KPT+
ជិតបើកដំណើរការសាលាវិញ តែបើកូនមិនចង់ទៅរៀន ឪពុកម្ដាយគួរធ្វើម៉េចល្អ?
នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យទាប។ ការត្រលប់ទៅសាលារៀនវិញ អាចជាដំណឹងល្អសម្រាប់សិស្សៗជាច្រើន ប៉ុន្តែសិស្សខ្លះទៀតអាចនឹងថប់បារម្ភ ឬមិនចង់ចូលរៀននៅសាលាវិញ ពិសេសអាអូនតូចៗ។

តាមការឲ្យពីអង្គការ Unicef បានឲ្យដឹងថា ការចាប់ផ្ដើមចូលរៀន ឬការចាប់ផ្ដើមឆ្នាំសិក្សាថ្មីអាចជារឿងមួយផ្ដល់ភាពតានតឹងដល់កូន ចុះទម្រាំការត្រលប់ទៅសិក្សាផ្ទាល់បន្ទាប់ពីការបើកដំណើរការសាលារៀនវិញ អំឡុងពេលកូវីដ-១៩។ កុមារអាចមានអារម្មណ៍ភ័យ ឬស្ទាក់ស្ទើរក្នុងការត្រលប់ទៅសាលារៀនវិញ ជាពិសេសប្រសិនបើពួកគេបានរៀននៅផ្ទះអស់ជាច្រើនខែមកហើយ។
ដូច្នេះហើយ ម៉ាក់ប៉ាគួរតែពិភាក្សាជាមួយកូនៗអំពីអ្វីដែលធ្វើឲ្យពួកគេព្រួយបារម្ភ ហើយប្រាប់ពួកគេថា វាជារឿងធម្មតាទេដែលមានអារម្មណ៍ថប់បារម្ភបែបនេះ។ និយាយជាមួយកូនៗស្រួលបួលអំពីការផ្លាស់ប្ដូរខ្លះដែលពួកគេអាចរំពឹងទុកនៅសាលារៀនដូចជា ត្រូវការពាក់ម៉ាស់ និងរក្សាគម្លាតពីមិត្តភ័ក្ដិ និងគ្រូបង្រៀនរបស់ពួកគេ។

បន្ថែមពីលើនេះ ម៉ាក់ប៉ាគួរប្រាប់កូនឲ្យដឹងថា ការធ្វើបែបនេះគឺជាវិធានការសុវត្ថិភាព ដើម្បីរក្សាសិស្ស និងគ្រូឲ្យមានសុខភាពល្អ មិនអាចចម្លងជំងឺបាន។ យើងក៏អាចប្រាប់ឲ្យកូនចូលរួមចំណែកការពារសុខភាពខ្លួន និងមិត្តភ័ក្ដិដោយការលាងដៃឲ្យបានស្អាតជាមួយសាប៊ូ និងទឹកផងដែរ។
ជាចុងក្រោយ យើងក៏ត្រូវរំលឹកអំពីភាពវិជ្ជមាននៃការត្រលប់ទៅរៀនវិញដូចជា ពួកគេអាចជួបជុំមិត្តភ័ក្ដិ និងគ្រូបង្រៀន ហើយបន្តរៀនអ្វីថ្មីៗ ពេលបើកដំណើរការសាលារៀនវិញ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សិស្សត្រូវត្រៀមចំណុចធំៗនេះឲ្យមែនទែន ពេលចូលរៀនវិញ ខណៈ Delta នៅតែរាតត្បាតទូទាំងប្រទេស

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?