សុខភាព
អូមីក្រុងបំបាំងកាយ ដែលកំពុងអុកឡុកប្រទេសថៃ ជាវីរុសបំប្លែងខ្លួនគ្រោះថ្នាក់ (មានវីដេអូ)
វីរុសកូវីដ១៩បំប្លែងថ្មី “អូមីក្រុងបំបាំងកាយ” ឬឈ្មោះពិត BA.2 ឥឡូវនេះ បានរួមចំណែកដល់ទៅ ១៨,៥% នៃករណីកូវីដថ្មីនៅក្នុងប្រទេសថៃ។
ក្រសួងសុខាភិបាលសាធារណៈថៃបានឲ្យដឹងថា BA.2 ត្រូវបានគេហៅថា វីរុសបំប្លែងខ្លួនបំបាំងកាយ ពីព្រោះការធ្វើតេស្តម៉ាស៊ីន PCR មិនមែនសុទ្ធតែអាចរកឃើញវានោះទេ។
ការពិសោធន៍នៅប្រទេសជប៉ុនបង្ហាញថា BA.2 អាចធ្វើឲ្យភាពស៊ាំដែលបង្កើតឡើងដោយវ៉ាក់សាំងចុះខ្សោយ ថ្វីបើអ្នកចាក់វ៉ាក់សាំងដូសជំរុញ មានហានិភ័យឆ្លងមេរោគនេះតិចជាង ៧៤% ក៏ដោយ។
BA.2 មិនត្រឹមតែរីករាលដាលលឿនជាងបងប្អូនរបស់វាប៉ុណ្ណោះទេ វាក៏អាចបណ្តាលឲ្យមានជំងឺកាន់តែធ្ងន់ធ្ងរ និងអាចរារាំងអាវុធសំខាន់ៗមួយចំនួន ដែលពិភពលោកកំពុងប្រើប្រឆាំងនឹងជំងឺកូវីដ១៩ទៀតផង។
ការពិសោធន៍ពីប្រទេសជប៉ុនបង្ហាញថា BA.2 អាចមានលក្ខណៈពិសេស ដែលធ្វើឲ្យវាមានសមត្ថភាពបង្កឲ្យមានជំងឺធ្ងន់ធ្ងរដូចទៅនឹងប្រភេទចាស់នៃជំងឺកូវីដ១៩ រួមទាំងវីរុសបំប្លែងខ្លួន ដែលតា ផងដែរ។
លើសពីនេះ BA.2 ក៏មានភាពធន់នឹងការព្យាបាលមួយចំនួន រួមទាំង Sotrovimab ដែលជាការព្យាបាលបណ្តុះអង់ទីគ័រ បច្ចុប្បន្នកំពុងត្រូវបានប្រើប្រាស់ប្រឆាំងនឹង អូមីក្រុង។
BA.2 គឺឆ្លងខ្លាំងជាង អូមីក្រុង ប្រហែល៣០ ទៅ៥០ភាគរយ។ វាត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន៧៤ហើយ។
វាបានក្លាយទៅជាវីរុសបំប្លែងខ្លួនលេចធ្លោនៅក្នុងប្រទេសយ៉ាងហោចណាស់១០ដូចជា បង់ក្លាដែស ព្រុយណេ ចិន ដាណឺម៉ាក កោះហ្គាំ ឥណ្ឌា ម៉ុងតេណេក្រូ នេប៉ាល់ ប៉ាគីស្ថាន និងហ្វីលីពីន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ 7News
ចុចអាន៖ អូមីក្រុងបំបាំងកាយ កំពុងអុកឡុក ថៃ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


