KPT+
អ្នកឧកញ៉ា គិត ម៉េង ប្រាប់ថា មានឥរិយាបថ១២ចំណុចនេះ អ្នកនឹងមិនខ្វះឡើយអ្នករាប់រក!
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកជំនួញដ៏ល្បីល្បាញមួយរូប បានសរសេរណែនាំមនុស្ស ១២ចំណុច ពីឥរិយាបថល្អៗដែត្រូវប្រកាន់ខ្ជាប់ខ្លួនជានិច្ចក្នុងការធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ដើម្បីបង្ហាញពីក្តីគោរពរបស់ខ្លួនចំពោះអ្នកដទៃ។

ពិតណាស់ សេចក្តីគោរព ឱ្យតម្លៃ ឱនលំទោន ចំពោះមនុស្សដែលនៅជុំវិញខ្លួន គឺជារឿងមួយដែលមនុស្សគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់ក្នុងខ្លួន ដើម្បីបង្ហាញពីតម្លៃរបស់ខ្លួនផង និងមនុស្សដែលបានធ្វើទំនាក់ទំនងជាមួយផង។ ជាពិសេស គឺការឱ្យតម្លៃ ការគោរពនេះហើយ នឹងធ្វើឱ្យកាន់តែមានទំនាក់ទំនងច្រើន និងគង់វង្ស ព្រោះមនុស្សម្នាក់ៗមិនអាចគ្មានការប្រាស្រ័យទាក់ទងគ្នានៅក្នុងសង្គមបាននោះទេ។
តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣ អ្នកឯកញ៉ា គិត ម៉េង បានសរសេររៀបរាប់ថា មនុស្សយើងប្រាស្រ័យទាក់ទងគ្នាគ្រប់ពេលវេលា ហើយនៅពេលដែលយើងជួបអ្នកដទៃ យើងត្រូវបង្ហាញខ្លួនយើងប្រកបដោយភាពវិជ្ជមាន និងប្រកាន់យកអាកប្បកិរិយាដែលសង្គមអាចទទួលយកបាន។ ជាទូទៅ អាកប្បកិរិយាទាំងនេះ គឺជាជំនឿ និងឥរិយាបថដែលមិនត្រូវបានកត់ត្រាជាក្បួនច្បាប់អ្វីទេ ហើយត្រូវបានចាត់ទុកថាអាចទទួលយកបាននៅក្នុងវប្បធម៌ជាច្រើន។

អ្នកជំនួញរូបនេះ បានលើកឡើងពី១២ចំណុចនៃឥរិយាបថបុគ្គលទូទៅដែលគួរតែមាន នោះ គឺទី១.ត្រូវរក្សាស្នាមញញឹមជានិច្ចនៅគ្រប់ទីកន្លែងដែលអ្នកបានទៅ ព្រោះស្នាមញញឹមផ្តល់ភាពវិជ្ជមានដល់មនុស្សដែលអ្នកបានជួប និងខ្លួនឯងផ្ទាល់។ ទី២. និយាយថា សូមអធ្យាស្រ័យ និងអរគុណ ដើម្បីរក្សាឥរិយាបថល្អ និងត្រូវបានគេកោតសរសើរគ្រប់ទីកន្លែង។ ទី៣.ស្តាប់ដោយយកចិត្តទុកដាក់នៅពេលដែលនរណាម្នាក់និយាយផ្ទាល់ទៅកាន់អ្នក។ ទី៤. កុំនិយាយកាត់សម្តីគេ អ្នកអាចនិយាយ ឬ បញ្ជាក់បន្ថែមបាននៅពេលដែលគេនិយាយចប់ ហើយទី៥. រឿង២ ដែលអ្នកមិនគួរផ្តល់ឱ្យ លុះត្រាតែមានការស្នើសុំ នោះគឺ យោបល់ និងដំបូន្មាន។

ទី៦. កុំក្បត់នឹងពាក្យសន្យារបស់អ្នក ឬកុំសន្យា ប្រសិនជាអ្នកមិនប្រាកដថាអ្នកអាចរក្សាការសន្យានោះបាន ឯទី៧. កុំវាយតម្លៃនរណាម្នាក់ដោយគ្រាន់តែឃើញសម្បកក្រៅរបស់គេ និងទី៨. និយាយពាក្យសុំទោសនៅពេលដែលអ្នកធ្វើខុស ។ ទី៩. កុំទៅជិតរហូតប៉ះអ្នកដទៃ និងគោរពឯកជនភាពរបស់ពួកគេ ខណៈទី១០. នៅពេលមាននរណាម្នាក់អញ្ជើញអ្នកចូលរួមកម្មវិធីអ្វីមួយ សូមឆ្លើយតបទៅកាន់គេ ដើម្បីឱ្យបានដឹងថា អុ្នកបានចូលរួម ឬអត់។ ទី១១.ពេលវេលាសំខាន់ណាស់ ដូចនេះ ត្រូវគោរពពេលវេលាឱ្យបានល្អ ហើយចំណុចចុងក្រោយ គឺត្រូវចេះឈរតម្រង់ជួរនៅពេលទៅកន្លែងណាដែលតម្រូវឱ្យមានមនុស្សតម្រង់ជួររង់ចាំ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


