KPT+
ទម្លាប់អស់សង្ឃឹមលើសពី ៣ នាទី ជីវិតអាចនឹងជួបតែទុក្ខសោកជាប់ខ្លួនរហូត
មនុស្សជាច្រើនបានធ្វើឲ្យខ្លួនឯងរ៉ាំរ៉ៃទៅក្នុងទម្លាប់អស់សង្ឃឹម។ ការនេះ នឹងរុញយើងឲ្យកាន់តែលំបាកឡើងៗ ប្រឈមនឹងការតស៊ូជាមួយជំងឺធ្លាក់ទឹកចិត្ត ខ្លះឈានដល់គំនិតធ្វើអត្តឃាត។ មានឧបករណ៍ខ្លះ ខ្ញុំធ្លាប់ប្រើនិងពិតជាអាចកម្ចាត់ភាពច្របូកច្របល់ផ្នែកអារម្មណ៍ ដែលពេលនេះ ខ្ញុំចង់លើកទឹកចិត្តអ្នកទាំងអស់គ្នានៅទីនេះ សាកល្បងស្វែងរក ក្តីសង្ឃឹមឲ្យខ្លួនឯងបានមិនចេះរីងស្ងួត។

១ គិតថាបន្តិចទៀតចប់ហើយ
គិតថា យើងទាំងអស់ជាមនុស្សត្រូវឆ្លងកាត់រដូវកាល រីករាយនិងរដូវកាលទុក្ខសោក និងរដូវកាលទទេស្អាត រដូវកាលបរិបូរណ៍។ ពេលវេលាទាំងនោះវាមានអត្តសញ្ញាណរៀងៗតែអាចនាំមករបស់មួយដូចគ្នាគឺ «ភាពរឹងមាំ»ជាងមុន។
២ រស់រានមានជីវិតសិន
យើងឃើញអ្នកតោងឡើងយន្តហោះ ហើយធ្លាក់មកវិញស្លាប់បាត់ភ្លាមៗនៅកាប៊ុល។ យើងគិតថា បើគាត់មិនធ្វើបែបនេះ ក៏ដំណោះស្រាយខ្លះទំនងជាអាចនឹងរកឃើញ ថាមិនបានទេ អាចដោះស្រាយបានដោយមិនបាច់ស្លាប់។ ចំណែកបើចង់រស់រាន មានប្រាជ្ញាល្អ មានកម្លាំងស៊ូបានល្អនិងស្ថានការណ៍ ត្រូវការអាហារពេញពោះ សម្រាក និងក្រោកមកគិតល្អិតល្អន់ គិតចេញពីរង្វង់«ទ័ល»។ ទុក្ខព្រួយអាចធ្វើឲ្យមានការរំខានពិតណាស់ ការផ្លាស់ប្ដូរអាចធ្វើឲ្យយើងភ័យ ឬមិនស្រណុកចិត្ត តែមិនស្ថិតស្ថេរទេប្រសិនយើងមិនអនុញ្ញាតឲ្យចិត្តយើងស្ថិតស្ថេរជាមួយវា។
៣ គ្រប់គ្រងការស្ដាប់និងនិយាយ
ដោយសារតែអារម្មណ៍ឃ្លេងឃ្លោង ការនិយាយអាចលង់ទៅម្ខាងៗសាងកំហុស ហើយសម្តីដែលថាហួស ពិតណាស់ពិបាកនឹងកែ។ បើមិនដូច្នេះ រកមនុស្សដែលយើងទុកចិត្តបំផុតមកស្ដាប់សម្ដីយើង។
៤ រៀនយល់
ការយល់ពីអារម្មណ៍គេ និងអារម្មណ៍ខ្លួនឯងកាត់បន្ថយកំហឹង សំអប់ ។ នឹងកាត់មោទនភាព ដែលត្រូវបានគេទទួលស្គាល់ ខ្លាំងឬ ត្រូវបានបដិសេធ។ រៀនយល់ថា គេមានសិទ្ធិធ្វើ យើងមិនសិទ្ធិ មិនរងឥទ្ធិពល។ ៥ ជំនៈការឈឺចាប់ដោយជំនឿផ្សេងការឈឺពីក្នុងគំនិត ពិបាកក្នុងការផ្តោតព្យាបាលណាស់ ប៉ុន្តែត្រូវចាំថា តស៊ូជាមួយអ្វីដែលគួរឲ្យខ្លាច ដូចជាការអស់សង្ឃឹមថែមឡើងៗ ការអធិដ្ឋាន ជំនឿ ឬ ការសង្រួមចិត្តអាចជួយបានប្រកបដោយប្រសិទ្ធិភាព។ ការងាកទៅរកជំនឿផ្លូវចិត្តនៅក្នុងសភាពរាងកាយទន់ខ្សោយអាច ក្លាយជាកម្លាំងកសាងសេចក្ដីសង្ឃឹមបាន។

៥ តុបតែងខ្លួនស្អាតបាត
ទោះបីជាពិភពលោកនេះបោះបង់យើង ក៏យើងមិនត្រូវបោះបង់ចោលខ្លួនឯងដែរ។ ស្លៀកពាក់ តុបតែង សម្អាតខ្លួនជាវិធីសាស្ត្រលើកទឹកចិត្តខ្លួនឯងបានយ៉ាងល្អប្រសើរដែលខ្ញុំតែងធ្វើជារៀងរាល់ថ្ងៃ។ ការស្លៀកពាក់អាចបង្កើនការមានអារម្មណ៍ល្អចំពោះយើងខ្លួនឯង មិនមែនសម្រាប់អ្នកណាវាយតម្លៃឡើយ។
យោងតាមការចេញផ្សាយព័ត៌មានថ្មីមួយ ការស្រាវជ្រាវបានបង្ហាញថា ស្ត្រីដែលមានជំងឺធ្លាក់ទឹកចិត្តឬក្រៀមក្រំ ទំនងជាពាក់អាវយឺតខោខូវប៊យខោអាវស្រួលៗ ព្រោះគាត់ហត់នឹងតឹងតែងពេញខ្លួន។ ស្ត្រីដែលសប្បាយចិត្តឬវិជ្ជមាន គឺចូលចិត្តស្លៀកពាក់រ៉ូប រឹបរាង គ្រឿងអលង្ការនិងស្ទីលអេលេហ្គិនផ្សេងទៀត ។ ការជ្រើសរើសសំលៀកបំពាក់បញ្ជាក់ថា ស្ត្រីដែលមានអារម្មណ៍មិនសូវល្អ មិនបានប្រឹងប្រែងរើសស្ទីលដែលព្យាយាមនិងមើលទៅស្អាតជាងមុនទេ៕
អត្ថបទ៖ ម៉ីសន សុធារី
ចុចអាន៖ដួលហើយងើបមកវិញ ជារឿងធម្មតាក្នុងជីវិត
ចុចអាន៖វិធី ៥ យ៉ាងដើម្បីបំបាត់កំហឹង ចៀសវាងនាំអន្តរាយដល់ខ្លួនឯងនិងអ្នកដទៃ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?