សុខភាព
របៀបពាក់ម៉ាសឱ្យបានត្រឹមត្រូវតាមក្បួនសុខាភិបាល
ខណៈការឆ្លងរាលដាលនៃវីរុសកូវីដ-១៩នៅតែបន្តរាតត្បាតជារៀងរាល់ថ្ងៃ ការគោរពតាមវិធានការសុខភាព និងរក្សាអនាម័យជាប្រចាំ ពិតជាសកម្មភាពចាំបាច់ដែលគួរអនុវត្តមិនអាចរំលងបានឡើយ។
យ៉ាងណាមិញ ការពាក់ម៉ាសជាវិធានការមួយក្នុងចំណោមវិធានការផ្សេងទៀតដែលអាចជួយកាត់បន្ថយការចម្លងនៃមេរោគនៅក្នុងដំណាក់កាលនេះ បើទោះបីអ្នកដែលបានចាក់វ៉ាក់រួចហើយក្ដី។

ដូច្នេះ តើពាក់ម៉ាស់យ៉ាងណា ទើបជាទង្វើត្រឹមត្រូវ អាចការពារការចម្លងបាន?
១. នៅពេលចង់ញ៉ាំ ឬធ្វើសកម្មភាពផ្សេងៗដែលតម្រូវឱ្យដោះម៉ាសចេញ អ្នកគួរដោះចេញទាំងស្រុង

ក របស់អ្នកជាតំបន់ដែលអាចមានជាប់ដោយបាក់តេរីឬវីរុស ហើយនៅពេលដោះម៉ាសចេញតែពីមាត់ តែវានៅនឹង ក ដដែល មេរោគនៅតែអាចចម្លង ដោយសារផ្នែកខាងក្នុងនៃម៉ាសអាចប៉ះទៅនឹងបាក់តេរីឬវីរុសទាំងនោះមកចម្លងតាមមាត់វិញ ក្រោយទាញមកពាក់ជាថ្មី។
២. ពាក់ផ្ទៃដែលមានពណ៌ដិតចេញក្រៅ

នៅពេលពាក់ម៉ាសដោយដាក់ខាងពណ៌ដិតចូលក្នុង អ្នកអាចប្រឈមឆ្លងជំងឺផ្សេងៗរួមមាន ជំងឺផ្តាសាយជាដើម ពោលបើមិនចង់ឱ្យមេរោគទាំងអស់ចម្លងទៅខ្លួនឯង ឬអ្នកដទៃ ត្រូវពាក់ខាងពណ៌ដិតចេញមកក្រៅ។
៣. ពាក់ផ្ទៃសចូលក្នុង ដោយសារផ្នែកនេះមានតម្រងការពារ

ការពាក់ម៉ាស់ដោយដាក់ខាងពណ៌ស្រាលចូលក្នុង ប្រើប្រាស់នៅពេលដែលអ្នកគ្មានជំងឺ ហើយចង់ការពារមេរោគ រឺជាតិពុលពីក្នុងបរិយាកាសមិនឱ្យចូលយកយារយីដល់ខ្លួនអ្នក។
សូមកុំភ្លេចអនុវត្តទាំងអស់គ្នា ដើម្បីសុវត្ថិភាពទាំងអស់គ្នា!
អត្ថបទ៖ សន្យា
ចុចអាន៖ តើការពាក់ម៉ាសនិងរក្សាគម្លាត អាចការពារបានប៉ុន្មានភាគរយ?
ចុចអាន៖ ចំណុចសំខាន់ៗមួយចំនួន ការពារក្រុមគ្រួសារគេចផុតកូវីដ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


