រឿងពិតច្រើនយ៉ាង ពីការរួមភេទ មនុស្សភាគច្រើនមិនសូវដឹង
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

រឿងពិតច្រើនយ៉ាង ពីការរួមភេទ មនុស្សភាគច្រើនមិនសូវដឹង

បានផុស

នៅ

ការ​រួម​ភេទ​មិន​មែន​ត្រឹម​តែ​បាន​ផ្ដល់​ក្ដី​សុខ និង​ភាព​ស្និទ្ធ​ស្នាល​រវាង​គូ​ស្នេហ៍​នោះ​ទេ តែ​ថែ​ម​ទាំង​មាន​ប្រយោជន៍​ផ្នែក​សុខភាព និង​អាច​ជួយ​ឲ្យ​យើង​រស់​បាន​យូរ​​ផង​ដែរ​។ ការ​រួម​ភេទ​ត្រូវ​គេ​ជឿ​ថា​អាច​ប្រឆាំង​នឹង​ជំងឺ​មួយ​ចំនួន និង​ទំនងជា​អាច​ការពារ​ជំងឺ​មហារីក​បាន​ទៀត​ផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. បំបាត់​ស្រ្តេស​

ការ​រួម​ភេទ​អាច​កាត់​កម្រិត​ស្ត្រេស​របស់​មនុស្ស​យើង​បាន​។ ការ​សិក្សា​មួយ​បាន​​រក​ឃើញ​ថា​អ្នក​ដែល​បាន​រួមភេទ​ជាមួយ​ដៃ​គូ​​មុន​ពេល​ធ្វើ​កិច្ច​ការ​លំបាក​ផ្សេងៗ កម្រិត​ស្ត្រេស​របស់​អ្នក​ទាំង​នោះ​មាន​ទាប និង​កម្រិត​សម្ពាធ​ឈាម​ក៏​ទាប​ដែរ បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​បាន​រួមភេទ ឬ​អ្នក​សម្រេច​កាម​ដោយ​ខ្លួន​ឯង។​​​

២. ជួយ​សុខភាព​បេះដូង

ការ​រួម​ភេទ​បាន​ជួយ​ដល់​ចង្វាក់​បេះដូង និង​សុខភាព​បេះ​ដូង​ផ្សេងទៀត​។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ការ​រួម​ភេទ​ពិត​ជា​អាច​ជួយ​ប្រុសៗ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​សារ​គាំង​បេះ​ដូង​។ ការ​សិក្សា​បញ្ជាក់​ថា​ ប្រុសៗ​ដែល​បាន​រួម​ភេទ​បាន​ពីរ​ដង ឬ​លើស​ពី​នេះ​ក្នុង​មួ​យ​សប្ដាហ៍ គឺ​ទំនង​ជា​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​សារ​គាំង​បេះ​ដូង​ទាប​ជាង​ប្រុសៗ​ដែល​មិ​ន​សូវ​បាន​រួម​ភេទ​។

៣. កាត់​បន្ថយ​ការ​ឈឺចាប់​ផ្សេងៗ​

ការ​រួម​ភេទ​ជួយ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ល្អ​។ ក្រៅ​តែ​ពី​អត្ថប្រ​យោជន៍​ដល់​រាង​កាយ ការ​រួម​ភេទ​ក៏​បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ផង​ដែរ​។ នៅ​ពេល​មនុស្ស​យើង​កំពុង​មាន​អារម្មណ៍​ស្រើប​ស្រាល និង​ដល់​ចំណុច​កំពូល hypothalamus នៅ​ក្នុង​ខួរក្បាល​បញ្ចេញ​អ័រម៉ូន​អារម្មណ៍​ល្អ​អុកសុីតូសុីន​ (oxytocin) ។ ការ​សិក្សា​បាន​រក​ឃើញ​ដែរ​ថា​អ័រ​ម៉ូន​នេះ អាច​ជួយ​ស្រីៗ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ ពិសេស​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​។

៤. ការពារ​ជំងឺ​មហារីក​

ការ​សិក្សា​មួយ​​ចំនួន​បាន​រក​ឃើញ​ថា​ប្រុសៗ​មាន​វ័យ​៥០​ឆ្នាំ​ ឬ​លើស​ពី​នេះ ដែល​បាន​រួម​ភេទ​ញឹក​ញាប់​អាច​​ប្រឈម​នឹង​ការ​រក​ឃើញ​ថា​មាន​មហារីក​ក្រពេញ​ប្រូស្តាត​ទាប​ជាង​ប្រុសៗ​វ័យ​ដូច​គ្នា​តែ​មិន​សូវ​បាន​រួម​ភេទ​។​ ការ​សិក្សា​បញ្ជាក់​ទៀត​ថា មិន​ថា​ការ​រួម​ភេទ​ជាមួយ​ដៃគូ ឬ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ទេ គឺ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មាហារីក​ក្រពេញ​ប្រូ​ស្តាត​នៅ​ពេល​វ័យ​កាន់​តែ​ចាស់​។

ការ​សិក្សា​មួយ​ទៀត​បញ្ជាក់​ដែរ​ថា ប្រុសៗ​ក្នុង​វ័យ​ខ្ទង់​២០​ឆ្នាំ ដែល​បាន​បញ្ចេញ​ទឹក​កាម​ញឹកញាប់​ក៏​ទំនង​ជា​អាច​កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​នេះ​បាន​ដែរ​។

៥. បង្កើន​គុណភាព​មេ​ជីវិត​

ការ​រួម​ភេទ​បាន​ដល់​ចំណុច​កំពូល​ញឹកញាប់ ជួយ​បង្កើន​គុណភាព​មេ​ជីវិត​ឈ្មោល​ប្រុសៗ​ ដោយ​បាន​កាត់​បន្ថយ​ចំនួន​DNA ដែល​ខូច​ចូល​ទៅ​ក្នុង​មេជីវិត និង​បង្កើន​សមត្ថភាព​បង្ក​កំណើត។​ ការ​សិក្សា​រក​ឃើញ​ថា​ប្រុសៗ​ដែល​បាន​រួមភេទ ឬ​បាន​បញ្ចេញ​ទឹក​កាម​រាល់ថ្ងៃ​​ គុណ​ភាព​មេជីវិត​នៅ​ក្នុង​ទឹក​កាម​មាន​កម្រិត​ខ្ពស់​​ជាង​អ្នក​ដែល​មិន​បាន​រួម​ភេទ ក្នុង​រយៈពេល​មួយ​សប្ដាហ៍​បន្ទាប់។ ការណ៍​នេះ អាច​ជួយ​ឲ្យ​គូស្នេហ៍​ជួប​បញ្ហា​ពិបាក​បង្ក​កំណើត​កម្រិត​ស្រាល ​​ឲ្យ​មាន​ការ​បង្ក​កំណើត​។

​​​​​​​ការ​រួម​ភេទ ជា​ពេល​វេលា​មួយ​សម្រាប់​គូស្នេហ៍​ក្នុង​ការ​បង្កើន​ភាព​ស្និទ្ធ​ស្នាល តម្រេក និង​ទំនាក់​ទំនង​ល្អ ជា​ដើម។ ដូច​នេះ គ្នា​យើង​គួរ​រក្សា​សកម្មភាព​រួម​ភេទ និង​ត្រូវ​ប្រាដក​ថា​យើង​បាន​រួ​មភេទ​ដោយ​សុវត្ថិ​ភាព​ ​បាន​ប្រើ​វិធី​ការពារ​បាន​ត្រឹម​ត្រូវ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖រួមភេទជួយកាត់បន្ថយស្ត្រេសបានបែបណាខ្លះ?

ចុចអាន៖កត្តា ​៤យ៉ាង ជះ​ឥទ្ធិពល​ខ្លាំង​ក្លា​​ដល់​ជីវិត​លើ​គ្រែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services