KPT+
វិធីនិយាយកុំឲ្យស្រីៗជាសង្សារខឹង ខ្មាសអៀន ពេលប្រាប់ថាធាត់ឡើងគីឡូ
ទម្ងន់ត្រូវបានគេចាត់ទុកថាជាប្រធានបទរសើបមួយ។ ការនិយាយគ្នាអំពីទម្ងន់ អាចពិបាក ហើយការប្រាប់អំពីបញ្ហាទម្ងន់ទៅកាន់គូស្នេហ៍យើងគឺជាអ្វីដែលពិបាកដូចបេសកកម្មអត្តឃាតអ៊ីចឹង។ គេប្រហែលជាពិបាកនឹងទទួល អាចខឹងមួម៉ៅ និងប្រហែលជាអាចរំភើបចិត្តជាមួយនឹងភាពស្មោះត្រង់របស់យើង ឬក៏ប្រហែលជាអាចធ្វើឲ្យគេអត់ចិត្តជាខ្លាំងចំពោះពាក្យយើង។
ខាងក្រោមនេះជាគន្លឹះ ៥ យ៉ាងដើម្បីជួយដោះស្រាយស្ថានភាពទាំងនេះ៖
១- ការផ្តោតសំខាន់ទៅលើបញ្ហាសុខភាព

ជំនួសឲ្យការនិយាយសង្កត់ធ្ងន់ៗលើទម្ងន់ យើងគួរប្រាប់ពីសុខភាព និងរបៀបវាស់ស្ទង់គុណភាពការរស់នៅវិញ។ ផ្លាស់ប្តូរគំនិតទៅវិញទៅមកពីបញ្ហាសុខភាព របបអាហារ ការគ្រប់គ្រងអារម្មណ៍ និងបញ្ហាជីវិតរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញ ការវាយតម្លៃគូស្នេហ៍តែលើតួលេខ ឬស្តង់ដារផ្សេងៗតាមសង្គម ជាការមួយដែលមិនគួរកើតនោះទេ ហើយថែមទាំងអាចមានការថ្នាំងថ្នាក់ទៀត ក៏ថាបាន។
២- កំុធ្វើឲ្យគេអៀនខ្មាសចំពោះរាងកាយ
ការនិយាយត្រង់ៗពេកថាគេនោះធាត់ មិនមានភាពទាក់ទាញ ឬប្រាប់ថាភ្លៅធំណាស់ សាច់ច្រើនយារធ្លាក់ មិនមែនជាជម្រើសឆ្លាតវៃទេ។ ការបញ្ចេញមតិអវិជ្ជមាន មានតែអាចនាំឲ្យមានអារម្មណ៍បដិសេធប៉ុណ្ណោះ ព្រមទាំងបង្កប់នូវអារម្មណ៍ដែលបាត់បង់ទំនុកចិត្តទៀតផង។ មួយវិញទៀត អារម្មណ៍ខ្មាសអៀន នឹងផ្តល់លទ្ធផលអវិជ្ជមានចំពោះដៃគូ ដោយសារគេចាប់ផ្តើមអន់ចិត្ត ទើសទែងចំពោះរាងកាយខ្លួនឯង ចាប់ផ្តើមបង្អត់អាហារ ហើយក៏អាចឲ្យថប់អារម្មណ៍ ឬស្រ្តេសថែមទៀតផង។
៣- ជៀសវាងការបង្ខំខ្លាំងពេក

ទម្ងន់ជាចំណុចដែលធ្វើឲ្យនារីខ្លះឈឺចាប់ខ្លាំងណាស់ពេលដែលយើងនិយាយពីវា។ ពេលយើងនិយាយអំពីតួលេខ អាចធ្វើឲ្យអ្នកខ្លះស្តាប់ និងពិចារណា តែអ្នកខ្លះទៀតបដិសេធ ហើយថែមទាំងប្រកែកទៀតផង។ វាជាធម្មតាទៅហើយដែលមនុស្សមួយចំនួនមិនចង់និយាយអំពីបញ្ហាមួយនេះ ហើយអ្វីដែលអ្នកអាចធ្វើបានក្នុងស្ថានភាពអ៊ីចឹង គឺដកខ្លួនថយ ទុកពេលវេលា និងចន្លោះសម្រាប់ពួកគេ។ អ្នកខ្លះប្រហែលជានឹងមិនត្រលប់មកនិយាយអំពីប្រធានបទនេះទៀតទេ តែអ្នកប្រហែលជាមិនដឹងថាគេប្រហែលជាចាប់ផ្តើមស្វែងយល់ពីរបៀបសម្រកទម្ងន់ បង្ខំធ្វើលំហាត់ប្រាណខ្លាំងៗ ឬសាកល្បងផ្លាស់ប្តូររបបអាហារក៏ថាបាន។
៤- ផ្តល់ការយល់ចិត្ត
ពេលចង់និយាយអំពីប្រធានបទរសើប ឬធ្ងន់ៗដូចជាទម្ងន់ ច្បាស់ណាស់ថាការយល់ចិត្តជាអ្វីមួយដែលយើងគួរប្រកាន់ជាប់ជានិច្ច។ គ្រាន់តែគិតថា តើយើងនឹងមានអារម្មណ៍យ៉ាងម៉េច បើមាននរណាម្នាក់មករកយើង ហើយនិយាយប្រាប់អ្វីមួយដែលយើងពិបាកនឹងទទួលយក ដូចជា កម្រិតវប្បធម៌ គ្រួសារ ការងារ ហិរញ្ញវត្ថុ ឬបញ្ហាសង្គមផ្សេងៗ។
សូមផ្តល់ឲ្យនូវការយល់ចិត្ត ជំនួយ ក្តីស្រលាញ់ និងការលើកទឹកចិត្តដើម្បីទាញគេមកឲ្យកាន់តែជិត និងផ្តល់នូវកម្លាំងមួយដែលអាចឲ្យគេយល់ពីបំណងល្អរបស់យើង។
៥- ការនាំដោយធ្វើជាគំរូ

បន្ទាប់ពីប្រាប់ពីបញ្ហាទម្ងន់ហើយ កំុអង្គុយរួមតុជាមួយគ្នាហើយកុម្ម៉ង់ដំឡូងបារាំងបំពងមួយចានធំសម្រាប់ខ្លួនឯង ហើយបែរជាឲ្យដៃគូញ៉ាំតែសាឡាដបន្លែមួយចាននោះ។ វាគឺជាអ្វីមួយដែលមិនល្អទេ។ ចាប់ផ្តើមបង្កើតគោលដៅ តាមជួយគាំទ្រគាត់ មិនគ្រាន់តែពាក្យសម្ដីប៉ុណ្ណោះទេ តែរួមផ្សំទាំងសកម្មភាពរបស់យើងផងដែរ។ ដូចជាថានឹងទៅចុះឈ្មោះក្នុងក្លឹបហាត់ប្រាណលក្ខណៈជាគូជាមួយគ្នា ធ្វើអ្វីដូចៗគ្នា និងធ្វើអាវយឹតសម្រាប់ហាត់ប្រាណជាគូ។ ព្យាយាមផ្តល់នូវការសរសើរឲ្យតម្លៃចំពោះការវិវត្តតិចៗ កំុចាប់កំហុសតូចៗ ដូចជាញ៉ាំលើសកម្រិតកាលពីអាទិត្យមុនជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មូលហេតុ ៥នេះហើយ ធ្វើឲ្យអ្នកខ្លះថែរាងបានល្អមិនងាយឡើងគីឡូ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន