ស្ទីលតុបតែងខ្លួនដ៏ពេញនិយមក្នុងរដូវភ្លៀងនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ស្ទីលតុបតែងខ្លួនដ៏ពេញនិយមក្នុងរដូវភ្លៀងនេះ

បានផុស

នៅ

រដូវវស្សាកំពុងឈានចូលមកដល់ រីឯបញ្ហាជ្រើសរើសសំលៀកបំពាក់ក៏កំពុងស្មុគដែរ ព្រោះសំណើមប៉ប៉ាច់ពីសក់ដល់ចុងជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីពិបាកបន្តិច ប៉ុន្តែក៏មិនមែនបញ្ហាដែរ! តោះ! មកអានគន្លឹះតុបតែងខ្លួនក្នុងរដូវខ្យល់មូសុងនេះ៖

ស្លៀកពាក់ពណ៌ស្រាលៗ ៖ គួរតែស្លៀកសម្លៀកបំពាក់ពណ៌ស្រាល ទើបធ្វើឲ្យមានភាពស្រស់បស់ ស៊ីគ្នាទៅនឹងបរិយាកាសមេឃស្រទុំ។ ម្យ៉ាងទៀតត្រូវជ្រើសរើសប្រភេទសម្លៀកបំពាក់ទន់ៗ មិនក្រាស់ពេក និងមិនមែនជាប្រភេទក្រណាត់ជក់ទឹក។

ស្លៀកពាក់ខ្លីៗ៖ នៅរដូវវស្សា គួរតែស្លៀកខោខ្លី សំពត់ខ្លី និងប្រភេទរ៉ូបបែបខ្លីៗ ព្រោះវាងាយស្រួលមិនឆាប់សើម។ រីឯស្បែកជើងគួរពាក់ប្រភេទកវែងបន្តិច និងពួកមានបាត់គ្រើមឬគ្រាប់ៗដើម្បីចៀសវាងរអិល។

ថែរក្សាស្បែក៖ ការថែរក្សាស្បែកនៅរដូវវស្សាពិតជាចាំបាច់ណាស់។ ក្រៅពីផ្ដល់ជាតិទឹកដល់រាងកាយឲ្យបានគ្រប់គ្រាន់ ការតុបតែងមុខក៏សំខាន់ដូចគ្នា។ កុំភ្លេចប្រើផលិតផលថែស្បែកមុខឲ្យមានសំណើម និងរើសយកក្រែមលាបមាត់ស្រាលល្មមដើម្បីផ្ដល់ឲ្យបបូរមាត់មានសំណើមផងដែរ។

កុំភ្លេចឆត្រ៖ ឆត្រជាសម្ភារដែលមិនគួរមើលរំលងនៅគ្រប់រដូវកាល ជាពិសេសខែភ្លៀង។ កុំភ្លេចឆត្រតូចល្មមនិងអាចបត់បាន ដាក់តាមខ្លួនជានិច្ចដើម្បីការពារពេលភ្លៀងធ្លាក់ ក៏ដូចជាអាចការពារកម្ដៅថ្ងៃបានទៀត។   

ប្រើកាបូបមិនជ្រាបទឹក៖ ជ្រើសយកកាបូប ឬថង់ដែលមិនជ្រាបទឹក សម្រាប់ដាក់សម្ភារប្រើប្រាស់តូចៗដូចជា ទូរសព្ទ គ្រឿងសម្អាង ឬកូនសៀវភៅ ដើម្បីការពារពីការទទឹក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ hindustantimes

ចុចអាន៖គុណសម្បត្តិទាំង ៦ បានមកពីការធ្វើដំណើរ​កម្សាន្ត​​នៅ​រដូវ​ភ្លៀង

ចុចអាន៖គន្លឹះ៥ យ៉ាង ថែរក្សា​រថយន្ត​ក្នុង​រដូវ​វស្សា​នេះ​បាន​យ៉ាង​ល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៦ នាទី មុន

Capitan ប្រាប់​ថា​វ៉ៃ​មិនទាន់​ល្អ​ទេ​ទោះ​ការពារ​ខ្សែក្រវាត់​បានសម្រេច​ក្ដី

នយោបាយ២០ នាទី មុន

លោក ចាប ញ៉ាលីវុធ ចេញលិខិតបដិសេធ អំពីការបញ្ចប់​សមា​ជិកភាព មន្ត្រីជាន់ខ្ពស់ហ្វ៊ុនស៊ិនប៉ិច ៣រូប

ព័ត៌មានជាតិ២៤ នាទី មុន

លោក​មេឃុំ​ពង្រ យក​បដិមា​ធ្វើ​អំពី​លោហៈ​ប្រគល់​ជូន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ៣២ នាទី មុន

ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ឧបត្ថម្ភភេសជ្ជៈ ២ម៉ឺនកេស ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩

ព័ត៌មានជាតិ៤៥ នាទី មុន

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រកាស​ស្វែងរក​អ្នកជំងឺ​កូ​វីដ​-១៩ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ព្យាបាល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services