Connect with us

KPT+

អ្នកចូល​ចិត្ត​​ប្រមូល​របស់ទុក​ពេញ​បន្ទប់រកកន្លែង​ដើរគ្មាន អាចមកពីកើតជំងឺចម្លែកនេះ

បានផុស

នៅ

មនុស្ស​ជា​ច្រើន​តែ​បង្អាប់​គ្នា​លេង​ថា​ គ្រូពេទ្យ​គឺ​ចូល​ចិត្ដ​សម្អាតច្រើន ដោយ​សារ​តែ​ពួក​គាត់​រក​ឃើញ​បាក់​តេរី​នៅ​គ្រប់​កន្លែង។ ចុះចំណែក​គ្នា​យើង​ខ្លះ​ដែលចូល​ចិត្ត​ប្រមូល​របស់​គ្រប់​យ៉ាង​ទុក​ មិនព្រម​បោះចោល និង​មិនបាន​សម្អាតទៀត​នោះទៅជា​យ៉ាង​ណា? គ្នា​យើង​​ប្រហែល​ជា​មិន​ធ្លាប់​បាន​ស្គាល់​ជំងឺ​ប្លែក និង​គួរ​ឲ្យ​ខ្លាច​មួយ​មាន​ឈ្មោះ​ថា hoarding disorder ពី​មុន​មក​ទេ​មើល​ទៅ​។ តើជាជំងឺ​បែបណា?​

១-តើអ្វីទៅជាជំងឺ​ hoarding disorder?

អ្នកចូល​ចិត្ត​​ប្រមូល​របស់ទុក​ពេញ​បន្ទប់រកកន្លែង​ដើរគ្មាន អាចមកពីកើតជំងឺចម្លែកនេះ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺ hoarding disorder គឺ​កើត​ឡើង​នៅ​ពេល​បុគ្គល​​ម្នាក់​ចូល​ចិត្ដ​ប្រមូល​វត្ថុ​ផ្សេង​ៗ សន្សំ​ទុក និង​មិន​​រៀប​ចំ​ឲ្យ​បាន​ត្រឹម​ត្រូវ។ របស់​​ទាំង​នោះ​អាច​មាន​តម្លៃ​តិច​តួច ឬ​មិន​មាន​តម្លៃ ហើយ​ចុង​ក្រោយ​អ្នក​នោះ​​នឹង​មិន​អាច​រៀប​ចំ​វត្ថុ​ទាំង​នោះ​បាន ដោយ​សារ​វា​មាន​ចំនួន​ច្រើន​ពេក។ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ក្រុម​មនុស្ស​បែប​នោះ គឺ​ជាអ្នក​​ចូល​ចិត្ដ​រក្សា​វត្ថុ​លែង​មាន​តម្លៃ ដូច​ជា​សំបុត្រ កាបូប​ចាស់​ៗ ឬ​របស់​ដែល​ខ្លួន​​គិត​ចង់​យក​វា​ទៅ​ជួស​ជុល ឬ​យក​ទៅ​ប្រើ​ឡើង​​វិញ។ មាន​ពេល​ខ្លះ​ដោយ​សារ​គិត​ខ្លាច​ស្ដាយ​ក្រោយ ទើប​អ្នកទាំង​នោះ​​ចាប់​ផ្ដើម​ប្រមូល​របស់​គ្រប់​យ៉ាង​រក្សា​ទុក សូម្បី​តែ​ថង់​ផ្លាស្ទិក កន្សែង​ជូត​ដៃ​តាម​ហាង​ម្ហូប​អាហារ ក៏​​ពួក​គាត់​ព្យាយាម​រក្សា​វត្ថុ​ទាំង​នោះ​ទុក ទោះ​បី​ជា​មិន​អាច​ប្រើ​វា​បាន​ក្ដី។

ដោយ​សារ​ទង្វើ​​បែប​នេះ ធ្វើ​ឲ្យ​ផ្ទះ​របស់​គាត់​ចាប់​ផ្ដើម​ចង្អៀត និង​រញ៉េរញ៉ៃ សូម្បី​តែ​ក្នុង​ផ្ទះ​បាយ ឬ​បន្ទប់​ទឹក​មាន​របស់​របរ​ច្រើន​ពេក រហូត​ពេល​ខ្លះ​​មិន​អាច​ធ្វើ​អ្វី​បាន​នៅ​ក្នុង​កន្លែង​អស់​នោះ។ មាន​អ្នក​ខ្លះ​ទៀត​មិន​ត្រឹម​តែ​ប្រមូល​របស់​របរ​ទុក​នោះ​ទេ គឺ​អា​ច​​ប្រមូល​ទាំង​សត្វ​ទុក​ក្នុង​ផ្ទះ​ទៀត​ផង។

២-មូលហេតុ

Conference in Edinburgh to focus on hoarding disorder - BBC News

អ្នកស្រាវ​ជ្រាវ​​មិន​ទាន់​អាច​ពន្យល់​អំពី​មូលហេតុ​របស់​ជំងឺ hoard disorder នេះ​បាន​នៅ​ឡើយ​ទេ។ មាន​អ្នក​ខ្លះ​គិត​ថា វា​ប្រហែល​ជា​បណ្ដាល​មក​ពី​ជំងឺ​អ្វី​មួយ​ផ្សេង​ ​ដូច​ជា​ជំងឺ​ខ្លាច​មិន​ចង់​បន្លាស់​ទី មិន​ចូល​ចិត្ដ​ភាព​សាំ​ញ៉ាំ ឬ​មិន​អាច​បែង​ចែក​ភាព​ខុស​គ្នា​រវាង​​របស់​ដែល​ខ្លួន​​បាន​ទិញ​ជាដើម​។ ប៉ុន្តែ​មាន​អ្នក​ជំនាញ​ខ្លះ​ទៀត បាន​លើក​ឡើង​ថា អ្នក​ជំងឺ​​មាន​បញ្ហា​បាក់​ទឹក​ចិត្ដ​ធ្ងន់​ធ្ងរ មាន​ជំងឺ​វិកលចរិក ឬ​ជំងឺ ​obsessive-compulsive disorder ក៏​​អាច​ពិបាក​ក្នុង​ការបែង​ចែក​វត្ថុ​ជំវិញ​ខ្លួន​គាត់​បានដែរ​។ ដូច​នេះ​ពួក​គាត់​អាច​នឹង​មាន​អារម្មណ៍​ឯកា ហើយ​មិន​ខ្វាយ​ខ្វល់​ជាមួយ​ជីវិត​ខ្លួន​ឯង។ មាន​អ្នក​ខ្លះ​ទៀត​និយាយ​ថា មនុស្ស​កើត​ក្នុង​​គ្រួសារ​ធ្លាប់​មាន​ប្រវត្ដិ​ជំងឺ​ពិបាក​ក្នុង​ការ​ចង​ចាំ ក៏​​ងាយ​ប្រឈម​ជាមួយ​ជំងឺ​មួយ​នេះ ដោយ​សារ​តែ​ពួក​គាត់​មិន​សូវ​ខ្វាយ​ខ្វល់​អំពី​ការ​ចាត់​ទុក​អ្វី​មួយ​ជា​ចម្បង ឬ​មិន​សូវ​ខ្វាយ​ខ្វល់​អំពី​ស្ថាន​ភាព​ជុំវិញ​ខ្លួន​ឡើយ។ ប៉ុន្តែ​យើង​ក៏​​ត្រូវ​ចែក​ឲ្យ​ដាច់​រវាង hoarders ជាមួយ collectors។ Collectors គឺ​កើត​ឡើង​ដោយ​សារ​ចំណង់​ចំណូល​ចិត្ដ​របស់អ្នក​នោះ​ ដែល​វា​មិន​ទាក់​ទង​ជាមួយ​បញ្ហា​ជីវិត​រស់​នៅ​របស់​គាត់​ឡើយ។ ចំណែក​ឯ hoarders គឺ​ជាអ្នក​​ប្រមូល​របស់​គ្រប់​យ៉ាង​រក្សា​ទុក ហើយ​ភាគ​ច្រើន​វា​ប៉ះ​ពាល់​ដល់​ជីវិត​រស់​នៅ​របស់​ពួក​គាត់។

៣​-គ្រោះថ្នាក់បណ្ដាលមកពីជំងឺ​ hoarding disorder

HOARDING DISORDER: AN ADDICTION TO CLUTTERING TOO MUCH STUFF

ពេល​អ្នក​ណា​ម្នាក់​បើក​ទ្វារ​បន្ទប់​ឃើញ​របស់​របរ​គរ​ពេញ​បន្ទប់​ ​ច្បាស់​ជា​មិន​ចង់​ចូល​ក្នុង​បន្ទប់​នោះ ឬ​មិន​មាន​អារម្មណ៍​ចង់​សម្អាត​វា​ទេ។ វា​មិន​ត្រឹម​តែ​ទាក់​ទង​តែ​ជាមួយ​បញ្ហា​សោភ័ណ្ណភាព​មួយ​មុខ​នោះ​ទេ វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រសិទ្ធ​ភាព​នៃ​ការ​ងារ អនាម័យ​​ក្នុង​បន្ទប់ និង​បញ្ហា​ប្រស្រ័យ​ទាក់​ទង​ផ្សេង​ៗ​ទៀតដែរ​។ នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ hoarders មិន​សូវ​មាន​មិត្ដ​ភក្គ​ច្រើន ចូល​ចិត្ដ​នៅ​ម្នាក់​ឯង និង​មាន​អារម្មណ៍​ឯកា។ មិន​តែ​ប៉ុណ្ណោះ​ការ​ប្រមូល​របស់​របរ​ទុក​ច្រើន​ពេក​ក្នុង​បន្ទប់ អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ ឬ​អ្នក​ដែល​ចូល​លេង​ក្នុង​បន្ទប់​គាត់​បាន។ ​យើង​ក៏​ធ្លាប់​បាន​ឮ​ដែរ​ហើយ​អំពី​គ្រោះ​ថ្នាក់​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត ដោយ​សារ​តែ​របស់​របរ​ដែល​គរ​ខ្ពស់​បាក់​មក​សង្កត់​លើ​មនុស្ស។

៤-វិធីព្យាបាល

Hoarding disorder: Treatments, symptoms, causes, and definition

អ្នក​ជំនាញ​បាន​លើក​ឡើង​ថា Hoarding Disorder មិន​មែន​ជា​ជំងឺ​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល​នោះ​ទេ ទោះ​បី​ជា​អ្នក​ជំងឺ​សហការ​ល្អ​ក្ដី។ ប៉ុន្តែ​បើ​យោង​តាម​អ្នក​វិទ្យាសាស្រ្ត គេ​អាច​ព្យាបាល​បាន​ខ្លះ​ៗ។ ការ​ព្យាបាល​គឺ​ផ្ដោត​លើ​ការ​កែ​តម្រូវ​ការ​គិត​​អាកប្បកិរិយា​​របស់​អ្នកជំងឺ​។ អ្នក​ជំនាញ​នឹង​ពន្យល់​ដល់អ្នកជំងឺ​ថា​ហេតុ​អ្វី​​បាន​ជា​គាត់​ពិបាក​មិន​ចង់​បោះ​ចោល​វត្ថុ​មិន​មាន​តម្លៃ​ទាំង​នោះ និង​ចូល​ចិត្ដ​ពង្រាយ​វា​ចោល​គ្រប់​ទី​កន្លែង។ បន្ទាប់​មក​អ្នកជំនាញ​​នឹង​ឲ្យ​អ្នក​ជំងឺ​ចាប់​ផ្ដើម​សម្អាត​ និង​មាន​ផែន​កា​ជាក់​លាក់ រហូត​អ្នក​ជំងឺ​មាន​អារម្មណ៍​ប្រសើរ​ឡើង​បន្តិច​ម្ដង​ៗ។ អ្នក​ជំងឺ​ត្រូវ​ចាំ​បាច់​ទៅ​សម្អាត​វត្ថុ​គ្មាន​តម្លៃ​ក្នុង​ផ្ទះ​របស់​ខ្លួន​​ចោល​ដោយ​ខ្លួន​ឯង ហើយ​ការ​ព្យាបាល​គឺ​អ្នកជំនាញ​ទៅ​លើក​ទឹក​ចិត្ដ​អ្នកជំងឺ​ និង​ជួយ​ឲ្យ​គាត់​រៀប​ចំ​របស់​របរ​ទាំង​នោះ​បាន​​ល្អ​ជាង​​មុន។

ក្នុង​ករណី​មួយ​ចំនួន គឺ​អ្នក​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ចាំ​បាច់​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ selective serotonin reuptake inhibitors (SSRIs) ដោយ​សារ​តែ​វា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​គ្រប់​គ្រង​ស្ថាន​ភាព​ជំងឺ​បាន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ បញ្ហា​ផ្លូវចិត្ត​មួយប្រភេទ​ ធ្វើឲ្យ​អ្នក​ខ្លះ​ថា​ខ្លួន​ឈឺនេះឈឺនោះ​រហូត

ចុចអាន៖ បាក់ទឹកចិត្តមិនទទួលការព្យាបាល អាចនាំឱ្យអ្នកជំងឺឈានដល់ការសម្លាប់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

មេប៉ូលិសជាតិ អំពាវនាវពលរដ្ឋផ្ដល់ព័ត៌មានឱ្យបានលឿនក្នុងករណីចាញ់បោកតាមប្រព័ន្ធ អនឡាញ

ព័ត៌មានជាតិ១៩ នាទី មុន

Update! ករណីសាច់បង្កកចំនួន៤កុងតឺន័រ ដែលត្រូវសមត្ថកិច្ចខេត្តស្វាយរៀងចាប់ គឺសុទ្ធតែជើង មាន់បង្កក

ព័ត៌មានជាតិ៤៣ នាទី មុន

រដ្ឋមន្រ្តីបរិស្ថាន ផ្ដាំអ្នកទន្ទ្រានដីបឹងទន្លេសាប កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួន បំភ្លេចប្រយោជន៍ជាតិ

ជីវិតកម្សាន្ដ៤៦ នាទី មុន

ម្តាយ ជូរី ល្អហួស ប្រតិកម្ម ខណៈមានអ្នកសួរនាំរឿងផ្ទះ និងមាសពេជ្រ ជារបស់ពិត ឬក្លែងក្លាយ

KPT+៤៧ នាទី មុន

ម្ចាស់ស្នាដៃនិពន្ធសៀវភៅ«សម្ដេចពុកសន្តិភាព» និងបទចម្រៀង«ស្នាដៃសម្ដេចតេជោ» ដង្ហោយសុំក្តីអាណិតពី សម្ដេចតេជោ

Sokha Hotels

ព័ត៌មានពេញនិយម