សុខភាព
មានជំងឺខ្សោយតម្រងនោម បរិភោគអាហារទាំងនេះ អាចបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរ
ជំងឺតម្រងនោមភាគច្រើន គឺកើតឡើងបណ្តាលមកពីអ្នកដែលមានជំងឺលើសសម្ពាធឈាមដ៏រ៉ាំរ៉ៃ និងអ្នកដែលមានជំងឺទឹកនោមផ្អែម ហើយជំងឺមួយនេះ អាចវិវត្តរហូតឈានទៅដល់ការលាងឈាម ប្រសិនបើមិនបានគ្រប់គ្រងស្ថានភាពជំងឺឲ្យបានត្រឹមត្រូវ។

លោកវេជ្ជបណ្ឌិត នីវ រត្នវីរៈ ឯកទេសតម្រងនោម និងលាងឈាម បម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែត នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានកម្ពុជាថ្មី បានឲ្យដឹងថា ប៉ូតាស្យូម អាចបណ្តាលអ្នកជំងឺខ្សោយតម្រងនោមមានគ្រោះថ្នាក់ដល់បេះដូង ឧទាហណ៍ដូចជា ជំងឺគាំងបេះដូងជាដើម។ ដូច្នេះហើយ អ្វីដែលអ្នកជំងឺខ្សោយតម្រងនោមត្រូវប្រយ័ត្នបំផុត គឺអាហារដែលសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលអាចបណ្តាលឲ្យជំងឺមានការវិវត្តទៅជាជំងឺផ្សេងៗទៀត។

លោកវេជ្ជបណ្ឌិតដដែលរូបនេះ បានបន្ថែមទៀតថា ជាទូទៅនៅក្នុងប្រទេសកម្ពុជា ជាតិប៉ូតាស្យូម ភាគចច្រើន គឺសម្បូរនៅក្នុងបន្លែ និងផ្លែឈើ (ចេក ទឹកដូងជាដើម) ។ល។ ប៉ូតាស្យូម គឺជាតិរ៉ែដែលមាននៅក្នុងរបបអាហារមួយចំនួន វាក៏ផ្តល់ផលប្រយោជន៍សម្រាប់អ្នកដែលមានសុខភាពធម្មតា ប៉ុន្តែ សម្រាប់អ្នកដែលមានបញ្ហាខ្សោយតម្រងនោម គឺត្រូវជៀសវាងប្រភេទអាហាដែលមានជាតិប៉ូតាស្យូម មានដូចជា ចេក ប័រ ដំឡូងបារាំង ផ្លែឈើជូរៗ និងគ្រាប់ធញ្ញជាតិជាដើម។

ក្នុងករណីដែលអ្នកមានបញ្ហាខ្សោយតម្រងនោមធ្ងន់ធ្ងរ គួរជៀសវាងនូវការបរិភោគប្រភេទអាហារដែលសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលធ្វើឲ្យមានការកើនឡើងនូវកម្រិតប៉ូតាស្យូមក្នុងឈាម និងអាចឈានទៅដល់ការលាងឈាមជាប្រចាំ ហើយអាចប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


