Connect with us

KPT+

អាថ៌កំបាំងទាំង ៨ នៅលើយន្តហោះ មានតែអ្នកបើកបរទើបដឹងនិងមានសិទ្ធប្រើបាន

បានផុស

នៅ

ទោះបីជាយើងដឹងពីអ្វីដែលអ្នកបើកយន្តហោះធ្វើក៏ដោយ តែយើងអាចនឹងមិនដឹងរឿងគ្រប់យ៉ាង​នៅលើយន្តហោះទាំងអស់បានឡើយ។

១ បន្ទប់​គេង​មួយ​ដែល​អាច​សម្រាក​បាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ហោះហើរ​អាច​មាន​រយៈ​ពេល​វែង ហើយ​បុគ្គលិក​ហោះហើរ​ក៏​ត្រូវការ​សម្រាក​ដូចជា​អ្នកបម្រើ​លើ​យន្ត​ហោះ​ដែរ។ ជា​ទូទៅ​វា​មាន​បន្ទប់​គេង ២ ដែលគេ​លាក់​ ហើយ​នាវិក​អាច​គេង​លក់​ពេល​ពួកគេ​អស់កម្លាំង។ កន្លែង​គេង​នោះ​មាន​ទីតាំង​នៅ​ផ្នែក​ខាងមុខ​នៃ​យន្ត​ហោះ​ ហើយ​មួយ​ផ្សេង​ទៀត​ស្ថិត​នៅ​ខាងក្រោយ។

២ បន្ទប់​ងូត​ទឹក​ផ្កា​ឈូក​និង​បន្ទប់​ទឹក​ដែល​អាច​ប្រើ​ពេល​សម្រាក

នៅ​លើ​យន្តហោះ​ពាណិជ្ជកម្ម​ធំៗ ប្រាកដ​ជា​មាន​ទឹក​ផ្កាឈូក​ដែល​មាន​ទីតាំង​នៅ​រួមគ្នា​ជាមួយ​បន្ទប់​គេង​​ ដែល​នាវិក​អាច​ងូត​បាន​ ក្រោយ​ពេល​ក្រោក​ឡើង។ ភ្ញៀវ​ទេសចរ​ក៏​អាច​រក​ឧបករណ៍​នៅ​ទីនោះបាន ​ក្នុង​ករណី​មាន​ភាព​អាសន្នតែប៉ុណ្ណោះ។

៣ ខ្នោះ​មួយ​គូ​ការពារ​អ្នកដំណើរ​ដែល​ពិបាក​និយាយគ្នា


អាកាសយានិក​ទទួល​បន្ទុក​យន្តហោះ​ និង​មាន​សិទ្ធ​អំណាច​គ្រប់យ៉ាង​ ហើយ​ពួកគេ​ក៏​អាច​ឃាត់​អ្នក​ដំណើរ​ណា​ដែល​ពិបាក​និយាយ​គ្នា​ ប្រសិនបើ​យល់​ថា​ចាំបាច់។

បើ​មាន​នរណា​ម្នាក់​ជា​អ្នក​បង្ក​បញ្ហា​ក្នុង​អំឡុង​ពេល​ហោះហើរ​ ហើយ​ទទួលការ​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​ ប្រធាន​ក្រុម​មាន​សិទ្ធិ​ហៅ​ប៉ូលិស​នៅ​លើ​ដី​ ហើយ​ក៏​ស្នើសុំ​ឲ្យ​នាវិក​បញ្ឈប់​ពួកគេ​ដោយ​ការ​​ដាក់ខ្នោះ។

៤ ម៉ាស​អុកស៊ីសែន​សម្រាប់​សង្គ្រោះ​បន្ទាន់

ក្នុង​ករណី​បន្ទាន់​មួយ​ចំនួន​នៅ​ពេល​ដែល​យន្តហោះ​មិន​មាន​សម្ពាធ​ល្អ​ មនុស្ស​គ្រប់គ្នា​ត្រូវការ​អុកស៊ីសែន​ពី​កន្លែង​ណាមួយ។ នៅ​ក្នុង​កាប៊ីន​យន្តហោះ​នៃ​ទីតាំង​ខាងឆ្វេង​ដៃ​របស់​អ្នក​បើក​​នីមួយៗ ​គឺ​តែង​មាន​គន្លឹះ​មួយ​សម្រាប់​ចុច​ម៉ាស​ទម្លាក់​ចុះ​ក្រោម​ឲ្យ​ភ្ញៀវ ។


៥ ពូថៅ​ប្រើ​ដើម្បី​សង្គ្រោះ​បន្ទាន់

ទោះបី​ជា​វា​ត្រូវ​បាន​លាក់​ពី​អ្នកដំណើរ​ក៏​ដោយ​ ក៏​អាកាសយានិក​មាន​ពូថៅ​មួយ​ដែល​ពួកគេ​អាច​ប្រើ​បាន​ សម្រាប់​បើក​បន្ទះ​​​រារាំង​​ភ្លើង ​ឬ​បំបែក​បង្អួច​ប្រសិន​បើ​ចាំបាច់។

៦ ម៉ាស៊ីន​ថត​វីដេអូ


អាកាសយានិក​ត្រូវ​ធ្វើការ​ទំនាក់ទំនង​គ្រប់​ពេល​ជាមួយ​ឧបករណ៍​បញ្ជា​ ដើម្បី​ផ្ទៀងផ្ទាត់​រាល់​ព័ត៌មាន​លម្អិត​នៃ​ការ​ហោះហើរ​ ប៉ុន្តែ​កាប៊ីន​យន្តហោះ​ខ្លះ​ក៏​មាន​កាមេរ៉ា​វីដេអូ​ ដែល​អាច​ថត​យន្តហោះ​ពេល​កំពុង​ហោះហើរ។ អ្នក​បើក​យន្តហោះ​ដឹង​អំពី​រឿង​នេះ​ ហើយ​កត់ត្រា​រាល់​ទិន្នន័យ​ហោះហើរ​ ដើម្បី​ងាយស្រួល​នៅ​ពេល​យន្តហោះ​មាន​បញ្ហា​វា​អាច​ជួយ​ដោយ​ហេតុផល​ផ្សេងៗ។

៧ ខ្សែ​ពួរ​ដើម្បី​ជម្លៀស​យន្តហោះ


នៅ​ក្នុង​កាប៊ីន​យន្តហោះ​នីមួយៗ​មាន ខ្សែពួរ ២ ទុកសម្រាប់​ប្រើ​ដើម្បី​ជម្លៀស​មនុស្ស​ទៅ​តាម​បង្អួច។ វា​ប្រវែង​ពីរ​ឬបី​ម៉ែត្រ​ ហើយ​អាច​ជួយ​អាកាស​យានិក​រុញ​ចុះ​ក្រោម​កាន់​តែ​ងាយស្រួល។

៨ រុញ​បង្អួច​ដើម្បី​ជម្លៀស​ចេញ

ខ្សែ​ពួរ​ក៏​មិន​ប្រាកដ​ថា​អាច​ជា​មធ្យោបាយ​ល្អ​ តែ​ពួកគេ​ក៏​មាន​អាច​ជម្លៀស​ចេញ​តាម​ផ្លូវ​ផ្សេងទៀត​ ប្រសិន​បើ​ទ្វារ​មិន​មែន​ជា​ជម្រើស។ ជម្រើស​មួយ​ទៀត​គឺ​បង្អួច​រអិល​ចំនួន ២ នៅ​លើ​ផ្នែក​ខាង​មុខដែល​បើក​ចូលមក ​ពួកវា​ត្រូវ​បាន​ប្រើ​ជា​មធ្យោបាយ​នៃ​ការ​ជម្លៀស​ក្នុង​ករណី​មាន​អាសន្ន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖brightside

ចុចអាន៖ស្ទីលតុបតែងខ្លួនដ៏ពេញនិយមក្នុងរដូវភ្លៀងនេះ

ចុចអាន៖គន្លឹះ៥ យ៉ាង ថែរក្សា​រថយន្ត​ក្នុង​រដូវ​វស្សា​នេះ​បាន​យ៉ាង​ល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម