KPT+
មានរឿងខ្លះ មានតែការឆ្លងកាត់វេលាលំបាកនៃជីវិតប៉ុណ្ណោះដែលអាចបង្រៀនយើងបាន
មិនថាយើងមានសញ្ញាប័ត្រប៉ុន្មានសន្លឹក ឬមានការអប់រំខ្ពស់បែបណា មានរឿងខ្លះដែលមានតែជីវិតប៉ុណ្ណោះដែលអាចបង្រៀនយើងបាន ពិសេសជីវិតដែលដើរឆ្លងការលំបាក។
យើងអាចបញ្ចប់ការសិក្សាដោយកិត្តិយសនិងចាប់យកអាជីពដ៏អស្ចារ្យមួយ ប៉ុន្តែការស្វែងរកអត្ថន័យនិងគោលបំណងនៅក្នុងជីវិត ជាសមត្ថភាពមួយខ្ពស់ហួសពីការងារដែលមានសុវត្ថិភាពនិងការអប់រំល្អ។ បើរកមិនបានជីវិតយើងសឹងថាគ្មានតម្លៃ។
ចូរប្រើជីវិតដោយគិតបីយ៉ាងនេះ៖
១ ឯករាជ្យភាព

ដើម្បីស្វែងរកឯរាជ្យភាពរបស់ខ្លួនមនុស្សត្រូវដំណើរការជីវិតដោយខ្លួនឯង។ ~ សូក្រាត
ក្រោយពេញវ័យ យើងត្រូវតែចេះក្រោកឈរដោយខ្លួនឯងនិងថែរក្សាខ្លួនឯង។ ឪពុកម្តាយនិងគ្រូរបស់យើងនឹងមិនណែនាំយើងតទៅទៀតទេ ដូច្នេះហើយយើងត្រូវត្រៀមខ្លួន ពីព្រោះគ្មាននរណាម្នាក់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយសំណួររបស់យើងទេ ប៉ុន្តែខ្លួនយើងផ្ទាល់ ដែលគួរជាអ្នកឆ្លើយ។
២ មនុស្សអាចគ្រប់គ្រងគ្រប់យ៉ាងតែមិនមែនពេលវេលាទេ
ជីវិតបង្រៀនយើងថា យើងនឹងមិនទទួលបានអ្វីដែលយើងចង់បានភ្លាមៗនោះទេ ជីវិតតែងបង្រៀនយើងឲ្យចេះគ្រប់គ្រងពេលវេលា ចេះអត់ធន់ និងចេះប្រើកាលៈទេសៈនីមួយៗជាផលសម្រេច។ មិនថាជំនាញគ្រប់គ្រងពេលវេលារបស់យើងល្អប៉ុណ្ណា ហើយមិនថាយើងពូកែព្យាករណ៍ពីអនាគតរបស់យើងយ៉ាងណាក៏ដោយប្រសិនបើវាមិនមែនជាពេលវេលារបស់យើងទេ យើងមិនអាចធ្វើអ្វីបានទាំងអស់។
៣ រៀនក្រោកដើរទៅមុខក្រោយពីបរាជ័យ

“ជោគជ័យមិនមែនជាការបញ្ចប់ទេ ការបរាជ័យគឺជាគ្រាន់តែជាការផ្តើមមួយដែលមិនមានគ្រោះថ្នាក់រហូតឡើយ ចូរប្រកាន់យកភាពក្លាហានក្នុងការបន្តដើរ។ ” ~ Winston S. Churchill
នៅសាលានៅពេលយើងបរាជ័យងាយស្រួលក្នុងការខិតខំរៀនសូត្រសម្រាប់ថ្នាក់បន្ទាប់ ប៉ុន្តែនៅក្នុងជីវិតការបរាជ័យអាចធ្វើអោយយើងខកចិត្តឬក៏ផ្លាស់ប្តូរទស្សនៈនិងចរតិលក្ខណៈយើងទាំងមូលបាន។ ជីវិតបង្រៀនយើងថា ការបរាជ័យគឺជាផ្នែកមួយរបស់ជោគជ័យ ព្រោះគ្រប់គ្នាត្រូវ យើងរៀនពីរបៀបដើម្បីដើរបញ្ច្រាសពីបរាជ័យ ហើយចេះបត់បែន ចាត់វិធានការ វិភាគទីតាំងបច្ចុប្បន្នរបស់ខ្លួនឯង និងរបៀបដែលសកម្មភាពរបស់យើងអាចមានឥទ្ធិពលលើអនាគតរបស់យើង៕
ប្រែសម្រួល៖ស្រស់
ចុចអាន៖មេរៀនជីវិត ៧ ចំណុចត្រូវរៀនពីតារាហូលីវូដតម្លៃខ្លួន ២០ លានដុល្លារអាមេរិក
ចុចអាន៖តារាសម្តែងហូលីវូដពីររូបដែលក្លាយជាសហគ្រិនដ៏ជោគជ័យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


