សុខភាព
អ្នកជំនាញព្រមានថា អ្នកត្រលប់មកពីមើល World Cup នៅកាតា អាចឆ្លងជំងឺសាហាវ “ផ្តាសាយអូដ្ឋ”
អ្នកគាំទ្របាល់ទាត់ដែលវិលត្រលប់មកពីប្រទេសកាតា ត្រូវបានគេណែនាំឲ្យប្រុងប្រយ័ត្នចំពោះសញ្ញានៃជំងឺគ្រុនផ្តាសាយអូដ្ឋ ដែលជាជំងឺផ្លូវដង្ហើមដ៏សាហាវ។

រោគសញ្ញាផ្លូវដង្ហើមមជ្ឈិមបូព៌ា (Mers) អាចឆ្លងតាមរយៈ ទំនាក់ទំនងជិតស្និទ្ធជាមួយសត្វអូដ្ឋ។ នេះបើយោងតាមទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស។
ស្ថាប័ននេះ បានព្រមានក្រុមគ្រូពេទ្យទូទាំងចក្រភពអង់គ្លេសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអ្នកគាំទ្រការប្រកួតបាល់ទាត់ពិភពលោក ដែលវិលត្រលប់មកវិញជាមួយរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក ពិបាកដកដង្ហើម និងក្អួត។

សេចក្តីប្រកាសមួយបានឲ្យដឹងថា ហានិភ័យនៃការឆ្លងមេរោគនេះចំពោះអ្នករស់នៅចក្រភពអង់គ្លេសគឺទាបណាស់ ប៉ុន្តែអាចខ្ពស់ ចំពោះអ្នកដែលប្រឈមនឹងកត្តាហានិភ័យជាក់លាក់នៅក្នុងតំបន់ ដូចជាការប៉ះពាល់សត្វអូដ្ឋ។
មេរោគ Mers អាចឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយសត្វអូដ្ឋ ឬពីការទទួលទានផលិតផលសត្វអូដ្ឋ ឧទាហរណ៍ដូចជា ទឹកដោះអូដ្ឋដែលមិនបានចម្អិន ជាដើម។

ហានិភ័យផ្សេងទៀតរួមមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លង។ អ្នកគាំទ្របាល់ទាត់ជាច្រើន ត្រូវបានគេរាយការណ៍ថា រីករាយនឹងការជិះអូដ្ឋក្នុងប្រទេសកាតា ខណៈពេលទៅគាំទ្រក្រុមជម្រើសជាតិអង់គ្លេសក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២។
គិតត្រឹមពេលនេះ ករណីជំងឺ Mers ចំនួន៥ករណី ត្រូវបានរាយការណ៍នៅក្នុងចក្រភពអង់គ្លេស ដោយការផ្ទុះឡើងចុងក្រោយបំផុត គឺនៅក្នុងខែសីហាឆ្នាំ២០១៨។

អង្គការសុខភាពពិភពលោក បានរាយការណ៍ថា ជំងឺនេះត្រូវបានគេទទួលស្គាល់ជាលើកដំបូងនៅក្នុងឆ្នាំ២០១២ ហើយចាប់តាំងពីពេលនោះមក មានករណីចំនួន ២៦០០ នៅទូទាំងពិភពលោក ដែលភាគច្រើនគឺស្ថិតនៅក្នុងឧបទ្វីបអារ៉ាប់។
ជាងមួយភាគបីនៃអ្នកឆ្លង ត្រូវបានគេរាយការណ៍ថា ស្លាប់ ហើយមិនមានការព្យាបាលជាក់លាក់សម្រាប់ជំងឺនេះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពិតទេ អតីតបវរកញ្ញាក្រូអាត នឹងស្រាតសម្លៀកបំពាក់ បើជម្រើសជាតិរបស់ខ្លួនឈ្នះពាន World Cup?
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


