"ការស្រឡាញ់ភេទដូចគ្នា" មិនមែនជាជំងឺ​ដែលត្រូវព្យាបាលឬជាបញ្ហា​ដែលត្រូវរិះគន់ឡើយ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

“ការស្រឡាញ់ភេទដូចគ្នា” មិនមែនជាជំងឺ​ដែលត្រូវព្យាបាលឬជាបញ្ហា​ដែលត្រូវរិះគន់ឡើយ

បានផុស

នៅ

“ការស្រឡាញ់ភេទដូចគ្នា” មិនមែនជាជំងឺ​ដែលត្រូវព្យាបាលឬជាបញ្ហា​ដែលត្រូវរិះគន់ឡើយ ព្រោះវាពាក់ព័ន្ធនឹងមនោសញ្ចេតនាបេះដូង ឬ ជាអារម្មណ៍ស្នេហា មិនទាក់ទងនឹងវេជ្ជសាស្ត្រនោះទេ។ នេះបើតាមការលើកឡើងរបស់អ្នកនិពន្ធ ម៉ីសន សុធារី នៅក្នុងការ Live ផ្ទាល់ជាមួយហ្វេនកាលពីយប់មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ស្នាដៃសៀវភៅ ពេលវេលា រូបនេះ បានឆ្លើយនឹង​សំណួរ​ទៅនឹងអ្នកគាំទ្រដែលសួរ​ថា តើអ្នកស្រឡាញ់ភេទដូចគ្នា អាចព្យាបាលដែរទេ? ដោយអ្នកស្រីមានប្រសាសន៍ថា ទាំងការស្រឡាញ់ភេទដូចគ្នា ឬភេទផ្ទុយគ្នា ឬមានទំនោរស្នេហាជាមួយអ្នកវ័យខុសគ្នាឆ្ងាយក៏ដោយ សុទ្ធតែមិនពាក់ព័ន្ធនឹងជំងឺឡើយ។ ការស្រឡាញ់ ពាក់ព័ន្ធតែនឹងរឿងមនោសញ្ចេតនាប៉ុណ្ណោះ ដូច្នេះទោះបីពួកគេស្រឡាញ់ភេទអ្វី អាយុប៉ុនណា ឥតត្រូវការការព្យាបាលផ្នែកវេជ្ជសាស្ត្រទេ។

អ្នកស្រី ក៏បានបន្ថែមថា តាមពិតមនុស្សស្រឡាញ់ភេទដូចគ្នា ក៏មិនគួរណាត្រូវរងការរិះគន់បំបាក់ទឹកចិត្តនោះដែរ។ ពួកគេគួរតែបានការគាំទ្រពីគ្រួសារឱ្យបានច្រើន ព្រោះពួកគេត្រូវសង្គមមិនសូវផ្ដល់តម្លៃស្រាប់ហើយ ជាពិសេសជំទង់ៗ ​ពួកគេត្រួវការឪពុកម្ដាយខ្លាំងណាស់ រាល់ពេលពេលពួកគេជួបបញ្ហា។ ប្រសិនបើអាណាព្យាបាលមិនអើពើទៀត មុខតែក្មេងទាំងប្រឈមនឹងជំងឺបាក់ទឹកចិត្តមិនខាន។ រីឯទំនោរផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ ឱ្យតែពួកគេ​មាន​ភាពស្មោះត្រង់ក្នុងទំនាក់ទំនង វាជារឿងស្នេហា​ធម្មតា មិនថាភេទណា គួរតែមិនខុសឆ្គងទេ។

ស្ថាបនិកគេហទំព័រអានប្រលោមលោក Meysansotheary.com បញ្ជាក់ទៀតថា ប្រសិនបើមាននរណាម្នាក់ ចូលមកនៅក្នុងជីវិតរបស់យើង ព្រោះតែឃើញយើងល្អ យើងពូកែ យើងស្អាត នោះជាមនោសញ្ចេតនាធម្មតាប៉ុណ្ណោះ ។ ដែលអាចហៅបានថា «ស្រឡាញ់គ្នា» ​គឺ​ស្រឡាញ់ទាំងចំណុចមិនល្អរបស់យើងទៀត។ ហេតុនេះ សូមនឹងពិចារណាអំពីតម្លៃនៃការពិតរបស់បេះដូងយើងជាអទិភាព​ ចំណែក​ការទទួលស្គាល់ឬមិនយល់ព្រមពីអ្នកដទៃ ជារឿងបន្ទាប់បន្សំ។

មួយវិញទៀត ធ្វើឱ្យមនុស្សដែលយើងស្រឡាញ់រងការលំបាក ឬធ្វើឱ្យគេបានក្ដីសុខ!​ នោះទើប​ជាបញ្ហា​ចម្បង! ប្រសិន​យើងមិនបានបង្កបញ្ហា​ដល់សង្គមទេ យើងជាមនុស្សមានសិទ្ធិស្រលាញ់ដូចគេឯង។

ទាំងនេះ ជាការបកស្រាយនូវទស្សនរបស់អ្នកនិពន្ធល្បីឈ្មោះរូបនេះ នៅក្នុងការ Live និយាយពីប្រលោមលោកប្រភេទ BL ដំបូងរបស់ខ្លួនដែលត្រៀមចេញផ្សាយនាពេលខាងមុខគឺរឿង “ថ្ងៃណាមួយ”៕

ចុចទីនេះដើម្បីទស្សនាវីដេអូ

អត្ថបទ៖ សន្យា

ចុចអាន៖ អ្នក​និពន្ធ​ឆ្លើយតប​រឿង​ដែល​ថា ​​​អ្នក​ស្រុក​ខ្មែរ​ចូលចិត្ត​រិះគន់ ​(មាន​វីដេអូ)

ចុចអាន៖ បាត់អផ្សុកហើយ! រឿងស៊ើបអង្កេត៤ខ្សែពី “សុភាប្រុស” អានហ្វ្រីលើវេបសាយអ្នកនិពន្ធ ម៉ីសន សុធារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩៩ នាទី មុន

អនុប្រធានពន្ធនាគារកំពង់ឆ្នាំងជាប់ពាក់ព័ន្ធហាងកាហ្វេបឹងកំប្លោក មន្ត្រីពន្ធនាគារទាំងអស់តម្រូវឱ្យប្រមូលផ្តុំ១៤ថ្ងៃ

ព័ត៌មានជាតិ៣៣ នាទី មុន

ការជួយសត្វអនាថាជួយឱ្យយុវជន ធូ ធារ៉ា ជាប់វគ្គផ្តាច់ ព្រ័ត្រ នៃកម្មវិធីពាន់រង្វាន់ពលរដ្ឋគំរូ Smart​

កូវីដ-១៩១ ម៉ោង មុន

ពល​រដ្ឋ​អាមេរិក​រីករាយ​ ខណៈ​CDC​ប្រកាស​មិន​ចាំ​បាច់​ពាក់​ម៉ាស់​សម្រាប់​អ្នក​ចាក់​វ៉ាក់​សាំងរួច​

កូវីដ-១៩២ ម៉ោង មុន

អ្នកសារព័ត៍មានម្នាក់ ឆ្លងជំងឺ​កូវីដ‑១៩ បានចម្លងបន្តដល់ប្រពន្ធកូន និងមន្ត្រីនគរបាលម្នាក់

ព័ត៌មានខ្លីៗ២ ម៉ោង មុន

កម្ពុជា​រកឃើញ​អ្នក​ឆ្លងកូវីដ១៩ ចំនួន ៣៥៨ នាក់​ អ្នកជាសះស្បើយ ៣៤៨នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services