Connect with us

សុខភាព

តិចនិកងាយៗ​ ជួយស្រីៗស្គមៗឲ្យឡើងគីឡូ រាងស្អាត

បានផុស

នៅ

រូបរាង​កាយ​សមសួន​ពោរពេញ​ទៅ​ដោយ​មន្ត​ស្នេហ៍​គឺជា​បំណង​ប្រាថ្នា​របស់​ស្រី​ៗ​គ្រប់​រូប​។ ប៉ុន្តែ​បើ​យើង​មាន​រូប​រាង​ស្គម​ ស្លេកស្លាំង​ ​​គ្មាន​កម្លាំង​កំហែង​បែប​នេះ​ ​ធ្វើ​ម៉េច​នឹង​អាច​បញ្ចេញ​សម្រស់​ពិត​​របស់​ខ្លួន​បាន​ទៅ?​

Tuyệt phẩm mỹ nhân Thái Lan gây thương nhớ là ai
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិត​ណាស់​ មនុស្ស​យើង​ធាត់​ពេក​ក៏​ពិបាក​ ស្គម​ពេក​ក៏​​មិន​ស្រួល​ដែរ​ ពីព្រោះ​ថា​​នៅ​ពេល​ដែល​យើង​ស្គម​ជ្រុល​ ​ផ្ទៃ​មុខ​របស់​យើង​ក៏​មាន​សភាព​ផត​ និង​ឆាប់​​ចាស់​ជាង​វ័យ​ផង​ដែរ​។ មួយ​វិញ​ទៀត​ ការ​ស្គម​ជ្រុល​ក៏​អាច​ប្រឈម​មុខ​នឹង​កត្តា​សុខភាព​ផ្សេងៗ​​ ដូចជា​ជំងឺ​ពុក​ឆ្អឹង​ ​ការ​ឆ្លង​មេរោគ​ ​​​ការ​ពិបាក​មាន​កូន​ ព្រម​ទាំង​កត្តា​​ឆាប់​ស្លាប់​ថែម​ទៀត​ផង​។

​យ៉ាងណា​មិញ​ ​បើ​យើង​ចង់​ដឹង​ថា​ ​យើង​មាន​រាងកាយ​ស្គម​ជ្រុល​ឬ​អត់​នោះ​ យើង​អាច​ធ្វើការ​គណនា​បាន​​តាម​សន្ទស្សន៍​ម៉ាស​រាងកាយ​ (BMI)។ ​អ្នក​ស្គម​ជ្រុល​គឺ​មាន​​សន្ទស្សន៍​ម៉ាស​រាងកាយ​ទាប​ជាង​១៨,៥​។ រី​ឯ​អ្នក​ធាត់​ជ្រុល​គឺ​មាន​​សន្ទស្សន៍​ម៉ាស​រាងកាយ​លើស​២៥​ឡើង​ទៅ​។

ធ្វើ​ម៉េច​ទើប​អាច​ឡើង​ទម្ងន់​ដោយ​មាន​សុវត្ថិភាព​ទៅ​?

Premium Photo | Standing woman drinking milk in living room at home, young  asian woman lifestyle.

​​​​​​ពិត​ណាស់​ បើ​ទោះ​បី​ជា​យើង​ចង់​ឡើង​គីឡូ​​ក៏​ដោយ​ ​ក៏​មិន​គួរ​ជ្រើសរើស​អាហារ​​ណា​ដែល​ផ្ដល់​ផល​អាក្រក់​ដល់​សុខភាព​​ដែរ​​។ ការ​ញ៉ាំ​អាហារ​ល្អៗ​​​ និង​បែបបទ​នៃ​ការ​រស់នៅ​ត្រឹមត្រូវ​ គឺ​​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​។

​​​​​​​​ដូចនេះ​ ដើម្បី​ទទួល​បាន​រាងកាយ​ដ៏​ទាក់​ទាញ​ ស្រីៗ​យើង​គួរ​តែ​អនុវត្ត​វិធីសាស្ត្រ​ខាងក្រោម​នេះ។

១. ញ៉ាំ​កាឡូរី​​ច្រើន​ជាង​អ្វី​ដែល​រាងកាយ​ត្រូវ​ការ

Happy Asian Woman Eating Healthy Food And Green Vegetables Stock Photo -  Download Image Now - iStock

រឿង​ដែល​សំខាន់​បំផុត​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​ឡើង​គីឡូ​នោះ​ គឺ​ញ៉ាំ​កាឡូរី​ច្រើន​ជាង​កាឡូរី​ដែល​រាងកាយ​យើង​ដុត​បំផ្លាញ​។ ប្រសិនបើ​យើង​ចង់​ឡើង​ទម្ងន់​យឺតៗ​ គួរ​ញ៉ាំ​កាឡូរី​​ឲ្យ​បាន​៣០០​ទៅ៥០០​ច្រើន​ជាង​កាឡូរី​ដែល​រាងកាយ​ដុត​បំផ្លាញ​ប្រចាំ​ថ្ងៃ​ ឬ​ចំនួន​៧០០ទៅ​១០០០ បើ​យើង​ចង់​ឆាប់​ឡើង​ទម្ងន់​លឿន​។

. ញ៉ាំ​ជាតិ​ប្រូតេអ៊ីន​​ឲ្យ​បាន​ច្រើន

ជា​មួយ​គ្នា​នេះ​ដែរ​ អាហារូបត្ថម្ភ​ដែល​រាងកាយ​ត្រូវ​ការ​ជា​ចាំបាច់​​ដើម្បី​​​​ឲ្យ​ឡើង​ទម្ងន់​នោះ​ គឺ​ប្រូតេអ៊ីន​។ ​សាច់​ដុំ​របស់​យើង​ម្នាក់​ៗ​ កើត​ចេញ​ពី​ជាតិ​ប្រូតេអ៊ីន​នេះ​ឯង​​ បើ​គ្មាន​វា​ទេ​នោះ​ ​កាឡូរី​ដែល​លើស​ ប្រាកដ​ជា​បម្លែង​ខ្លួន​ទៅជា​​​ខ្លាញ់​​នៃ​រាងកាយ​មិន​ខាន​ ​​​ហើយ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់់​ មាន​ដូចជា​ត្រី​ សាច់​ ស៊ុត​ និង​ទឹកដោះគោ​ជាដើម​។​

​​៣. ញ៉ាំ​កាបូនអ៊ីដ្រាត​ និង​ខ្លាញ់​ ​ព្រម​ទាំង​អាហារ​៣ពេល​

Premium Photo | Asian woman drink milk in the kitchen

​ប្រសិនបើ​យើង​ចង់​ឡើង​គីឡូ​​លឿន​​ អាហារ​ដែល​មាន​កាបូនអ៊ីដ្រាត និង​​ជាតិ​ខ្លាញ់​ខ្ពស់​ គឺ​ពិត​ជា​​មិន​អាច​ខ្វះ​បាន​ឡើយ​​នៅ​ក្នុង​អាហារ​ទាំង​បី​ពេល​។ លើស​​ពី​នេះ ​យើង​ក៏​អាច​ញ៉ាំ​អាហារ​សម្រន់​បន្ថែម​​​ដើម្បី​បង្កើន​​ថាមពល​រាងកាយ​ ​ផង​ដែរ​។

. លើក​ទម្ងន់​ និង​បង្កើន​កម្លាំង

​​​​​ដើម្បី​ឲ្យ​ប្រាកដ​ថា​ កាឡូរី​ដែល​លើស​នៅ​ក្នុង​ខ្លួន​របស់​យើង​ ​បាន​បញ្ជូន​ទៅ​ក្នុង​សាច់​ដុំ​ ជំនួស​​ឲ្យ​កោសិកា​ខ្លាញ់​របស់​យើង​នោះ​ ការ​ហាត់​ប្រាណ​​ដោយ​លើក​ទម្ងន់​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។ ​

ចូរ​ព្យាយាម​ទៅ​ក្លឹប​ហាត់​ប្រាណ និង​លើក​ទម្ងន់​ ឲ្យ​បាន​ចាប់​​ពី២ទៅ៤ដង​ក្នុង​មួយ​សប្ដាហ៍​ ​​ដើម្បី​ទទួល​បាន​រូបរាង​កាយ​ដ៏​សមសួន​ និង​ពោរ​ពេញ​ទៅ​ដោយ​ថាមពល​​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្

ចុចអាន៖ រវល់ពេក​គ្មាន​ពេល​ហាត់​ប្រាណ​ថែ​រាង អាច​សាក​​​​វិធីហាត់​ត្រឹម ​២០ ​នាទី​នេះក៏បាន

ចុចអាន៖ អ្នក​ដែល​សំបូរ​មុន​ពេញ​មុខ ​ទទួលទាន​អាហារ​ទាំង​នេះ​ ធានា​ថា​មុខ​រលោង​ស្អាត​មិន​ខាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម