KPT+
ហេតុអ្វីចុងបញ្ចប់នៃព្រាននារីសង្សារច្រើន បែរមករៀបការមានសុភមង្គលជាមួយនារីសាមញ្ញៗទៅវិញ
មនុស្សប្រុសគ្រប់គ្នា ជាធម្មជាតិតែងមានចំណង់ចំណូលចិត្តលើស្រីស្អាតៗ ស៊ិចស៊ីជារឿងធម្មតា ប៉ុន្តែចុងក្រោយការសិក្សាមួយរកឃើញថា មនុស្សប្រុសដែលមានឱកាសមានមនុស្សស្រីកាន់តែច្រើនជាជម្រើសក្នុងជីវិត ពួកគេបែរជាចុងក្រោយរើសយកនារីសាមញ្ញម្នាក់មកធ្វើជាគូជីវិតមិត្ត១០០ឆ្នាំ ដោយសារមូលហេតុ៣ខាងក្រោមនេះ៖
១. ជួបមនុស្សស្រីមិនល្អច្រើនពេក

មិនមែនព្រាននារីមិនដឹងអ្វីល្អ អ្វីមិនល្អទេ។ ពេលគេមានលុយមានឱកាស មនុស្សចូលមកកាន់តែច្រើន ហើយពេលខ្លះរហូតដល់គេ សឹងលែងខ្ចីឱ្យតម្លៃដល់ស្នេហា។ រហូតដល់មនុស្សប្រុសខ្លះគិតថា លើលោកនេះគ្មានស្នេហាពិតឡើយ ព្រោះបេះដូងគេមិនដែលទទួលដឹងរឿងនេះសោះ គេឃើញតែមនុស្សដែលសម្រុកមក ដើម្បីយកស្នេហាមកដោះដូរ ខ្លះក៏នៅព្រៅមួយជីវិត ព្រោះមិនចង់ជួបមនុស្សស្រីល្អ ខ្លះក៏សំណាងរកឃើញមនុស្សស្រីសាមញ្ញាម្នាក់ ដែលមិនរាយមាយដូចស្រីស្អាតមុនៗរបស់គេ ទើបគេរៀបការតក់ក្រហល់ងប់ងល់នឹងសុភមង្គលជីវិតថ្មី ធ្វើឱ្យអ្នកស្គាល់គ្នាទាំងឡាយត្រូវស្រឡាំងកាំង។
២. មិនចូលចិត្តមនុស្សស្រីឡូយឆាយ

គេឃើញច្រើនពេកទៅ មនុស្សស្រីដែលស្អាតសម្បកក្រៅ ហើយមកមានអីៗជាមួយគេដោយងាយៗ គេចាប់ផ្តើមមើលងាយស្រីស្អាតដែលសដូចចាន មាយាទមិនបានស្មើឆ្កែក្រោមផ្ទះ សុនខ គង់ចេះចាំផ្ទះ នារីខ្លះចេះតែដើរយប់និងឈ្លោះវាយគ្នារឿងមនុស្សប្រុស នេះហើយដែលគេមិនយកដាច់ខាតប្រពន្ធជាស្រីស្អាត។
៣. គេឯកោ

គ្រប់គ្នាត្រូវការមនុស្សយល់ចិត្ត។ សម័យថ្ងៃមួយបុរសអ្នកមានដ៏សង្ហារម្នាក់ បែរជាលង់ខ្លួនរៀបការចងសម្ព័នជីវិតជាមួយនារីរូបសាមញ្ញម្នាក់ នោះមិនមានអីសង្ស័យទេគឺពិតណាស់ នាងបំពេញបាននូវអ្វីៗដែលគេរកមិនបានក្នុងជីវិតកន្លងមក រួមមាន ភាពកក់ក្តៅ សេចក្តីស្មោះត្រង់ ពាក្យថាស្រលាញ់ចេញពីបេះដូង នឹងការជឿទុកចិត្តបានពេញមួយជីវិត។
មនុស្សស្រលាញ់អ្នកគេអាចគេងជាមួយអ្នក តែមនុស្សដែលទុកចិត្តអ្នកគេអាចរស់នៅជាមួយអ្នកជាមួយចំណងសន្យាពេញមួយជីវិត គឺមង្គលការ។ ទាក់ចិត្តមនុស្សប្រុសកសាងទំនុកចិត្ត កុំគិតតែពីរឿងសម្រស់ព្រោះសម្រស់មិនពិបាករកឡើយ៕
ប្រែសម្រួល៖ ហាណា
ប្រភព៖ Man-zone
ចុចអាន៖ ភាពលេចធ្លោរបស់មនុស្សស្រីរឹងមាំដែលបុរសជាច្រើនកំពុងស្វែងរកជាគូ
ចុចអាន៖ រឿងតូចៗទាំងនេះ មនុស្សប្រុសលាក់មិនជិតទេពេលកំពុងលង់ស្នេហ៍នារី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


