សុខភាព
ហាត់ប្រាណមុនអាហារពេលព្រឹក ជួយប្រឆាំងជំងឺទឹកនោមផ្អែម
ការធ្វើលំហាត់ប្រាណ មុនពេលការញ៉ាំអាហារពេលព្រឹក ត្រូវបានអ្នកស្រាវជ្រាវរកឃើញថា មានប្រសិទ្ធិភាពជួយរាងកាយ អាចប្រឆាំងនឹងហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ២ បាន។

តាមលទ្ធផលស្រាវជ្រាវធ្វើឡើង ដោយសាកលវិទ្យាល័យ Bath សហការជាមួយសាកលវិទ្យាល័យ Birmingham ប្រទេសអង់គ្លេស បានតាមដាន និងរកឃើញលើអ្នកស្ម័គ្រចិត្តប្រមាណ ៣០នាក់។ អ្នកចូលរួមស្ម័គ្រចិត្តសុទ្ធសឹងជាអ្នកមានរាងកាយធាត់ នៅពេលពិសោធ អ្នកស្រាវជ្រាវបានបែងចែកពួកគេជាពីរក្រុម ដោយ១ក្រុម ធ្វើលំហាត់ប្រាណ មុនញ៉ាំអាហារព្រឹក ១ក្រុមទៀត ញ៉ាំអាហាររួចទើបហាត់ប្រាណ ក្នុងរយៈពេល ៦សប្តាហ៍។
ជាលទ្ធផល អ្នកស្រាវជ្រាវកត់សម្គាល់ឃើញថា ក្រុមដែលធ្វើលំហាត់ប្រាណរួចទើបញ៉ាំអាហារពេលព្រឹក មានលទ្ធផលប្រសើរ ដោយសាច់ដុំ និងរាងកាយពួកគេ ឆ្លើយតបនឹងអាំងស៊ុយលីនបានយ៉ាងល្អ ពោលគឺ អាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន ដែលលទ្ធផលនេះជាភាសាបច្ចេកទេសហៅថា “Insulin Sensitive”។ សម្រាប់លទ្ធផលនេះ រាងកាយពួកគេត្រូវការអាំងស៊ុយលីនក្នុងកម្រិតតិចតួចប៉ុណ្ណោះ។
ដោយឡែក សម្រាប់ក្រុមដែលញ៉ាំអាហាររួច ទើបហាត់ប្រាណ បែរទទួលបានលទ្ធផលផ្ទុយ គឺរាងកាយមិនអាចតបនឹងអាំងស៊ុយលីន (គ្រប់គ្រងជាតិស្ករក្នុងឈាម) ដែលតម្រូវឲ្យពួកគេត្រូវការអាំងស៊ុយលីនបន្ថែមសម្រាប់រាងកាយ ហើយភាសាបច្ចេកទេសសម្រាប់លទ្ធផលនេះហៅថា “Insulin Resistance”។
ដោយឃើញលទ្ធផលនេះ លោកវេជ្ជបណ្ឌិត Javier Gonzalez អ្នកដឹកនាំការស្រាវជ្រាវនៃសាកលវិទ្យាល័យខាងលើ បាននិយាយថា៖ “យើងអាចឃើញហើយថា ការហាត់ប្រាណដូចគ្នា គ្រាន់តែខុសពេលវេលា ញ៉ាំមុន និងក្រោយប៉ុណ្ណោះ បែរជាទទួលលទ្ធផលផ្សេងគ្នា ដូចនេះលទ្ធផលវិជ្ជមានគឺ ការទទួលបាន “Insulin Sensitive” គឺមានភាពប្រសើរដើម្បីកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ២”៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ រត់ហាត់ប្រាណរាល់ថ្ងៃ តិចអត់ដឹងអាថ៌កំបាំងទាំងនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


