ព័ត៌មានជាតិ
កម្ពុជា-ហុងគ្រី ប្តេជ្ញាពង្រឹងកិច្ចសហការលើវិស័យពាណិជ្ជកម្ម កសិកម្ម និងធនធានទឹក
មន្ត្រីជាន់ខ្ពស់រវាងប្រទេសកម្ពុជា និងហុងគ្រី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម កសិកម្ម និងធនធានទឹក ដោយភាគីទាំងពីរបានយល់ឃើញថា ជាវិស័យដែលបម្រើផលប្រយោជន៍ច្រើន ដល់សេដ្ឋកិច្ចជាតិ និងប្រជាជននៃប្រទេសទាំងពរ។

នៅក្នុងជំនួបពិភាក្សាពីវឌ្ឍនភាព និងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគជាមួយឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រដ្ឋាភិបាល និងប្រជាជនហុងគ្រីតែងតែផ្ដល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានាលើពិភពលោក។
លោកស្រីបានលើកឡើងដូច្នេះថា៖«កម្ពុជា បានត្រៀមលក្ខណៈរួចហើយក្នុងការរៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី (JCEC) នាពេលខាងមុខ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារ និងកំណត់វិស័យអាទិភាពនិងផែនការសកម្មភាពសម្រាប់អនុវត្តបន្ត ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពី»។
លោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំកម្ពុជា លើកឡើងថា ក្រសួងពាណិជ្ជកម្មកម្ពុជា បានផ្តល់កិច្ចសហប្រតិបត្តិការបានយ៉ាងល្អដល់ភាគីហុងគ្រី នាពេលកន្លង ហើយហុងគ្រី នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ពិសេសវិស័យអាទិភាពរួមមាន៖ ពាណិជ្ជកម្ម កសិកម្ម និងធនធានទឹក។
សម្រាប់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំង២ បានបង្ហាញពីឆន្ទៈខ្ពស់ក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង២ ខណៈពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ហុងគ្រី នៅមានកម្រិតទាបនៅឡើយ។ ទន្ទឹមនឹងភាគីទាំងពីរ ក៏បានជំរុញលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិនហុងគ្រី មកស្វែងយល់បន្ថែមពីសក្តានុពល ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ភាគីកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលដល់កិច្ចសហការរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំង២។
សម្រាប់វិស័យកសិកម្ម សេដ្ឋកិច្ចស្បៀង សុវត្ថិភាពម្ហូបអាហារ រុក្ខាប្រមាញ់ និងនេសាទ ភាគីទាំងពីរ បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការស្តីពីការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ក្នុងការចិញ្ចឹមសត្វ ពូជដំណាំដែលផ្តល់ទិន្នផលខ្ពស់ វារីវប្បកម្ម សត្តឃាត និងផលិតផលទឹកដោះ។ សម្រាប់វិស័យគ្រប់គ្រងធនធានទឹក ភាគីទាំង២បានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការគ្រប់គ្រងអាងទន្លេ (River Basin) និងការគ្រប់គ្រងធនធានទឹក និងកាកសំណល់។
សូមបញ្ជាក់ថា ពាណិជ្ជកម្មរវាងកម្ពុជា-ហុងគ្រីសម្រេចបានទំហំប្រមាណ ៧,៤៤ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ កើនឡើង៨៩ភាគរយ ធៀបនឹងឆ្នាំ២០២១។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅហុងគ្រី រួមមាន៖ គ្រាប់ធញ្ញជាតិ សម្លៀកបំពាក់ ស្បែកជើង ថ្នាំជក់ និងឧបករណ៍អគ្គិសនីឬបរិធានមេកានិចជាដើម រីឯទំនិញនាំចូលសក្តានុពលពីហុងគ្រីមកកម្ពុជាវិញ រួមមាន៖ ផលិតផលឱសថ ម៉ាស៊ីននិងបរិធានមេកានិច ប្រដាប់ប្រដាក្មេងលេង ផលិតផលធ្វើពីទឹកដោះ និងគីមីសរីរាង្គជាដើម៕

-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


