KPT+
ក្រោយរៀបការរួច ស្រីៗគួររៀបចំខ្លួនយ៉ាងណា ទើបស្អាតសមសួន?
ក្រោយពីរៀបការ របៀបរស់នៅរបស់មនុស្សស្រីតែងមានការប្រែប្រួលខ្លះ មិនដូចកាលខ្លួននៅលីវឡើយ។ ជីវិតមានប្ដីសី ខុសគ្នាពីការនៅតែឯងទាំងការស្លៀកពាក់ ការតែងខ្លួន និងការសេពគប់មិត្តភក្តិជាដើម។
មនុស្សស្រីដែលមិនបានត្រៀមខ្លួនរួចរាល់សម្រាប់ជីវិតគូ បន្ទាប់ពីរៀបការ រមែងមានបញ្ហាមិនសូវចុះសម្រុងគ្នាជាមួយស្វាមី។
បើដូច្នេះ តើស្ត្រីគួរត្រៀមខ្លួនអ្វីខ្លះ ក្រោយឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍?
ការស្លៀកពាក់

នារីដែលរៀបការរួច គួរផ្លាស់ប្ដូរពីការប្រើសំពត់ខ្លីៗ មកជាខោជើងវែង ឬជើងទ្រការ ជាការប្រសើរ។ អាវជាលក្ខណៈ អាវយឺត ឬសាច់ក្រណាត់ដែលមានករ និងមិនត្រូវរឹបរាងពេកទេ។
មួយវិញទៀត ពេលមានកម្មវិធីចេញក្រៅម្ដងៗ គួររៀបចំខ្លួនតាមកាលៈ តាមឋានៈនិងចំណូលចិត្តរបស់ស្វាមី។ បើស្វាមីជាមនុស្សចូលចិត្តស្អាត អាចស្លៀកពាក់សិចស៊ីបន្តិចក៏មិនថ្វីដែរ។
ការតុបតែងខ្លួន

ស្ត្រីគួរចងសក់ឲ្យផុតជានិច្ច លើកលែងតែចេញទៅក្រៅម្ដងៗ។ រីឯការផាត់មុខពុំគួរផាត់ក្រាស់ៗតាមទម្លាប់ចាស់ទេ តែត្រូវបន្ថែមជាមួយនឹងក្រែមមាត់ផង។ ។
ពណ៌សក់ខ្លាំងពេក មិនគួរលាបទេ អាចជាពណ៌សូកូឡា ឬសំបកម្ឃុតស្រាលវិញ ចៀសវាងកុំឲ្យលឿងពេក។ ចំណែកស្បែកជើងកែង មិនត្រូវពាក់ខ្ពស់ពេកទេ ជាពិសេសពេលដើរជាមួយស្វាមីមានកម្ពស់ទាបជាងខ្លួន ប៉ុន្តែបើស្វាមីខ្ពស់វិញ ស្បែកជើងខ្ពស់មិនមែនជាបញ្ហាចោទឡើយ។
ដោយឡែកការលេងម៉ូដក្រចក ស្ត្រីអាចផ្លាស់ប្ដូរបានទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ព្រោះវាមិនប្រកាន់ទៅលើកាលៈទេសៈពេកទេ។
ការប្រាស្រ័យទាក់ទង

មនុស្សស្រីមានប្ដី មិនគួរមានទំនាក់ទំនងជាមួយមិត្តភក្តិប្រុសៗជិតស្និទ្ធពេកទេ ដែលវាជាដើមហេតុធ្វើឲ្យស្វាមីភ័ន្តច្រឡំ កើតទៅជារឿងប្រចែប្រចណ្ឌ ឈ្លោះគ្នា។ ការដើរហើរយប់ព្រលប់ គួរចៀសវាងបំផុត។ រីឯដំណើរកម្សាន្តគួរមានជាលក្ខណៈគ្រួសារឲ្យបានច្រើនជាងភឿនមិត្ត។ ជាប្រពន្ធដ៏ល្អម្នាក់ត្រូវមានទំនាក់ទំនងល្អជាមួយម្ដាយឪពុកក្មេក និងសាច់ថ្លៃ ទើបចំណងអាពាហ៍ពិពាហ៍រលូនល្អ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BRIDES
ចុចអាន៖ ហេតុផល ៥ យ៉ាងដែលគួរតែប្រារព្ធខួបអាពាហ៍ពិពាហ៍ក្នុងនាមជីវិតគូ
ចុចអាន៖ ហេតុអ្វីចុងបញ្ចប់នៃព្រាននារីសង្សារច្រើន បែរមករៀបការមានសុភមង្គលជាមួយនារីសាមញ្ញៗទៅវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


