KPT+
បញ្ចប់ទំនាក់ទំនងជាមួយមនុស្សអាត្មានិយម ដោយសន្តិវិធីប្រើវិធីនេះ
មនុស្សគ្រប់គ្នាអ្នកណាក៏ដូចអ្នកណាសុទ្ធតែមានភាពអាត្មានិយមរៀងៗខ្លួន និងក្នុងកម្រិតណាមួយរបស់ពួកគេ។ មនុស្សអាត្មានិយមភាគច្រើនចូលចិត្តគំនិតទាំងអស់របស់ខ្លួន។
ប្រសិនបើយើងបានជួបនរណាម្នាក់ដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ឬមានមិត្តភ័ក្ដិដៃគូដែលអាត្មានិយម នេះគឺជាមធ្យោបាយមួយចំនួនដែលអាចដោះស្រាយជាមួយពួកគេបាន។
១. ទទួលយករឿងដែលពួកគេមិនគោរពអ្នកដទៃ

ដំបូន្មានដំបូងសម្រាប់ដោះស្រាយជាមួយមនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន គឺត្រូវធ្វើជាមនុស្សពិត។ ទទួលយកមនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន មិនដែលគិតពីតម្រូវការរបស់យើងជាមុនសិន។
សាកល្បងគិតថាពួកគេអាចមានភាពសប្បុរស ប៉ុន្តែភាគច្រើនពួកគេខ្វះជំនាញឬឆន្ទៈក្នុងការគិតនិងពិចារណា។ ការទទួលយកពួកគេនឹងផ្ដល់ឲ្យយើងស្វែងយល់ពីកន្លែងដែលយើងឈរ នៅក្នុងទំនាក់ទំនងជាមួយពួកគេ។
២. ផ្ដល់ការយកចិត្តទុកដាក់ដល់ខ្លួនឯងម្ដង
មនុស្សអាត្មានិយមគឺជាចោរដែលបានលួចយកអារម្មណ៍របស់យើងទៅ។ ពួកគេចង់បានការយកចិត្តទុកដាក់ពីយើង ប៉ុន្តែមិនផ្ដល់ឱ្យវិញទេ។ ដើម្បីជៀសវាងអារម្មណ៍បែបនេះសូមយកចិត្តទុកដាក់ចំពោះខ្លួនឯង ដូចដែលយើងបានផ្ដល់ ឲ្យមនុស្សអាត្មានិយមទាំងនោះ។
៣. រក្សាភាពស្មោះត្រង់ចំពោះខ្លួនឯង

មនុស្សអាត្មានិយមអាចបញ្ឆេះកំហឹងរបស់យើង ហើយធ្វើឲ្យយើងមានអារម្មណ៍ចង់បញ្ចេញកំហឹងទាំងនោះចេញមក ។ គេកាន់តែដុតយើងកាន់តែក្ដៅតាមគេ កុំលេងហ្គេមឬចូលរួមជាមួយមនុស្សទាំងនោះឲ្យសោះ។
ដើម្បីជួយកាត់បន្ថយអារម្មណ៍ខឹងដែលយើងមានចំពោះពួកគេ គឺត្រូវផ្ដោតលើមនុស្សដែលយើងមាន ហើយប្ដេជ្ញាចិត្តបន្តធ្វើជាមនុស្សដែលចេះពិចារណា និងស្រលាញ់ខ្លួនឯងច្រើនៗ ហើយត្រូវដឹងថា យើងគឺជាយើងមិនមែនពួកគេ។
៤. ឈប់ធ្វើគុណប្រយោជន៍ដល់ពួកគេ

ពួកគេតែងតែស្នើសុំការអនុគ្រោះ ពួកគេស្រែកថ្ងូរជួយយើងនៅពេលណាយើងត្រូវការជំនួយរបស់ពួកគេប៉ុណ្ណោះ។ នោះគ្រាន់តែជាសេណារីយ៉ូរបស់ពួកគេ។ ប៉ុន្តែក៏ជារឿងសំខាន់ដែលត្រូវចេះអធ្យាស្រ័យ និងផ្ដល់ឱកាសឲ្យមិត្តភ័ក្ដិឬដៃគូអាត្មានិយមផ្លាស់ប្ដូរ តែក៏សំខាន់សម្រាប់យើងដែលមិនអនុញ្ញាតឲ្យភាពអាត្មានិយមរបស់ពួកគេមកធ្វើឲ្យយើងឈឺចាប់។
នៅពេលមនុស្សអាត្មានិយមស្នើសុំនូវការអនុគ្រោះច្រើនពេក កុំបាច់លើកលែងឡើយ។ បញ្ជាក់ច្បាស់ៗជាមួយមនុស្សទាំងនោះ។
៥. កំណត់ពេលវេលាដែលចំណាយជាមួយគ្នា
ចូរកំណត់ពេលវេលារបស់យើងជាមួយមនុស្សនោះឲ្យបានច្រើនបំផុត។ បើយើងធ្លាប់ផឹកកាហ្វេរៀងរាល់ល្ងាចជាមួយគ្នា អាចឆ្លៀតយូៗទៅម្ដង ឬលែងឆ្លើយតបសារតែម្ដង។
៦. បញ្ចប់ទំនាក់ទំនងនិងស្វែងរកមិត្តល្អជាងនេះ

បើមនុស្សអាត្មានិយមដែលយើងកំពុងដោះស្រាយជាមួយ ហាក់ដូចជាមិនផ្លាស់ប្ដូរសោះ។ ចូរបញ្ចប់ទំនាក់ទំនងមួយនេះ ហើយស្វែងរកមិត្តថ្មី រំលឹកខ្លួនឯងពីការឈឺចាប់និងការនឿយហត់ ហើយបដិសេធមិនអនុញ្ញាតឲ្យខ្លួនឯងសេពគប់ជាមួយមិត្តភ័ក្ដិបែបនេះ។ ផ្ទុយទៅវិញស្វែងរកមិត្តថ្មីដែលយកចិត្តទុកដាក់ចំពោះយើង ដូចយើងធ្វើចំពោះពួកគេដែរ។
ជីវិតមនុស្សគឺខ្លីណាស់ កុំឲ្យមនុស្សអាត្មានិយមមកច្របូកច្របល់ ហើយស្រូបយកថាមពលនិងសុភមង្គលចេញពីយើងឲ្យសោះ ដល់ពេលទាត់ពួកគេចេញហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖lifehack
ចុចអាន៖ភាពខុសគ្នាដាច់ស្រលះរវាងចំណង់ចំណូលចិត្តនិងគោលបំណង
ចុចអាន៖មូលហេតុ ៦ យ៉ាងដែលអ្នកមិនសូវមានមិត្តច្រើនដូចគេដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ទស្សនិកជនថៃរិះគន់ Pu Praya រឿងស្លៀកពាក់ដើរលើកម្រាលព្រំ Cannes
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ម្ចាស់អាងចិញ្ចឹមក្រពើវ័យ៧២ឆ្នាំម្នាក់ត្រូវក្រពើរបស់ខ្លួនចាប់ខាំស្លាប់ភ្លាមៗក្នុងអាងចិញ្ចឹម
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្ដេចតេជោ ហ៊ុន សែន ហួសចិត្តនៅពេលឃើញការទិតៀន សម្តេច សៅរ៍ ចន្ទថុល្ល លើហ្វេសប៊ុក
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
Kimberly តារាស្រីថៃម្នាក់គត់ ចូលរួមសម្ពោធគ្រឿងអលង្ការលំដាប់ពិភពលោក នៅអ៊ីតាលី
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ហ្វាន់ ពីងពីង ប្រជែងសម្រស់ជាមួយម្តាយ Elon Musk លើកម្រាលព្រំក្រហម Cannes
-
វប្បធម៌ ជំនឿ៧ ថ្ងៃ មុន
ធ្វើដូចម្ដេចទើបដឹងថា សិលាចារឹកក្លែងបន្លំ ខណៈមានការបន្លំច្រើន?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
៤ ឈុតដ៏លេចធ្លោពី ស៊ីន យូប៊ីន ក្នុងកម្មវិធីកម្រាលព្រំក្រហម Cannes ទាក់ទាញសារព័ត៌មានធំៗក្រៅស្រុក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
កូនស្រីពៅលោក ថាក់ស៊ីន ជិះយន្តហោះទៅជួបឪពុក និងលោកស្រី យីងឡាក់