនេះ មានការជជែកវែកញែកគ្នាយូរមកហើយ និងក៏មានការសិក្សាបញ្ជាក់ដែរថាកាហ្វេមិនប៉ះពាល់ដល់រឿងសុខភាពផ្លូវភេទរបស់យើងទេបើផឹកត្រឹមពីរពែងក្នុងមួយថ្ងៃអីនោះ។
តាមពិតទៅការលើកឡើងថាកាហ្វេអាចធ្វើឲ្យប៉ះពាល់ដល់ចំណង់ផ្លូវភេទ គឺអាចមកពីអ្នកផឹកកាហ្វេកំពុងតែមានបញ្ហាថប់បារម្ភរួចស្រេចទៅហើយនោះទេ។ មានន័យថាបើយើងកំពុងមានបញ្ហាថប់បារម្ភ ពេលផឹកកាហ្វេ សារធាតុកាហ្វេអ៊ីននឹងធ្វើឲ្យយើងកាន់តែបាត់បង់ការផ្ចង់អារម្មណ៍ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវិតផ្លូវភេទរបស់យើងដែរ ខណៈមនុស្សមានសុខភាពធម្មតាមិនរងផលប៉ះពាល់ពីកាហ្វេអ៊ីននេះទេ។

បន្ថែមពីនេះមានកាសិក្សាមួយបង្ហាញថាការផឹកកាហ្វេបែរជាជួយបង្កើតអារម្មណ៍ខាងផ្លូវភេទទៅវិញ។ ការសិក្សារបស់សាកលវិទ្យាល័យ Texas សហរដ្ឋអាមេរិករកឃើញថាប្រុសៗដែលផឹកកាហ្វេពីរពែងក្នុងមួយថ្ងៃ ចំនួន៤២ភាគរយនៃអ្នកចូលរួមក្នុងការសិក្សាចំនួន ៤ ០០០នាក់មិនសូវមានបញ្ហាលិង្គមិនឡើងរឹងដូចអ្នកមិនផឹកកាហ្វេនោះទេ។ ប៉ុន្តែបើផឹកបីពែងក្នុងមួយថ្ងៃ គឺធ្វើឲ្យមានផលប៉ះពាល់ខ្លះៗដល់រឿងលិង្គមិនឡើងរឹងដែរ។
អ្នកវិទ្យាសាស្រ្តជឿថាជាតិកាហ្វេអ៊ីនជួយជំរុញប្រតិកម្មគីមីដែលអាចបង្កើនលំហូរឈាមទៅកាន់លិង្គ ធ្វើឲ្យលិង្គឡើងរឹង។ ការសិក្សាមុនៗផ្សេងទៀត ក៏បានរកឃើញដែរថា ការផឹកកាហ្វេក៏បាន ជួយជំរុញចំណង់ផ្លូវភេទស្រីៗដូចគ្នា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ផឹកកាហ្វេធ្វើឲ្យស្រួលបត់ជើង ពិតអត់?
ចុចអាន៖ កាហ្វេអាចជួយសម្រកទម្ងន់ដោយមិនដឹងខ្លួន តែក៏គួរដឹងរឿងទាំងនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


