Connect with us

KPT+

“ស្ត្រេស” ធ្វើឲ្យខួរក្បាលរួមតូចនិងមានបញ្ហាធ្ងន់ធ្ងរ

បានផុស

នៅ

កម្រិត​អ័រម៉ូន​ស្ត្រេស​ (Cortisol) ឡើង​ខ្ពស់​អាច​បង្ក​​ឲ្យ​​ខួរ​ក្បាល​បាត់​បង់​មុខ​ងារ​ចង​ចាំ ថែម​ទាំង​ថយ​បរិមាណ​ខួរ​ក្បាល​​នៅ​មុន​អាយុ​ ៤០ ឆ្នាំ​ទៀត​ផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី​​សាស្រ្តាចារ្យ​ Sudha Seshadri និង​​សហ​ការី នៃ​សកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខភាព​ រដ្ឋ​តិច​សាស់​ សហរដ្ឋអាមេរិក​ បាន​តាម​ដាន​លើ​​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​រួមការ​ស្រាវ​ជ្រាវ​​ជាង​ ២​ពា​ន់​នាក់​ តាម​រយៈ​ការ​​​​ថត​ឆ្លុះ​ខួរ​ក្បាល​ដោយ​​ប្រើ​​ម៉ាញ៉េទិក​ និង​រលក​វិទ្យុ​​ (Brain Magnetic Resonance Imaging) ព្រម​ទាំង​​ពិ​និត្យ​​មើល​​សេរ៉ូម​​ឈាម​ផង​ដែរ​។ លទ្ធ​ផល​​បាន​បង្ហាញ​ថា អ្នកមាន​​កម្រិត​​​ Cortisol ​ឡើង​ខ្លាំង​​ ខួរ​ក្បាល​​ពុំ​អាច​​ដំណើរ​ការ​ល្អ​​​លើ​ការ​ចង​ចាំ ហើយ​មាន​បញ្ហា​ស្រវាំង​ភ្នែក​មើល​ពុំ​ច្បាស់​ បើ​ប្រៀប​ធៀប​​អ្នក​មាន​កម្រិត​​​ Cortisol ធម្មតា។

ការ​តាម​ដាន​ជា​បន្ទាប់​​ទៀត ក៏​បង្ហាញ​ឲ្យ​ឃើញ​​ច្បាស់​ថា កម្រិត​ Cortisol ខ្លាំង​​បាន​បន្ថយ​ទំហំ​ខួរ​ក្បាល​ផង​ដែរ​។ ការ​បង្ហាញ​នេះ​ បន្ទាប់​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​ពិនិត្យ​មើល​លើ​​ខួរ​ក្បាល​ផ្នែក​ប្រផេះ​ និង​កំពក​ខួរ ​ជា​កន្លែង​មុខ​ងារ​សំខាន់​​​ឲ្យ​​ភ្នែក​មើល​ឃើញ​។ បន្ថែម​ពី​នោះ អ្នក​ស្រាវជ្រាវ​​កត់​សម្គាល់​ឃើញ​​មានការ​ប្រែ​ប្រួល​​លើ​ខួរ​ក្បាល​ផ្នែក​ពណ៌​ស ​ដែល​ពាក់​ព័ន្ធ​នឹង​​​អ័រ​ម៉ូន​ Cortisol នៅ​ក្នុង​ឈាម​។

“​ខួរ​ក្បាល​ផ្នែក​ពណ៌​ស​ ជា​កន្លែង​សំខាន់​​ទាក់​ទង​នឹង​​​ល្បឿន​នៃ​ការ​យល់​ដឹង ដូច​នេះ​ការ​ឡើង​​​​កម្រិតអ័រម៉ូន​​ Cortisol ដែល​យើង​បាន​សិក្សា​​ គឺ​បង្ហាញទំនាក់ទំនង ​ថយ​ចុះ​នៃ​​មុខ​ងារ​យល់​ដឹង​របស់ខួរ​ក្បាល​”។ នេះ​បើ​តាមការអះអាង​ពី​​ក្រុម​អ្នក​ស្រាវ​ជ្រាវ។

​តាម​ការ​ពន្យល់​ពី​មជ្ឈមណ្ឌល​​សុខភាព Mayo Clinic សហរដ្ឋអាមេរិក ​ឲ្យ​ដឹង​ថា សារធាតុ​​ Cortisol ត្រូវ​ផលិត​ឡើង​​ នៅ​ក្នុង​ក្រពេញ​​ក្បែរ​តម្រង​នោម។ ហើយ​សារធាតុ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ឆ្លើយ​តប​ ទៅ​​​​​ពេលអាការៈ​ស្រ្តេស​កើត​ឡើង។ សារធាតុ​នេះ​ ​​បង្កើន​​ជាតិ​ស្ករ​(គ្លុយកូស​)​ នៅ​ក្នុង​សរសៃ​ឈាម​ ​ធ្វើ​ឲ្យ​ខួរ​ក្បាល​ត្រូវ​​ការ​ប្រើ​សារធាតុ​ស្ករ​នោះ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា។

កម្រិត​ស្ត្រេស ​រយៈ​ពេល​វែង​ អាច​បង្ក​ឲ្យ​សុខភាព​​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ អាច​បង្ក​ឲ្យ​មាន​ឥទ្ធិពល​អវិជ្ជ​មាន​ដល់​ប្រព័ន្ធ​បេះ​ដូង​ ដង្ហើម​ ថ្លើម​ ប្រព័ន្ធ​រំលាយ​អាហារ​ និង​ប្រព័ន្ធ​ខួរ​ក្បាល​ទៀត​ផង​។

“ពួក​យើង​​រក​ឃើញ​ថា ទោះ​បី​​​មនុស្ស​វ័យ​កណ្តាល​ក្នុង​វ័យ​ប្រហែល​ ៤៨​ឆ្នាំ​ ឡើង​​អ័រម៉ូន​ស្ត្រេស​ Cortisol ដល់​​កម្រិត​ ៣០​%​ អាច​បង្ក​​ឲ្យ​​ទំហំ​ខួរ​ក្បាល​កាន់​តែ​តូច​ ធ្វើ​ឲ្យ​ដំណើរ​ការ​កាន់​តែ​ខ្សោយ​ ដូច​ជា​ ការ​ចង​ចាំ ឬ​ការ​គិត​ជា​ដើម​”។ នេះ​បើ​តាម​​សម្តី​លោក​​ស្រី​សាស្រ្តាចារ្យ​ Sudha Seshadri ។

លោក​ស្រី​បន្ត​ថា “វា​​មិន​មែន​​ប្រែ​ទំហំ​​​​ធំ​ខ្លាំង​​ដែល​​គ្រប់​គ្នា​អាច​មើល​ឃើញ​​នោះ​ទេ​ តែ​យើង​មើល​ឃើញ​​ភាព​​ខុស​ប្លែក​​ដែល​ទាក់​ទង​នឹង​ហានិភ័យ​​ខ្ពស់​ជាង​មុន​ ហើយ​លទ្ធផល​​​​​នេះ​គឺ​ជា​ការ​​​ប្រាប់​​ដំណឹង​​ឲ្យ​យើង​ប្រុង​ប្រយ័ត្ន។ យ៉ាង​ណា​មិញ​ ការ​ប្រែ​ប្រួល​នេះ​ច្រើន​ឃើញ​លើ​មនុស្ស​​វ័យ​៤០​ឆ្នាំ​​”។

ដោយ​ឡែក លោក Victor Fornari វេជ្ជបណ្ឌិត​​​ផ្នែក​វិកលចរិត​​នៃ​ស្ថាប័ន​សុខភាព​ Northwell Health ក្រុង​ញូវយ៉ក​ ​បាន​ចូល​រួម​ក្នុង​ការ​ស្រាវជ្រាវ​ខាង​លើ​ ឲ្យ​ដឹង​ថា​ “ខួរ​ក្បាល​គឺ​​សរីរាង្គ​មួយ​ងាយ​រង​​ការ​ខូច​ខាត​ ហើយពេល​ដែល​កម្រិត​អ័រម៉ូន​ស្ត្រេស​ Cortisol ​​ឡើង​ខ្ពស់​អាច​បង្ក​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ដល់​ខួរ​​ក្បាល​”។

ស្ត្រេស​ និង​​ភាព​រវើ​រវាយ​ មាន​ទំនាក់​ទំនង​​គ្នា​ នេះ​បើ​តាម​​​មូលនិធិ​​ Alzheimer ​ដែល​ជា​ស្ថាប័ន​​ស្រាវជ្រាវវិធី​ព្យាបាល​​ជំងឺ​រវើ​រវាយ​ របស់​ចក្រភព​អង់គ្លេស។ ស្ថាប័ន​ដដែល​នេះ​​​បង្ហាញ​ថា ស្ត្រេស ​អាច​បង្ក​​ឥទ្ធិពល​​ដល់​​ប្រព័ន្ធ​ស៊ាំ​រាង​កាយ​​ ឈាន​ដល់​ដំណាក់​កាល​​កើត​ជំងឺ​រវើ​រវាយ​។​ លើស​ពី​នេះ​ទៀត វា​​មាន​ទំនាក់​ទំនង​ខ្លាំង​​ទៅ​នឹង​ដំណើរ​បាក់​ទឹក​ចិត្ត និងអារម្មណ៍​រសាប់​រសល់​ បង្ក​ហានិភ័យ​​ជំងឺ​រវើ​រវាយ​កាន់​តែ​​ធ្ងន់​ធ្ងរ។

​ពាក់​ព័ន្ធ​នឹង​ការ​ស្រាវជ្រាវ​ខាង​លើ​នេះ សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត​ដឹក​នាំ​ការ​ស្រាវជ្រាវ​ បាន​ស្នើ​ឲ្យ​​មាន​ការ​សិក្សា​បន្ថែម​ទៀត​ ដើម្បី​បញ្ជាក់​​កាន់​តែ​ច្បាស់​ជាង​មុន​។ យ៉ាង​ណា​មិញ ការ​កាត់​បន្ថយ​​​កុំ​ឲ្យ​ស្ត្រេសខ្លាំង ក្រុម​វេជ្ជបណ្ឌិត​ខាង​លើ​ ​បាន​ណែនាំ​ស្រដៀង​គ្នា ពោល​គឺ​​​ឲ្យ​​​ឧស្សាហ៍​ធ្វើ​សកម្មភាព​សម្រាប់​រាង​កាយ (​កីឡា ​) គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ធ្វើ​សមាធិ យ៉ូ​ហ្គា ​និង​​​​កម្សាន្ត​​​​ដូច​ស្តាប់​តន្រ្តី រាំ សរសេរ​ ឬ​គូរ​រូប​​ជា​ដើម ដើម្បី​ឲ្យ​អារម្មណ៍​បាន​ប្រសើរ៕ ​​​​​​​​​​​

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖គន្លឹះ ៥ យ៉ាង វាយបំបែកជញ្ជាំងស្ត្រេសដោយខ្លួនឯង ដើម្បីយកភាពរីករាយឱ្យជីវិត

ចុចអាន៖ស្ត្រេសខ្លាំង​មែន​អត់? នេះវិធីសាស្ត្រ​ដោះស្រាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម