ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌ៧មករា វាយតម្លៃការងារចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤
គណៈកម្មាធិការជាតិ រួមជាមួយរដ្ឋបាលខណ្ឌ៧មករា បានប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់ និង វាយតម្លៃការងារចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ សម្រាប់សុពលភាពឆ្នាំ២០២៦ដល់ឆ្នាំ២០២៩ របស់បេក្ខភាពខណ្ឌ៧មករា។

កិច្ចប្រជុំនេះធើ្វឡើងនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមាន លោក ឈុន មករា អគ្គនាយក គ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានគណៈប្រតិភូ និងក្រុមការងារទាំងអស់ នៃ នាយកដ្ឋានវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ ក្រសួងទេសចរណ៍ លោក កេត ឧត្តម អភិបាលរង តំណាងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌ។


ក្នុងនោះដែរ លោក ឈុន មករា អគ្គនាយក គ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានលើកឡើងផងដែរថា ដើម្បីលើកកម្ពស់ទីក្រុងស្អាត ទីក្រុងបៃតងទៅបាន តាមមូលដ្ឋានត្រូវជំរុញដាំដើមឈើ តាមសួន ជាពិសេសតាមចិញ្ជើមផ្លូវមហាវិថីធំ និងចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង ត្រូវរក្សាសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ។ លោកបានបញ្ជាក់ថា មូលដ្ឋានខណ្ឌ៧មករា ជាខណ្ឌមួយក្នុងកណ្ដាលរាជធានីភ្នំពេញដូច្នេះមិនមានសល់ទីតាំងដីទូលាយនោះទេ ក៏ប៉ុន្តែមន្រ្តីអាជ្ញាធរមូលដ្ឋានត្រូវរៀបចំ ឲ្យមានទីតាំងបៃតងល្អនិង បរិស្ថានអនាម័យសណ្ដាប់ធ្នាប់ល្អ។
លោក ឈុន មករា បានបន្តលើកឡើងជាមតិយោបល់បន្ថែមទៀត ក្នុងមូលដ្ឋានខណ្ឌ៧មករា ជាបណ្ដុំពលរដ្ឋរស់នៅច្រើន ជាពិសេសមានការលក់ដូរតាមដងផ្លូវច្រើនលោកលើកចិត្ត និង ជំរុញដល់អាជ្ញាធរខណ្ឌគួររៀបចំទីតាំងលក់ដូរតាមដងផ្លូវ (វិថីអាហារ) ឲ្យមានរបៀបរាបរយ ដើម្បីភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិផងដែរ។


លោក កេត ឧត្តម អភិបាលរង តំណាងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងផងដែរក្នុងកិច្ចប្រជុំ បានឲ្យដឹងថា មូលដ្ឋានខណ្ឌ៧មករាសម្រាប់ការងារគ្រប់គ្រងសំណង់រឹង បានធ្វើយន្តការត្រួតពិនត្យតាមដានលើភ្នាក់ងារប្រមូលសំរាមដោយរួមមានការចុះកិច្ចសន្យារវាងគណៈអភិបាលខណ្ឌ ចៅសង្កាត់ទាំង៨ ក្រុមហ៊ុនប្រមូលសម្រាម MIZUDA អំពីវេនបោស សម្អាតនិងដឹកជញ្ជូនសំរាម បានចុះអប់រំផ្សព្វផ្សាយសេចក្តីណែនាំអំពីការវេចខ្ចប់ ទុកដាក់សំរាមឲ្យបានល្អ និងបញ្ជេញសម្រាមតាមកាលម៉ោងកំណត់ឲ្យបានត្រឹមត្រូវក្នុងនោះផងដែរ ក៏បានដាក់ធុងសំរាមនៅតាមសួនច្បារនិងដេប៉ូសំរាម នៅតាមផ្សារផងដែរ។

លោក កេត ឧត្តម បានបន្ថែមឲ្យដឹងថា ចំពោះការងារអប់រំផ្សព្វផ្សាយ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធ ចុះយុទ្ធនាការផ្សព្វផ្សាយដែលមានការចូលរួមពីព្រះសង្ឃ និស្សិតនិងយុវជន ស.ស.យ.ក និងយុវជនកាយរិទ្ធ សម្អាតសំរាមនៅតាមបណ្តាសួន និងដងផ្លូវនានា។


ក្នុងនោះដែរ លោកអភិបាលរងបានបញ្ជាក់ថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន រដ្ឋបាលខណ្ឌបានជួលជុលផ្លូវខូច ផ្លាស់ប្ដូរការ៉ូឡាចាស់ចេញ ដាក់ការ៉ូឡាថ្មីតាមដងផ្លូវជាច្រើនក្នុងមូលដ្ឋាន ជាពិសេសនោះការរក្សាបានសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងការបំរើសេវាសាធារណៈជូនដល់ពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


