KPT+
កែខៃចំណុចខ្សោយទៅជាភាពខ្លាំង ដោយតិចនិកទាំងនេះ
ពិតណាស់ មិនមានអ្នកណាម្នាក់កើតមកល្អឥតខ្ចោះនោះទេ។ ប៉ុន្តែ គ្នាយើងខ្លះខ្វល់ខ្វាយអំពីចំណុចខ្សោយរបស់ខ្លួនយ៉ាងខ្លាំង និងមិនហ៊ានសូម្បីតែប្រឈមជាមួយនឹងវាទៀតផង។
យ៉ាងណាមិញ នៅពេលដែលយើងរៀនទទួលយកភាពខ្សោយរបស់ខ្លួន ក៏ជាពេលដែលយើងអាចបង្ហាញអំពីភាពខ្លាំងរបស់យើងដូចគ្នា។
មនុស្សយើងមានបុគ្គលិកលក្ខណៈខុសៗគ្នា ហើយក៏មានចំណុចដែលមិនល្អឥតខ្ចោះលាយឡំជាមួយនឹងចំណុចល្អផងដែរ។ ការទទួលយកភាពមិនល្អឥតខ្ចោះនេះ គឺប្រៀបបានទៅនឹងការហ៊ានផ្លាស់ប្ដូរដ៏អស្ចារ្យមួយក្នុងជីវិត។
១. ទទួលស្គាល់ចំណុចខ្សោយ

យើងរាល់គ្នាស្គាល់ខ្លួនឯងច្បាស់ជាងអ្នកណាទាំងអស់ ហើយសុទ្ធតែដឹងអំពីចំណុចខ្សោយរបស់ខ្លួន។ ដូច្នេះហើយ ភារកិច្ចដំបូង និងសំខាន់បំផុត គឺជាការកត់ត្រារាល់អ្វីដែលយើងគិតថាជាចំណុចខ្សោយ រួចធ្វើការពិនិត្យថាចំណុចមួយណាដែលជះឥទ្ធិពលបំផុតចំពោះយើង និងដោះស្រាយចំណុចនោះមុនគេ។
២. ព្រមទទួលយកចំណុចខ្សោយ
នៅពេលដែលយើងបានដឹងអំពីចំណុចខ្សោយរួច វាគឺជាពេលដែលយើងត្រូវទទួលយក។ កត្តានេះ នឹងធ្វើឲ្យយើងកាន់តែរឹងមាំ រៀនអំពីចំណុចខ្សោយ ព្រមទាំងធ្វើការកែលម្អប្រកបដោយប្រសិទ្ធភាព។
៣. មិនត្រូវម៉ឺងម៉ាត់ចំពោះខ្លួនឯងជ្រុលពេក

ខណៈពេលដែលយើងកំពុងតែព្យាយាមផ្លាស់ប្ដូរចំណុចខ្សោយរបស់ខ្លួន មានអ្នកខ្លះម៉ឺងម៉ាត់ចំពោះខ្លួនឯងជ្រុល ដែលកត្តានេះនឹងបំផ្លាញទំនុកចិត្តលើខ្លួនឯង ព្រមទាំងធ្វើឲ្យយើងមានអារម្មណ៍ពិបាកចិត្ត។ ប៉ុន្តែជំនួសឲ្យទង្វើបែបនេះ យើងគប្បីរៀបចំផែនការឲ្យបានល្អិតល្អន់ ដើម្បីជួយកែខៃរាល់ចំណុចខ្វះខាតដែលខ្លួនមាន ទើបជាការប្រសើរ។
៤. ផ្ដល់រង្វាន់ដល់ខ្លួនឯង
ការទទួលបានការសរសើរពីអ្នកណាម្នាក់ គឺមិនស្ថិតស្ថិរដូចនៅពេលដែលយើងចេះសរសើរ និងឲ្យតម្លៃដល់ខ្លួនឯងនោះឡើយ។ ជាក់ស្ដែង ការផ្ដល់តម្លៃដល់ខ្លួនឯង មានឥទ្ធិពលយ៉ាងខ្លាំង ពីព្រោះវាមិនត្រឹមតែធ្វើឲ្យយើងក្លាយជាមនុស្សសុទិដ្ឋិនិយមប៉ុណ្ណោះទេ វាក៏ធ្វើឲ្យយើងខិតខំព្យាយាមដើម្បីទទួលបានលទ្ធផលជាវិជ្ជមានផងដែរ៕
ចុចអាន៖បញ្ហាផ្លូវចិត្តមួយប្រភេទ ធ្វើឲ្យអ្នកខ្លះថាខ្លួនឈឺនេះឈឺនោះរហូត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


