Connect with us

KPT+

កុំ​ភ័យ!៥ យ៉ាង​នេះ​យុវវ័យ​អាច​ទទួល​បាន​​ក្នុង​ពេល​ដែល​សាលា​នៅ​បិទ​ទ្វារ

បានផុស

នៅ

មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​ជា​ច្រើន ​នៅ​តែ​សម្រេចចិត្ត​ថា​ តើ​ពេល​ណា​នឹង​ត្រូវ​បើក​សាលា​ពួកគេ​ឡើងវិញ។ បន្ទាប់ពី​បាន​បិទទ្វារ​ដោយសារ​វីរុស​រាតត្បាត ហើយ​និស្សិត​ជា​ច្រើន​ កំពុង​ខ្វល់ខ្វាយ​នៃ​ចន្លោះ​ឆ្នាំ​សិក្សា​របស់​ពួកគេ។

អ្នក​សម្របសម្រួល​ក្រុម​ស្រាវជ្រាវ​ ដែល​ពិនិត្យ​មើល​ផល​ប៉ះពាល់​នៃ​ការ​គំលាត​ឆ្នាំ​ បាន​បង្ហាញ​ពី​វិធី ៥ យ៉ាង ​ដែល​និស្សិត​អាច​ទទួល​បាន​អត្ថប្រយោជន៍ ​ពី​បទពិសោធន៍​នៃ​គំលាត​ឆ្នាំ​សិក្សា​នេះ ៖

. ឆ្លៀតពេលកាត់​បន្ថយ​សម្ពាធ​​ពី​សាលាបង្វឹកផ្លូវចិត្ត

អ្វី​ដែល​សំខាន់​ គឺ​ដោយសារ​សម្ពាធ​នៅ​ក្នុង​សាលា​ឬ​វិទ្យាល័យ​ជាច្រើន ​ដែល​មាន​ចន្លោះ​ប្រហោង​បាន​ផ្ដល់ឲ្យសិស្ស​នូវ​អ្វី​ដែល​ខុសគ្នា​ទាំង​ស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​សាលា​អាច​មាន​សម្ពាធ​ច្រើន ​ទាំង​កិច្ចការ​សាលា ​និង​កិច្ចការ​ផ្សេង​ទៀត ​ដូច្នេះ​បើ​រៀន​នៅ​ផ្ទះ​ សិស្ស​អាច​បន្ថយ​អារម្មណ៍​តានតឹង​ ទាំងនោះ​បាន​មួយ​កម្រិតចូរឆ្លៀតពេលនេះបង្វឹកការធ្វើសមាធិ និងពត់លត់ដំសុខុមាលភាពផ្លូវចិត្ត​ឡើងវិញទៀត។

. កសាង​ភាព​ចាស់ទុំ​ជាង​មុន

ការ​ឈប់​សម្រាក​ពី​ការ​អប់រំ​ជា​ផ្លូវ​ការ អាច​ជួយ​​ឲ្យសិស្ស​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​ពី​សង្គម​សព្វថ្ងៃ​ ឬ​អ្វី​ដែល​ជា​គោលបំណង​របស់​សាលា។ ជា​លទ្ធផល ​អាច​ឲ្យនិស្សិត​ចាប់ផ្ដើម​មាន​ផ្នត់​គំនិត​​ជាមួយ​នឹង​ភាព​ចាស់ទុំ​ជាង​មុន​ និង​ផ្ដោត​អារម្មណ៍​បាន​ល្អ​ពេល​ស្នាក់​នៅ​ផ្ទះ។

ឆ្នាំ​ដែល​មាន​គម្លាត​នេះ​ អាច​ផ្ដល់​នូវ​ឱកាស​ដើម្បី​ឲ្យ​សិស្ស​រកឲ្យឃើញនូវ​ចំណាប់​អារម្មណ៍​ថ្មី​ និង​អាច​បាន​ធូរស្បើយ​បាន​ខ្លះ។ ឧទាហរណ៍​មួយ​ គឺ​និស្សិត​ដែល​បាន​ចំណាយ​ពេល​គម្លាត​មួយ​ឆ្នាំ​របស់​គាត់ ​ធ្វើការ​ជា​មគ្គុទ្ទេសក៍​ដ៏​ពូកែ បទពិសោធន៍​នោះ​នាំ​ឱ្យ​គាត់​ក្លាយ​ជា​អ្នក​ជំនាញ​ផ្នែក​គ្រប់គ្រង​ធនធាន​បរិស្ថាន។

៣. ជំរុញ​អនុវត្ត​ការ​សិក្សាដោយវិន័យផ្ទាល់ខ្លួន

តើ​ការ​ឈប់​សម្រាក​ អាច​បន្ថយ​ល្បឿន​នៃ​ការ​សិក្សា​របស់​សិស្ស​ដែរ​ឬ​ទេ? តាម​ពិត​ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​សេដ្ឋ​វិទូ​នៅ​មហាវិទ្យាល័យ Middlebury និង​សាកលវិទ្យាល័យ North Carolina នៅ  Chapel Hill បាន​រក​ឃើញ​ថា វា​ផ្ទុយ​ពី​ការ​ពិត។

ការ​សិក្សា​បាន​រក​ឃើញ​ថា ​និស្សិត​ដែល​បាន​ចំណាយ​ពេល​នៃ​ចន្លោះ​ឆ្នាំ​នេះ ​អាច​ទទួល​បាន​ពិន្ទុ ១៥ ដល់ ២៥ ពិន្ទុ​ខ្ពស់​ជាង​ការ​ព្យាករណ៍។ ប្រសិន​បើ​ពួកគេ​ស្នាក់​នៅ​ផ្ទះ​ ហើយ​ខំ​សិក្សា​ ពួកគេ​នឹង​មាន​ពេល​វេលា​សម្រាប់​ស្រាវជ្រាវ​បន្ថែម​ទៀត​ ជាង​នៅ​សាលា​ដែលចូលចិត្តចំណាយការកម្សាន្ត ជាមួយក្រុមមិត្តពួកគេ។

. ស្វែងរក​ឥណទាន​សិក្សា

យ៉ាង​ហោច​ណាស់​កម្ម​វិធី​គំលាត​ឆ្នាំ​សិក្សា ​ក៏​ផ្ដល់​ឱកាស​​ៀឲ្យសិស្ស​ទទួល​បាន​ឥណទាន​សិក្សា​នៅ​មហាវិទ្យាល័យ​ផ្សេងៗ​គ្នា​បាន​ដែរ។ សាលា​ផ្សេង​ទៀត​ ក៏បាន​កំណត់​កម្មវិធី​ដែល​រួម​បញ្ចូល​ ជំនួយ​ហិរញ្ញវត្ថុ​នៅ​ពេលណា​ដែល​ចាំបាច់​សម្រាប់​សិស្ស។

៥. រៀនប្រើ​ឯករាជ្យភាព

វា​មិន​ចាំ​បាច់​សិស្ស ត្រូវ​នៅ​ជាប់​នឹង​កម្មវិធី​សិក្សា​ជា​ផ្លូវ​ការ ​ឬ​កំណត់​ខ្លួនឯង​ឲ្យ​មាន​សកម្មភាព​តែ​មួយ ​រហូត​​នោះ​ទេ។

ក្នុង​ចន្លោះ​ពេល​នេះ​ ត្រូវ​ចេះ​ស្វែង​រក​បទពិសោធន៍​ការងារ​ នៅ​ក្នុង​អាជីព​ដែល​យើង​បាន​រៀន​ ដូចជា​ធ្វើ​សេវាកម្ម​សហគមន៍​ យល់ដឹង​អំពី​បរិស្ថាន ​ឬ​ស្វែងយល់​ពី​វប្បធម៌​ផ្សេង​ទៀត​កាន់​តែ​ប្រសើរ ។

ទោះ​យ៉ាង​ណា​ ការ​ព្យួរ​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ក្នុង​កំឡុង​ពេល​មាន​រោគ​រាតត្បាត ​អាច​ជួយ​ឲ្យពួកគេ​ទទួល​បាន​បទ​ពិសោធន៍​នៅ​ក្រៅ​សាលា ដូច​ដែល​ពួកគេ​ចង់​បាន​នា​ឆ្នាំ ២០២១ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គន្លឹះ​៤ យ៉ាង​សម្រាប់​យុវវ័យ​ដែល​ចង់​បាន​ការងារ​ដំបូង

ចុចអាន៖៦យ៉ាងនេះ យុវវ័យ​អឺរ៉ុប​គិត​ខុស​ពី​យើង​អាស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម