ព័ត៌មានជាតិ
តើកម្ពុជា និងប្រេស៊ីល មានទំនាក់ទំនងកាទូត និងសេដ្ឋកិច្ចបែបណាខ្លះ?
លោក Mauro Vieira រដ្ឋមន្ត្រីការបរទេសប្រេស៊ីល កំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជារយៈ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែតុលា ឆ្នាំ២០២៣ ដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឱ្យកាន់តែប្រសើរឡើងទៀត។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោក Mauro Vieira បានចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ។ ក្នុងជំនួបនេះ ប្រទេសទាំង២ គ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរបស់ប្រទេសទាំង២ នៅក្នុងប្រទេសកម្ពុជា និងប្រេស៊ីលនាឆ្នាំ២០២៤ ខាងមុខនេះ ព្រោះក្នុងប្រទេសរៀងខ្លួន នៅមិនទាន់មានស្ថានទូតរបស់ប្រទេសនីមួយៗនោះទេ។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កសិកម្ម ទំនាក់ទំនងរបស់ប្រជាជន និងបញ្ហាផ្សេងទៀតផងដែរ។
តើប្រទេសកម្ពុជា និងប្រទេសប្រេស៊ីល ធ្លាប់មានទំនាក់ទំនងកាទូត សេដ្ខកិច្ចជាមួយគ្នាបែបណាខ្លះ?
មែនទែនទៅ កម្ពុជា និងប្រេស៊ីលបានផ្អាកទំនាក់ទំនងជាមួយគ្នានៅឆ្នាំ ១៩៦៦ ហើយបានបន្តទំនាក់ទំនងការទូតជាមួយគ្នាជាថ្មីម្តងទៀតនៅឆ្នាំ ១៩៩៤។ មកដល់ពេលនេះ ប្រទេសទាំង២ នៅមិនទាន់មានស្ថានទូតនៅក្នុងរាជធានីរៀងៗខ្លួននៅឡើយទេ។ សម្រាប់ទំនាក់ទំនងគ្នាទៅវិញទៅមក គឺប្រេស៊ីល បានប្រើប្រាស់ស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងបាងកក (ប្រទេសថៃ) ទទួលបន្ទុកត្រួតពិនិត្យទំនាក់ទំនងជាមួយកម្ពុជា និងផ្តល់ជំនួយផ្នែកកុងស៊ុលដល់ពលរដ្ឋប្រេស៊ីលនៅក្នុងប្រទេស។ រីឯ ខាងកម្ពុជាវិញ ទំនាក់ទំនងជាមួយប្រេស៊ីល គឺតាមរយៈស្ថានទូតរបស់ប្រទេសនៅទីក្រុងហាវ៉ាណា (គុយបា)។

នៅក្នុងទំនាក់ទំនងកន្លងមក គឺប្រទេសទាំង២ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើន ក្នុងនោះ ភាគីទាំង២បានធ្វើកិច្ចព្រមព្រៀង និងការលើកលែងទិដ្ឋាការជាធរមាន (Visa)។ ឆ្នាំ២០១២ ក្រសួងការបរទេសទាំង២ បានរៀបចំបង្កើតយន្តការពិគ្រោះយោបល់នយោបាយក្នុងគោលបំណងរៀបចំកិច្ចប្រជុំជាទៀងទាត់លើទ្វេភាគីតំបន់ និងពហុភាគី ដោយកិច្ចប្រជុំចុងក្រោយ ត្រូវបានធ្វើឡើងនៅ Brasília ក្នុងឆ្នាំ ២០២២។
ដោយឡែក បើក្រឡេកមកមើលផ្នែកសេដ្ឋកិច្ចវិញ នៅឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា និងប្រេស៊ីល បានឈានដល់ ៩៦,៨លានដុល្លារ ដោយការនាំចេញរបស់ប្រស៊ីលមាន ៣១,៤លានដុល្លារ និងការនាំចូលពីកម្ពុជាមាន ៦៥,៤លានដុល្លារ។

ជារួម តាំងពីបន្តទំនាក់ទំនងរវាងគ្នានៅឆ្នាំ១៩៩៤ មក ប្រទេសទាំង២ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាបន្តបន្ទាប់ និងធ្វើឱ្យកាន់តែប្រសើរជាមួយគ្នាបន្ថែមទៀត។ ជាក់ស្តែង ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសប្រេស៊ីលក្នុងឆ្នាំ២០២៣នេះ បានបង្ហាញឱ្យឃើញពីទំនាក់ទំនងយ៉ាងល្អរវាងប្រទេសទាំង២ ការយកចិត្តទុកដាក់ រួមជាមួយនឹងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត កាន់តែធ្វើឱ្យទំនាក់ទំនងប្រទេសទាំង២ ស្អិតរមួត និងរីកចម្រើនទៅមុខបន្តទៀត៕
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


