ជីវិតកម្សាន្ដ
ទើបប្រកាសចែកផ្លូវគ្នា! ហេង នរ:កក្កដា ទម្លាយ៧ចំណុចសម្រាប់ជ្រើសដៃគូជីវិត ទំនងជាអ្វីដែលខ្លួនបានឆ្លងកាត់
អ្នកគាំទ្រនិងមហាជនមានការភ្ញាក់ផ្អើលគ្រប់ គ្នាខណ:តារាសម្តែងលោក ហេង នរ:កក្កដា មុននេះបានប្រកាសជាសាធារណ:ថា ទំនាក់ទំនងស្នេហារវា ងលោកនិងនារីជាគូដណ្តឹងពេលនេះបានចែកផ្លូវគ្នាដើររៀងខ្លួនហើយ ក្រោមហេតុផលរស់នៅមិនចុះសម្រុង។

តារាសម្តែងរូបស្រស់ ហេង នរ:កក្កដា បានបង្ហោះរូបភាពភ្ជាប់ខ្លឹមសាររៀបរាប់ថា លោកនិងអតីតគូរដណ្តឹងរបស់ខ្លួនបានដល់ផ្លូវទាល់ហេីយ ដោយមិនអាចបកក្រោយវិញបាននោះទេ។ យ៉ាងណា ក៏បែកបាក់ចែកផ្លូវគ្នានេះ គឺដោយសារតែអ្នកទាំងពីររស់នៅមិនចុះសម្រុងនឹងគ្នា។ ទន្ទឹមនឹងការបញ្ចប់ទំនាក់ទំនងនេះដែរ តារាប្រុសរូបនេះ ក៏បានជូនពរអតីតគូស្នេហ៍ខ្លួនឲ្យមានសុខភាពល្អ ជួបមនុស្សល្អ ជោគជ័យគ្រប់ភារៈកិច្ច និងមានសុភមង្គលពេញមួយជីវិតផងដែ។

ស្របពេលនៃដំណឹងចែកផ្លូវគ្នាជាមួយអតីតគូដណ្តឹងលោក ហេង នរ:កក្កដា បានចែករំលែក ៧ចំណុចអ្នកដែលចង់ជ្រើសរើសគូជីវិតថ្ងៃអនាគត់។លោកបញ្ជាក់ថាពាក្យផ្តាំផ្ញើទៅដល់បងប្អូនដែលចង់រេីសជីវិតគូ៖
១. កុំយកដៃគូមានកម្រិតជីវភាពលេីសខ្លួន។
២. មុននិងរៀបការត្រូវសិក្សា និងចិត្តគ្នាអោយច្បាស់កុំអោយមានការស្តាយក្រោយ។
៣. ត្រូវចេះអត់អោនអោយគ្នាបើទោះក្នុងកាលៈទេសៈណាក៏ដោយ។
៤. មិនត្រូវតាំងខ្លួនត្រូវរហូត ឬក៏ស្តីបន្ទោសទៅដៃគូរម្ខាងទៀត។
៥. មិនត្រូវមេីលងាយមិនឱ្យតម្លៃទៅមនុស្សយេីងស្រលាញ់។
៦. ត្រូវចាំថាសុភមង្គលគឺសំខាន់ណាស់ លុយគឺបានមកតាមក្រោយ
៧. ត្រូវរៀនកែឆ្នៃពេលវេលាឱ្យល្អៗ ព្រោះយេីងម្នាក់ៗមិនដឹងថា មានអ្វីៗកេីតឡេីងនោះទេ ថ្ងៃនេះដេកឱបគ្នា ថ្ងៃស្អែកដេកផ្ទះផ្សេងគ្នាក៏អាចថាបាន។ នេះជាបទពិសោធរបស់ខ្ញុំកន្លងមក។
គួររម្លឹកថា កាលពីថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅតារាប្រុសលោក ហេង នរៈកក្កដា បានដឹកដៃនារីដ៏ស្រស់សោភាអ្នកក្រៅសិល្បៈមួយរូប ភ្ជាប់ពាក្យក្លាយជាគូដណ្តឹង ប៉ុន្តែចំណងស្នេហ៍ជាងកន្លះឆ្នាំមកនេះ ស្រាប់តែតារារូបនេះ ប្រកាសពីការផ្តាច់ទំនាក់ទំនងគ្នាជាមួយគូដណ្តឹងខ្លួន ធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រ បង្ហាញការសោកស្តាយជាខ្លាំង៕ ចាន់រ៉ា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៥ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


