KPT+
កុំរើសយកអាជីពដែលបំផ្លាញជីវិតអាពាហ៍ពិពាហ៍ដោយមិនដឹងខ្លួន
មនុស្សគ្រប់គ្នាអ្នកណាក៏ដូចអ្នកណា តែងមានមហិច្ឆតាចង់មានអាជីពជោគជ័យក្នុងការផ្គត់ផ្គង់គ្រួសារ។ ប៉ុន្តែជាទូទៅមនុស្សតែងចំណាយពេល ៤០ ទៅ ៦០ ម៉ោងក្នុងមួយសប្ដាហ៍ នៅកន្លែងធ្វើការនិងចំណាយពេលតិចជាមួយគ្រួសារ។
ទាំងនេះគឺជាសញ្ញាមួយចំនួនដែលការងារកំពុងតែបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ៖
១. មិនអាចរក្សាតុល្យភាពដៃគូបាន

ពេលខ្លះដៃគូស្នេហាបែរជាចាត់ទុកការងារដូចជាទារកទើបនឹងកើត ដែលត្រូវការពេលវេលា ២៤ ម៉ោងដើម្បីថែរក្សា។ ជារឿងល្អដែលយើងតែងបារម្ភពីការងារ ប៉ុន្តែនៅពេលដែលយើងខំប្រឹងបង្កើតតុល្យភាពជីវិតការងារឲ្យមានសុខភាពល្អជាងដៃគូ នោះអាចនឹងមានបញ្ហា។
ពេលដែលយើងចំណាយលើការងារកាន់តែច្រើន យើងក៏គ្មានពេលវេលាឲ្យគ្នាដែរ។ នេះអាចធ្វើឲ្យប្ដីប្រពន្ធមានអារម្មណ៍ព្រងើយកន្តើយ ឬអាក់អន់ចិត្តជាដើម។ ផ្ដល់អាទិភាពដល់ប្ដីប្រពន្ធ ហើយឲ្យពួកគេដឹងថាយើងទុកគេសំខាន់ជាងអ្វីដែលកំពុងកើតឡើងនៅកន្លែងធ្វើការ។
២. ការសន្ទនាទាក់ទងតែរឿងការងារ
ប្ដីប្រពន្ធមិនមែនជាអ្នកព្យាបាលអាជីពការងារទេ។ ប្រសិនបើយើងមិនមានអ្វីផ្សេងដើម្បីនិយាយជាមួយគ្នាក្រៅពីការងារទេ នោះស្នេហារបស់អ្នកទាំងពីរអាចនឹងឈានទៅរកភាពសោះអង្គើយ។
ជារឿយៗគ្រប់គ្នាមិនបានដឹងថាខ្លួនឯងនិយាយច្រើនប៉ុណ្ណាអំពីការងារទេ ប៉ុន្តែវាអាចជាទម្លាប់ប្រចាំខ្លួនរហូតទៅជាសោះកក្រោះ គ្មានអីនិយាយគ្នាក្រៅពីការងារ។
៣. នាំយកភាពស្ត្រេសពីការងារមកបង្កជម្លោះក្នុងគ្រួសារ

ប្រសិនបើយើងស្ត្រេសពីការងារ ហើយនាំយកមកផ្ទះ នេះអាចធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍កាន់តែលែងផ្អែមល្ហែម។ ដូច្នេះបើអាចដកបញ្ហាទាំងនេះបាន គួរដកចេញ កុំបន្ថែមភ្លើងនៅខាងក្រៅចូលមកផ្ទះនាំតែក្ដៅក្រហាយនៃជីវិតគូរបស់អ្នកទាំងពីរតែប៉ុណ្ណោះ។
៤. កាលវិភាគមានតែរឿងការងារ
កាលវិភាគការងារច្រើនជាងគ្រួសារនឹងធ្វើឲ្យយើងឃ្លាតឆ្ងាយពីផ្ទះ និងផ្ដាច់មនោសញ្ចេតនាទំនាក់ទំនងពីប្ដីឬប្រពន្ធ ឥតដឹងខ្លួន។ ចុងសប្ដាហ៍ក៏ការងារ កុំសង្ឃឹមថាមានស្នេហាគង់វង្សនឹងគេឲ្យសោះ។
ភាគីទាំងសងខាងត្រូវតែមានឆន្ទៈក្នុងការបត់បែនតាមកាលវិភាគរៀងខ្លួន ដើម្បីជីវិតគូរលូនទៅមុខ។
៥. ចាប់ផ្ដើមភ្លេចព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិតគូ

នៅពេលដែលយើងចាប់ផ្ដើមភ្លេចអំពីកាលបរិច្ឆេទ រឿងសំខាន់ៗដូចជាថ្ងៃកំណើត ការជួបជុំ ក្រុមគ្រួសារ និងថ្ងៃរំលឹកខួបអាពាហ៍ពិពាហ៍ជាដើម។
ការដែលយើងវក់នឹងការងារមិនចេះបែងចែកពេលវេលាឲ្យគ្រួសារខ្លះ នោះអាចបង្កបញ្ហាធ្ងន់ធ្ងរដល់អាពាហ៍ពិពាហ៍ រហូតឈានទៅរកការលែងលះឬផិតក្បត់គ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖familytoday
ចុចអាន៖តិចនិកបន្ថែមរសជាតិស្នេហា ឲ្យកាន់តែមានន័យទ្វេដងក្នុងគម្លាតឌីជីថល
ចុចអាន៖អ្វីដែលភរិយាគ្រប់គ្នាតែងត្រូវការ តែស្វាមីភ្លេចពីភាពសំខាន់ទាំងនោះ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?