Connect with us

KPT+

៦យ៉ាងនេះ យុវវ័យ​អឺរ៉ុប​គិត​ខុស​ពី​យើង​អាស៊ី

បានផុស

នៅ

នេះ​គឺ​ជា​រឿង ៦ យ៉ាង ​ដែល​យើង​គួរ​តែ​រៀន​ពី​យុវវ័យ​នៅ​ប្រទេស​អភិវឌ្ឍន៍ មក​ប្រើ​ជា​គន្លឹះ​ផ្លាស់ប្ដូរ​ជីវិត​ទៅ​រក​ភាព​វិជ្ជមាន​ក្នុង​ជីវិត​។​

១. ឈប់​ប្រៀបធៀប​ជាមួយ​អ្នកដទៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​គ្រប់គ្នា​មាន​ខ្សែ​វាសនា​ខុសគ្នា។ ប៉ុន្តែ​បញ្ហា​ជាមួយ​យើង​ភាគច្រើន​គឺ​ស្ថិត​នៅ​ក្នុង​ការ​ចង់​ក្លាយ​ជា​មនុស្ស​ដែល​គ្រប់គ្នា​មើល​ឃើញ។ យើង​បាត់​បង់​ភាព​ជា​ខ្លួនឯង ហើយ​ក៏​បាន​ភ្លេច​ស្រឡាញ់​ខ្លួនឯង។

ការ​ប្រៀបធៀប​ជាមួយ​មនុស្ស​ផ្សេង ​គឺ​ជា​ការ​បំផ្លិចបំផ្លាញ​ខ្លួនឯង ​ហើយ​មាន​អារម្មណ៍​ថា​គ្មាន​តម្លៃ។ ដូច្នេះ​សូម​ឈប់​ទម្លាប់​ប្រើ​លក្ខណៈ​ពិសេស​របស់​អ្នក ឲ្យ​ទៅ​ជា​មនុស្ស​ផ្សេង។ បើ​យើង​កាន់​តែ​ប្រៀបធៀប ​នឹង​កាន់​តែ​បាត់បង់។

. រំលឹក​សមិទ្ធផល​ពី​អតីតកាល

បើ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួនឯង​ល្អ​មិន​គ្រប់គ្រាន់ ​សូម​ងាក​ទៅ​មើល​អំពើ​ល្អ​ដែល​បាន​ធ្វើ​កន្លង​មក ឬ​អាន​អារម្មណ៍​វិជ្ជមាន​ណា​មួយ ​ចេញ​ពី​សៀវភៅ​ ដែល​អាច​លើក​ស្ទួយ​ស្ថានភាព​ផ្លូវចិត្ត​ និង​ធ្វើឲ្យអ្នក​មាន​កម្លាំង​ឡើង​វិញ។

. ផ្ដោត​លើ​ដំណើរការ​ជា​ជាង​លទ្ធផល

តើ​យើង​ឧស្សាហ៍​គិត​អំពី​ទ្រព្យសម្បត្តិ​ដែល​ជាប់​ទាក់ទង​នឹង​ភាព​ជោគជ័យ​ មុន​ពេល​ទទួល​បាន​ជោគជ័យ​ដែរ​ទេ?
វា​គឺ​ជា​រោគ​សញ្ញា​ទូទៅ​មួយ ​ដែល​មាន​មនុស្ស​ជា​ច្រើន ​នៅ​ក្នុង​ពិភព​សម្ភារៈ​និយម​តែង​គិត។ យើង​គិត​ពី​ឈ្មោះ​ កិត្តិនាម ​ ​ប្រណីតភាព ​ភ្ជាប់​ទៅ​នឹង​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​ នៅ​ពេល​យើង​ត្រលប់​ទៅ​រក​ភាព​ពិត​វិញ​​ វា​នាំ​ឱ្យ​មាន​ការ​ខកចិត្ត​ជា​ខ្លាំង។

ដូច្នេះ​ ចូរ​ផ្ដោត​លើ​ដំណើរការ​ជា​ជាង​លទ្ធផល​ ហើយ​ត្រូវ​យល់​ថា ​វា​ជា​រឿង​ធម្មតា​ ដែល​បាន​កើត​ឡើង​ជាមួយ​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា។

៤. ជ្រើសរើស​មនុស្ស​ដែល​ត្រឹមត្រូវ​អាច​ចែក​រំលែក​បាន

ត្រូវ​ប្រាកដ​ថា​ អ្នក​អាច​បញ្ចេញ​អារម្មណ៍​នៃ​គ្រា​លំបាក​របស់​អ្នក​ទៅ​មនុស្ស​ដែល​ស្គាល់​អ្នក​ច្បាស់ ​ឬ​មួយ​អាច​ជឿ​ទុក​ចិត្ត​លើ​គេ​បាន។

ប៉ុន្តែ​សូម​ប្រាកដ​ថា ​ការ​ចែក​រំលែក​របស់​អ្នក​ ប្រហែល​ជា​មិន​ទទួល​បាន​ដំបូន្មាន​ត្រឹមត្រូវ​ទេ​ ប៉ុន្តែ​​យ៉ាងណា​ ក៏​គ្រាន់​បើ​ជាង​មិន​ប្រាប់​គេ​ដែរ។

. ទង្វើ​នៃ​ការ​អាណិត​អាសូរ​ណា​មួយ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ឡើងវិញ

វិធី​ល្អ​បំផុត​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​ខ្លួនឯង​ប្រសើរ​ឡើង​វិញ ​គឺ​តាម​រយៈ​ការ​លើក​ស្ទួយ​អ្នក​ដទៃ។ នៅ​ពេល​អ្នក​បំពេញ​សេចក្ដី​ត្រូវ​ការ​ផ្លូវ​ចិត្ត​ ឬ​ហិរញ្ញវត្ថុ​របស់​អ្នក​ដទៃ ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ស្នាម​ញញឹម​នៅ​លើ​មុខ​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ។ ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​រីករាយ​ផង​ដែរ។  នៅ​ពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​មិន​ល្អ​ ចំពោះ​ខ្លួន​ ចូរ​បំពេញ​ការ​អាណិត​អាសូរ។

៦. ឈប់​បំពេញ​ការ​រំពឹង​ទុក​ដែល​មិន​សម​ហេតុ​ផល​របស់​មនុស្ស

តើ​អ្នក​តែងតែ​ព្យាយាម​បំពេញ​ការ​រំពឹង​ទុក​របស់​អ្នក​ដទៃ ​លើ​ខ្លួនឯង​ទេ? ប្រសិន​បើ​មែន ​អ្នក​កំពុង​ជីក​ផ្នូរ​ផ្ទាល់ខ្លួន​ហើយ។ មិន​ត្រឹម​តែ បាត់បង់​មនុស្ស​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​អ្នក​ក៏​នឹង​ក្លាយ​ជា​បុគ្គល​របស់​ខ្លួនឯង​ផង​ដែរ។

អ្នក​មិន​អាច​បដិសេធ​ការ​រំពឹង​ទុក​របស់​មនុស្ស​គ្រប់គ្នា​ លើ​ខ្លួនឯង​បាន​ទេ ​តែ​អ្នក​ត្រូវ​ដឹង​ច្បាស់​ពី​ភាព​ខុស​គ្នា ​រវាង​ការ​ទទួល​ខុស​ត្រូវ​ចាំបាច់ ​និង​ជា​អាយ៉ង​របស់​អ្នក​ដទៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៤ ជំហាន​ងាយៗ ​ដើម្បី​ចាប់ផ្ដើម​រស់នៅ​ក្នុង​ជីវិត​វិជ្ជមាន​និង​ផ្លូវចិត្ត​ធូរ​ស្រាល

ចុចអាន៖បកស្រាយ​និយមន័យ​នៃ​ចិត្ត​មេត្តា​ករុណា​ដែល​គ្រប់គ្នា​លុត​ជង្គង់​ចុះចាញ់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម