KPT+
បើជ្រុលតែបែកគ្នាហើយ ឈប់ល្ងង់បន្តធ្វើរឿងទាំងនេះទៀត!
នៅពេលចិត្តស្នេហ៍ដើរដល់ផ្លូវទាល់ ហេតុផលល្អក្នុងការស្រឡាញ់ក៏ត្រូវរលុបគ្មានសល់ សល់តែភាពឯកា និងឈឺចាប់ស្ពាយជាប់ខ្លួន។

ក្រោយចែកផ្លូវស្នេហ៍ ប្រាកដណាស់មានម្ខាងណាត្រូវទទួលរងភាពវេទនាផ្លូវចិត្ត ហើយព្រមធ្វើរឿងជាច្រើនដើម្បីរក្សាចំណងស្នេហ៍ឲ្យនៅដដែល។ រឿងនេះប្រហែលមិនអាចទេ! ដូច្នេះបញ្ឈប់ទង្វើល្ងង់ៗចោល ហើយរៀនទទួលយកការពិតទៅ!
សុំឲ្យគេត្រឡប់

សុំគេឲ្យត្រឡប់វិញ ជារឿងអាក្រក់បំផុតដែលមិនគប្បីនឹងខ្លួនឯងទាល់តែសោះ។ កុំអង្វរគេ វាគ្រាន់តែបង្ហាញថាយើងទន់ខ្សោយនិងទទួលបានមកវិញតែការមាក់ងាយប៉ុណ្ណោះ។ យើងមិនមែនអ្នកអត់ឃ្លានសុំទានស្នេហ៍នោះទេ គ្មានគេម្នាក់ ជីវិតនេះនៅតែជារបស់យើង។
ឃុំខ្លួនឯកោ
កុំធ្វើជាមនុស្សកំសាក មិនហ៊ានប្រឈមមុខ! គេទៅបានសុខហើយ ហេតុអ្វីយើងត្រូវកើតទុក្ខ? ដើរលេងជាមួយមិត្តភក្តិ រីករាយក្នងពិធីជប់លៀង ធ្វើដំណើរកម្សាន្ត លេងកីឡា និងចំណាយពេលជាមួយគ្រួសារឲ្យបានច្រើជាងមុន វារឹតតែបន្ថែមក្ដីសុខឲ្យខ្លួនឯងទ្វេរដង។
ប្រឆាំងនឹងអារម្មណ៍របស់ខ្លួនឯង

ចាំបាច់អីត្រូវប្រឆាំងនឹងការពិតថាខ្លួនឯងមិនអី? មានអារម្មណ៍ស្រងាកចិត្ត សោកសៅខឹង ខកចិត្ត ទុក្ខព្រួយ ភ័យខ្លាច អាចបញ្ចេញបាន។ ល្អ! បើយំបាន តែកុំយំម្តងទៀតនឹងរឿងដដែលនេះ។
ព្យាយាមធ្វើជាមិត្ដ
ក្រោយបែកបាក់ភ្លាមៗ អ្នកខ្លះនៅតែចង់ភ្ជាប់ទំនាក់ទំនងជាមួយគូស្នេហ៍ចាស់ ដើម្បីបានដឹងពីសុខទុក្ខគេ។ ចាំបាច់អត់ ដែលត្រូវធ្វើបែបនេះ? យើងមិនមែនជាអ្វីនឹងគ្នាទៀតទេ ទោះព្យាយាមដឹងសុខទុក្ខហើយ តើយើងអាចធ្វើអ្វីបាន? យើងនៅតែជាអ្នកដទៃដដែលហ្នឹង! អ៊ីចឹងកុំហត់ឈឺចិត្តថែម បើគេមានថ្មី ផ្ទុយពីយើងបែរជាឯកោ។
ទូរសព្ទឬផ្ញើសាររកគេ
ការហៅទូរសព្ទ ឬផ្ញើសារទៅសួរសុខទុក្ខអតីតសង្សារ អាចមកពីយើងសង្ឃឹមអ្វីម្យ៉ាងពីគេ នៅនឹកគេខ្លាំង ឬចង់ត្រូវរ៉ូវគ្នាវិញ។ គេនឹងសើចចំពោះបំណងល្ងង់ៗរបស់យើង ព្រោះការសម្រេចចែកផ្លូវគ្នា ជារឿងដែលគេឥតគិតបកក្រោយទេ។ អ៊ីចឹង! គួរប្រាប់ខ្លួនឯងថា គ្រប់យ៉ាងមិនអាចទៅរួចទៀតទេ ហើយឈប់បន្តធ្វើរឿងនេះ។
លះបង់ខ្លួនឯង

មនុស្សមិនតិច លែងយកចិត្តទុកដាក់ជាមួយខ្លួនឯង ក្រោយពីផ្លូវស្នេហ៍របស់ខ្លួនដើរដល់ផ្លូវបំបែក។ អ្នកខ្លះចូលចិត្តបង្អត់អាហារ មិនគេង និងយកស្រាធ្វើជាមិត្ត។ ឯអ្នកខ្លះធ្លាប់តែរួសរាយ ធ្វើការបានឆ្នើម តែត្រូវប្ដូរខ្លួនឯង ១៨០ ដឺក្រេ លែងជាមនុស្សគួរឲ្យស្រឡាញ់ដូចមុន។ គ្មានប្រយោជន៍ទាល់តែសោះ! ធ្វើបែបនេះបានតែបន្ទាបតម្លៃខ្លួនឯងទទេៗប៉ុណ្ណោះ។
រក្សាអំណោយទុក
ស្រឡាញ់វត្ថុដែលគេជូន មិនហ៊ានយកទៅណា ទុករំឭកពីគេ។ រំឭកធ្វើអ្វី? អនុស្សាល្អៗបណ្ដាលចិត្តឲ្យកាន់តែនឹក ឯរឿងមិនល្អ នាំតែភាពឈឺចាប់។ បោះចោលទាំងអស់កាដូ និងអំណោយទាំងប៉ុន្មាន ព្រោះគ្រប់យ៉ាងរវាងយើងនិងគេត្រឹមជានិទានមួយដែលមិនអាចក្លាយជាការពិតឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Useful Gen
ចុចអាន៖ ៣ វិធីបំភ្លេចប្រុសក្បត់ យកក្ដីសុខសងខ្លួនឯងវិញ
ចុចអាន៖ សញ្ញាមួយចំនួនដែលនាងខំលាក់ នៅតែបង្ហាញថានាងចូលចិត្តអ្នកខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


