KPT+
តិចនិកថែទាំអ្នកសង្ស័យ និងព្យាបាលកូវីដ-១៩ នៅផ្ទះ ចៀសវាងឆ្លងសមាជិកគ្រួសារ
ចាប់តាំងពីសប្ដាហ៍មុនមក យើងសង្កេតឃើញថា ករណីកូវីដ-១៩ កើនឡើងរាប់រយនាក់។ ទន្ទឹមនេះដែរ រដ្ឋាភិបាលក៏បានសម្រេចឲ្យមានការព្យាបាលនៅផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩ ករណីស្រាល។ ទោះជាករណីស្រាល ត្រូវព្យាបាលនៅផ្ទះក៏ដោយ ទាំងអ្នកជំងឺ អ្នកថែទាំ និងសមាជិកគ្រួសារដទៃ ត្រូវការពារឲ្យបានខ្ពស់ ចៀសវាងចម្លងជំងឺនោះ ដល់អ្នករស់នៅក្នុងផ្ទះជាមួយ។ ខាងក្រោមនេះ ជាការណែនាំ ពីក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកដូចជា៖

តិចនិកថែទាំ និងការពារខ្លួនសម្រាប់សមាជិកគ្រួសារ អ្នកថែទាំអ្នកជំងឺ និងអ្នកជំងឺ
អ្នកថែទាំអ្នកជំងឺ

- ត្រូវធានាអ្នកជំងឺសម្រាក ញ៉ាំអាហារមានជីវជាតិ និងផឹកទឹកឲ្យបានគ្រប់គ្រាន់
- ត្រូវពាក់ម៉ាស់ពេទ្យជាប់ជានិច្ចពេលនៅបន្ទប់ជាមួយអ្នកជំងឺ
- មិនត្រូវយកដៃប៉ះម៉ាស់ ឬមុខ និងត្រូវបោះម៉ាស់ចោលភ្លាមក្រោយប្រើរួច
- ត្រូវសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូនឹងទឹក ឬទឹកអាល់កុលដៃសម្លាប់មេរោគ ពិសេស ក្រោយប៉ះពាល់អ្នកជំងឺ ឬរបស់របរនៅជុំវិញអ្នកជំងឺ មុនពេល និងបន្ទាប់ពីរៀបចំចម្អិនអាហារ មុនពេលញ៉ាំអាហារ និងក្រោយពេលប្រើបន្ទប់ទឹករួច
- ត្រូវឲ្យអ្នកជំងឺប្រើចាន កែវ សម ឬស្លាបព្រា និងសម្ភារៈដទៃ ដាច់ដោយឡែកពីសមាជិកផ្សេង
- ត្រូវលាងសម្អាត សម្ភារៈអ្នកជំងឺជាមួយសាប៊ូ នឹងទឹកស្អាត
- កត់សម្គាល់ទីតាំងនានាដែលអ្នកជំងឺប៉ះញឹកញាប់ និងត្រូវជូតសម្អាតសម្លាប់មេរោគលើផ្ទៃទាំងនោះជាប្រចាំ
- បើអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ទូរស័ព្ទទៅមន្ទីរពេទ្យជាបន្ទាន់
អ្នកជំងឺ

- ត្រូវលាងសម្អាតដៃជាមួយសាប៊ូនឹងទឹក ឬទឹកអាល់កុលលាងដៃសម្លាប់មេរោគឲ្យញឹកញាប់
- សម្រាកនៅផ្ទះ មិនត្រូវទៅធ្វើការ សាលា ឬទីសាធារណៈឡើយ
- សម្រាកឲ្យបានគ្រប់គ្រាន់ ញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំអាហារមានជីវជាតិឲ្យបានគ្រប់គ្រាន់
- នៅបន្ទប់ដាច់ដោយឡែកពីសមាជិកគ្រួសារផ្សេង
- ត្រូវពាក់ម៉ាស់ពេទ្យ និងរក្សាគម្លាតយ៉ាងហោចណាស់ ២ម៉ែត្រ ពីសមាជិកគ្រួសារ
- បើកទ្វារបង្អួចឲ្យខ្យល់ចេញចូលល្អ ហើយបើអាច ប្រើបន្ទប់ទឹកដាច់ដោយឡែកពីអ្នកផ្សេង
- ក្អក ឬកណ្ដាស់ ខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាសជូតមាត់ ហើយបោះចោលក្រដាសជូតមាត់នោះភ្លាម ក្រោយប្រើរួចក្នុងធុងសម្រាមបិទជិត
- បើមានអាការៈពិបាកដកដង្ហើម គួរប្រាប់អ្នកថែទាំ ឬទូរស័ព្ទទៅមន្ទីរពេទ្យភ្លាម
សមាជិកគ្រួសារទាំងអស់

- ត្រូវលាងសម្អាតដៃជាមួយសាប៊ូ នឹងទឹកស្អាតញឹកញាប់ ពិសេស ក្រោយក្អក ឬកណ្ដាស់ មុនពេល អំឡុងពេល និងក្រោយរៀបចំចម្អិនអាហារ មុនពេលញ៉ាំបាយ ក្រោយប្រើបង្គន់រួច ពេលដៃកខ្វក់ ឬប្រឡាក់
- ត្រូវពាក់ម៉ាស់ជាប់ជាប្រចាំក្នុងផ្ទះ
- ចៀសវាងការប៉ះពាល់មិនចាំជាមួយអ្នកជំងឺ
- មិនត្រូវប្រើរបស់រួចគ្នាជាមួយអ្នកជំងឺដូចស្លាបព្រា កន្សែង។ល។
- តាមដានសុខភាពសមាជិកគ្រប់គ្នា ដើម្បីរករោគសញ្ញាដូចជា ក្ដៅខ្លួន ក្អក
- បើអាការៈពិបាកដកដង្ហើម ត្រូវទូរស័ព្ទទៅមន្ទីរពេទ្យជាបន្ទាន់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកកំពុងធ្វើចត្តាឡីស័ក គួរអនុវត្តគោលការណ៍ណែនាំទាំងនេះ ការពារខ្លួនឆ្លងកូវីដ
ចុចអាន៖ WHO ព្រមានថា កុំអាងតែមានវ៉ាក់សាំង ភ្លេចវិធានការការពារខ្លួនពីកូវីដ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


