ព័ត៌មានជាតិ
ជនបរទេសនឹងទទួលបានវ៉ាក់សាំងកូវិដដោយឥតគិតថ្លៃ
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ជនបរទេសដែលកំពុងធ្វើការនិងរស់នៅប្រទេសកម្ពុជា ក៏នឹងទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដូចពលរដ្ឋកម្ពុជាដែរ។ ការចាក់វ៉ាក់សាំងដល់ជនបរទេស អាចធ្វើតាមលំដាប់លំដោយតាមក្រុមអាទិភាព។

សម្តេចតេជោបានជ្រើសរើសយកថ្ងៃ ៤ មីនា ជាថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋទូទាំងប្រទេស។
សម្តេចថ្លែងថា ជាមួយវត្តមានវាក់សាំង AstraZeneca មានលទ្ធភាពគ្របដណ្តប់អ្នកមានអាយុក្រោម ៦០ ឆ្នាំនិងលើ ៦០ ឆ្នាំ។ សម្តេងបានលើកឡើងមូលហេតុមិនយកថ្ងៃទី ១០ កុម្ភៈ ជាយុទ្ធនាការបញ្ហានៅត្រង់ថា ពេលនោះការចាក់មិនគ្របដណ្តប់លើមនុស្សទូទៅទេ បានត្រឹមអ្នកដែលមានអាយុ ៥៩ ឆ្នាំចុះក្រោមប៉ុណ្ណោះ។

គួរបញ្ជាក់ថា កម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋបាន ១២ ម៉ឺន ៥ ពាន់នាក់ជាង តាមរយៈ Sinopharm។
កម្ពុជាទទួលបានវ៉ាក់សាំងពីរប្រភេទគឺវាក់សាំងចិនចំនួន ៦០ ម៉ឺនដូស និងនៅមុនចូលឆ្នាំខ្មែរនឹងទទួលបានចំនួន ៤០ ម៉ឺនដូសទៀតគ្រប់ ១ លានដូស។
ទីពីរទទួលបានពីមជ្ឍមណ្ឌកូវ៉ាក មានចំនួន ៣២ ម៉ឺន ៤ ពាន់ដូស ជាដំណាក់កាលទីមួយក្នុងចំណោម ១ លានដូស ដែលផ្តល់នៅឆមាសទី ១ ឆ្នាំ ២០២១។
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


