KPT+
តិចនិកបន្ថែមរសជាតិស្នេហា ឲ្យកាន់តែមានន័យទ្វេដងក្នុងគម្លាតឌីជីថល
មនោសញ្ចេតនាក្នុងយុគសម័យឌីជីថល ឧស្សាហ៍ឃើញមានការផ្លាស់ប្ដូរដៃគូរហ័ស។ ដូច្នេះក្នុងនាមជាដៃគូស្នេហាដែលនៅឆ្ងាយ ហើយមិនសូវមានភាពផ្អែមល្ហែមជាមួយគ្នា យើងគួរតែរកគន្លឹះណាមួយមកប្រើ ដើម្បីបន្ថែមភាពរ៉ូមែនទិកចំពោះគូស្នេហ៍ក្នុងសម័យទំនើបមួយនេះ។
៤ វិធីខាងក្រោមនេះ គឺជាតិចនិកបន្ថែមរសជាតិស្នេហា ឲ្យកាន់តែមានន័យទ្វេដង ៖
១. ពាក្យនិងរូបភាពផ្សេងៗ

អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ មនុស្សបានបង្ហាញក្ដីស្រឡាញ់តាមរយៈសំបុត្រស្នេហា។ អក្សរសរសេរដោយដៃសព្វថ្ងៃនេះ កម្រមានណាស់ ប៉ុន្តែសេចក្ដីអំណរនៃការទទួលបានមិនមានការថយចុះឡើយ ទោះបីកំពុងតែមានការពេញនិយមតាមបច្ចេកវិទ្យាក៏ដោយ។
សាកល្បងសរសេរជារូបភាពស្នេហា ដូចសម័យមុនល៏មើល ដៃគូអាចរំភើបជាងទទួលបានរបស់អ្វីទៅទៀត។
២. តន្ត្រីនិងកំណាព្យ
បច្ចេកវិទ្យាត្រូវបានប្រើសម្រាប់ការថតបទចម្រៀង ហើយផ្ញើវាទៅមនុស្សជាទីស្រឡាញ់របស់អ្នក ដូច្នេះពួកគេអាចស្ដាប់បានតាមទូរស័ព្ទ ថេប្លេត ឬកុំព្យូទ័ររបស់ពួកគេ។
អ្នកគួរតែច្នៃប្រឌិតនៃភាពរ៉ូមែនទិក ដើម្បីថតបទចម្រៀងស្នេហារបស់អ្នក ឬសូត្រជាកំណាព្យសាមញ្ញ ដើម្បីផ្ញើទៅកាន់មនុស្សជាទីស្រឡាញ់ឲ្យគេបានស្ដាប់សំឡេងផ្ទាល់របស់អ្នក។
៣. ហ្គេមនិងដំណើរផ្សងព្រេង

វិធីល្អដើម្បីរក្សាទំនាក់ទំនងស្នេហាតាមរយៈចម្ងាយឆ្ងាយនេះ គឺការលេងហ្គេមអនឡាញជាមួយគ្នា។ ល្បែងនេះមិនចាំបាច់ទាក់ទងនឹងស្នេហាឡើយ តែអាចហ្គេមទូទៅ។
វិធីនេះគូស្វាមីភរិយាឬសង្សារ អាចជ្រើសរើសស្វែងរកហ្គេមមួយណាក៏បាន ដើម្បីជជែកលេង បង្កើតយុទ្ធសាស្ត្រ សម្រាប់ដៃគូម្ខាងទៀត។
៤. ជជែកលេងជាសម្ងាត់

គូស្វាមីភរិយាខ្លះ ត្រូវរក្សាទំនាក់ទំនងរបស់ពួកគេជាអាថ៌កំបាំង សម្រាប់ហេតុផលរបស់ពួកគេ។ ប្រហែលជាពួកគេកំពុងលាក់ខ្លួនពីឪពុកម្ដាយ អតីតដៃគូដែលច្រណែន ឬពួកគេជាអ្នកល្បីល្បាញ ហើយពួកគេមិនចង់ឲ្យពិភពលោកនិយាយអំពីជីវិតឯកជនរបស់ពួកគេទេ។
គូស្វាមីភរិយាឬសង្សារ អាចភ្ជាប់អ៊ីនធឺណិតតាមវិធីជាច្រើន តាមរយៈបណ្ដាញសង្គមអ៊ីមែល ហ្គេម សេវាកម្មជជែកកម្សាន្តផ្សេងៗ។ អ្នកអាចចែករំលែកជារូបថត វីដេអូសារកំប្លែង ផ្ញើឲ្យគ្នាទៅវិញទៅមក។
ទោះយ៉ាងណា អ្នកខ្លះខ្លាចថាយុគសម័យឌីជីថល នឹងបំផ្លាញទំនាក់ទំនងរបស់គេ ប៉ុន្តែសូមឱ្យមានសុទិដ្ឋិនិយម ហើយព្យាយាមប្រើសក្ដានុពលដ៏អស្ចារ្យរបស់អ៊ីនធឺណិត ជាប្រយោជន៍មកវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រែក ឬ ដំឡើងសំឡេងដាក់ដៃគូ គឺជាអាវុធបំផ្លាញស្នេហាយ៉ាងសាហាវ
ចុចអាន៖អ្នកចិត្តសាស្ត្រគិតថា កំណាព្យស្នេហាទៅកាន់ដៃគូ មានឥទ្ធិពលបង្កើនភាពស្អិតរមួត
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


