ព័ត៌មានអន្ដរជាតិ
អ្នកជំងឺដែលផ្ទុកវីរុសកូវីដក្នុងសួតកាន់តែខ្ពស់ អាចបណ្ដាលឲ្យស្លាប់ងាយឬដោយមិនដឹងខ្លួន
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ចំនួនវីរុសកូវីដ ១៩ កាន់តែខ្ពស់នៅក្នុងសួត គឺជាការរួមចំណែកយ៉ាងសំខាន់ ដល់ការស្លាប់ងាយឬអាចបណ្ដាលឲ្យស្លាប់មិនដឹងខ្លួនរបស់អ្នកជំងឺកូវីដ។

ការរកឃើញនេះគឺដូចនឹងទ្រឹស្តីមុនៗ ដែលថា ការឆ្លងមេរោគដំណាលគ្នាដូចជាជំងឺរលាកសួត ឬការធ្វើឲ្យប្រព័ន្ធការពាររាងកាយមានប្រតិកម្មខ្លាំង គឺជាកត្តាសំខាន់ក្នុងការស្លាប់របស់អ្នកឈឺដោយកូវីដ ។
ដើម្បីឈានដល់ការសន្និដ្ឋាននេះ ក្រុមអ្នកស៊ើបអង្កេតបានវិភាគសំណាកបាក់តេរីនិងផ្សិតពីសួតរបស់អ្នកជំងឺកូវីដ ចំនួន ៥៨៩ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលមានជំងឺធ្ងន់ធ្ងរ និងត្រូវការដកដង្ហើមចេញចូលតាមម៉ាស៊ីន។
ជាមធ្យមអ្នកជំងឺដែលស្លាប់មានចំនួនវីរុស ១០ ដងនៅក្នុងផ្លូវដង្ហើម ទាបជាងអ្នកដែលរួចជីវិតពីជំងឺរបស់ពួកគេ។

អ្នកនិពន្ធ Imran Sulaiman ជាសាស្ត្រាចារ្យជំនួយនៅផ្នែកវេជ្ជសាស្ត្ររបស់ NYU Langone Health បាននិយាយថា “ការរកឃើញរបស់យើងបង្ហាញថា ការបរាជ័យរបស់រាងកាយក្នុងការទប់ទល់នឹងមេរោគមួយចំនួនធំ ដែលចូលក្នុងសួត គឺភាគច្រើនទទួលខុសត្រូវចំពោះការស្លាប់របស់កូវីដនៅក្នុងរោគរាតត្បាតនេះ” ។

ទោះយ៉ាងណា មិនមានភស្តុតាងនៃការឆ្លងមេរោគបាក់តេរីបន្ទាប់បន្សំ ដែលជាមូលហេតុនៃការស្លាប់នោះទេ។ ប៉ុន្តែនេះអាចបណ្ដាលមកពីអ្នកជំងឺ បានទទួលថ្នាំអង់ទីប៊ីយ៉ូទីកច្រើន។ ការសិក្សានេះបានរាប់បញ្ចូលតែអ្នកជំងឺដែលបានរួចជីវិត ពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលពីរសប្ដាហ៍ដំបូង ដូច្នេះវាអាចទៅរួចដែលការឆ្លងមេរោគបាក់តេរី ឬប្រតិកម្មអូតូអ៊ុយមីន អាចដើរតួសំខាន់ក្នុងការស្លាប់របស់អ្នកជំងឺកូវីដ ១៩៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកដឹងពីពាក្យចចាមអារ៉ាមជុំវិញវ៉ាក់សាំងកូវីដ ខុសពីការពិតទាំងស្រុង
ចុចអាន៖ប្រកាន់គោលការណ៍ ៣ ធំៗនេះ ធានាថាដូសទីប៉ុន្មានក៏ដោយ សុទ្ធតែមានប្រសិទ្ធភាពខ្លាំងក្លា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


