Connect with us

KPT+

អ៉ឹង ឆាយលី ៖ ការវាយតម្លៃ មិនមែនប្រើមាត់ចេះតែនិយាយ សូមពិចារណាឲ្យគ្រប់ជ្រុងជ្រោយ មុននឹងហាស្ដី

បានផុស

នៅ

មនុស្សភាគច្រើន ចូលចិត្តឲ្យតម្លៃ ឬមកវាយតម្លៃអ្នកដទៃដោយសំដៅលើឋាន: បុណ្យសក្ដិ មាសប្រាក់ លុយ ឡាន ដែលជារបស់ក្រៅខ្លួន ។ ខ្លះចាត់ទុកថា មនុស្ស​ដែល​មាន​នូវ​ទ្រព្យ​ក្រៅ​ខ្លួន​ទាំងអស់​នេះគឺជាមនុស្សមានតម្លៃ គួរឲ្យ​គោរព និងកោតស្ញប់ស្ញែងជាទីបំផុត។

អ៉ឹង ឆាយលី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគច្រើន យើង​មិនបានវិភាគ​ឲ្យ​បានគ្រប់ជ្រុងជ្រោយ​ទៅ​លើ​តម្លៃ​ផ្សេង​ទៀត​ដែល​គេ​មាន​ឡើយ។ ក្នុងនោះ យើងច្រើន​ឲ្យ​តម្លៃទៅអ្នកដទៃ ដោយផ្អែកលើការមើលឃើញ រូបរាង ឬសម្បកខាងក្រៅ ជាជាងធាតុពិត​ជាក់ស្តែងនៃតម្លៃ​ដែលមាននៅ​ខាង​ក្នុង​ខ្លួន​របស់​មនុស្ស​ម្នាក់​នោះ។

តម្លៃ​ខាងក្រៅ​ខ្លួន​មិនអាចស្ថិតនៅជាប់នឹងមនុស្សណាម្នាក់ ជារៀងរហូតឡើយ ពោល​គឺ​នៅ​ថ្ងៃ​ណា​មួយ តម្លៃ​ទាំង​នេះ​នឹង​ត្រូវ​បាត់បង់​ទៅ​វិញ ​តាម​កាលវេលា​របស់​វាជាក់ជាមិនខាន។ ម្យ៉ាងទៀត អ្នកនឹងបាត់បង់តម្លៃខាងក្រៅដោយឯកឯង ប្រសិនបើអ្នកជាបុគ្គលដែលមិនល្អ សាងតែអំពើអកុសល មិនមាន​គុណធម៌ គ្មានភាពស្មោះត្រង់ រកស៊ីបោកប្រាស់ កេងប្រវ័ញ្ច​អ្នកដទៃ ធ្វើខ្លួន​មិន​ថ្លៃថ្នូរ និងជាមនុស្សអាត្មានិយមជាដើម។ របស់​ដែល​មាន​តម្លៃ​ថ្លៃ​នឹង​នៅតែ​មាន​តម្លៃ​ដដែល ប៉ុន្តែ​តម្លៃក្នុងខ្លួនរបស់អ្នកទេតើ ដែលនឹង​បាត់បង់​ដោយសារ​ទង្វើ​របស់​អ្នក​ផ្ទាល់។ តម្លៃ​របស់​មនុស្ស អាចនឹងប្រែប្រួលបានគ្រប់ពេល បើអ្នកប្រើវាមិនបានត្រឹមត្រូវ តាមផ្លូវ តាម​កាល:ទេស:​ដែលគួរប្រើឬនៅពេលអ្នកកំពុងឈ្លក់វង្វេងនឹងខ្លួនឯង។

នៅពេលតម្លៃរបស់អ្នកឡើងដល់ចំណុចមួយខ្ពស់បំផុត ចូរអ្នកកាន់តែប្រុងប្រយត្ន ព្រោះ​វា​ក៏​អាច​ទាញ​អ្នក​ឲ្យ​ធ្លាក់​មក​ដល់​ចំណុច​ទាប​វិញ​បានដែរ។

ដូច្នេះ ចូរ​កុំ​មាន​មោទនភាពលើខ្លួនឯងពេក កុំអាងនេះ អាងនោះ ហើយ​និយាយ​មើល​ងាយ​ឬរិះគន់អ្នកដទៃថា ​មិន​មាន​តម្លៃស្មើនឹងខ្លួនឯង​ឲ្យ​សោះ។ ចូរធ្វើខ្លួនជាមនុស្សទឹកកន្លះកែវ មិនមាន​អំនួត ហើយបើកចិត្ត​ឲ្យ​ទូលាយ មើលពិភពលោក​ឲ្យ​បានច្រើន ក្រោមមេឃ​នេះ​មិនមែន​មាន​តែ​អ្នក​ម្នាក់​ទេ មើលគេមើលឯងផង។

​គ្រប់គ្នាសុទ្ធតែមានតម្លៃទៅតាមបែបផែនរបស់គេរៀងៗខ្លួន ដូច្នេះ​ត្រូវ​ចេះ​មើល​អង្កេត​ឲ្យ​បាន​ជាក់​សឹម​ញាក់​ចិញ្ចើម។ មុននឹងវាយតម្លៃអ្នកដទៃ ត្រូវផ្អែកលើសុភវិនិច្ឆ័យ មានហេតុផល ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​វាយតម្លៃ​គេ​ខុស នាំ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​គេ។

សូមកុំប្រើមាត់ចេះតែនិយាយ កុំប្រើភ្នែកចេះតែមើល កុំប្រើត្រចៀកចេះតែស្តាប់ សូមធ្វើការពិចារណា​ឲ្យ​គ្រប់ជ្រុងជ្រោយ មុននឹងស្តីបរិយាយ គួរប្រើបេះដូងផង។

លើ​លោក​នេះ គ្មានអ្នកណាម្នាក់​ល្អឥតខ្ចោះ​នោះ​ទេ ប៉ុន្តែ​ការ​ទទួល​ស្គាល់​ការពិត និង​ចេះ​គោរព​និង​ឲ្យ​តម្លៃគ្នា​ទៅវិញទៅ​មក​គឺ​ជា​រឿង​ដែល​ប្រសើរ​បំផុត៕

ប្រែសម្រួលសាជាថ្មី៖ សាង ស្រីល័ក្ខ

ចុចអាន ៖នាង មុនីច័ន្ទ ៖ មូលហេតុធំ ៣ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេចចិត្ត​ចូល ជាសមាជិក MST

ចុចអាន៖កវីនិពន្ធ ម៉ៅ សំណាង ទម្លាយអារម្មណ៍សង្វេគនៃការចាកចេញរបស់អតីតស្វាមី និងកូនស្រីទោលនៅពេលនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម