Connect with us

KPT+

មនុស្សនិយមឡូយឆាយលើសម្ភារៈនិយម គឺដោយសារតែហេតុផលនេះ

បានផុស

នៅ

នៅលើបណ្ដេញសង្គមបច្ចុប្បន្ននេះ យើងនឹងឃើញពីមនុស្សច្រើនប្រភេទ ដែលនិយមអួតអាង ពីសំភារៈផ្ទាល់ខ្លួនទំនើបៗ ហាងអាហារថ្លៃៗ និងកន្លែងអស្ចារ្យ ដែលពួកគេបានទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដែលទាំងនេះ ធ្វើឲ្យមនុស្សមួយចំនួនជឿលង់ ​ប្រសិនបើអ្នកទាំងនោះ​ជាជនបោកប្រាស់ ឬប្រើ​របស់ទាំងនោះ​ជា​នុយ​សម្រាប់​ទាក់ចិត្ត​មនុស្ស​ដែល​ឆាប់​ជឿ​គេ។

តែយ៉ាងណា ក៏​យើង​ត្រូវ​ដឹង​និង​សិក្សា​ស្វែងយល់​ពី​ពួកគេ​ឲ្យ​បាន​ច្បាស់ ​មុនដាក់ចិត្ត​ជឿលង់ ​និង​ដើរ​តាម​ ឬ​ចាត់​ទុក​ជា​និមិត្តរូប។

យ៉ាងណាមិញ មនុស្សទាំងនោះមកបង្អួត​សម្ភារៈនិយមលើ​យើង គឺដើម្បីតែ ៖

១ ដើម្បី​បាន​ចំណាប់​អារម្មណ៍​ពី​អ្នក​ជុំវិញ​ ឬ​ឲ្យ​គេ​កោតក្រែង​ពី​ខ្លួន

ការ​បង្ហោះ​សំភារៈនិយមលើបណ្ដាញសង្គម បានក្លាយជារឿងធម្មតាទៅហើយ! ប៉ុន្តែ​បើ​ទោះជាបី​ជា​ធម្មតា​សាមញ្ញ​ក៏​ដោយ ​យើងក៏​ត្រូវ​ចេះ​ប្រុងប្រយ័ត្ន​ខ្លះៗ ​ពី​អ្វី​ដែល​ពួកគេចង់បង្ហាញ។ អ្នកខ្លះ ​អួត​នេះ ​អួត​នោះ​ តាម​អ្វី​ដែល​ខ្លួនមាន ដែលទាំងនេះ គឺគេចង់បងា្ហញ​ឲ្យមនុស្ស​ជុំវិញ​កោតក្រែង​រិទ្ធ​អំណាច​ និង​ចូលចិត្ត​ ឬគោរព​អ្វីដែលគេ​មានអ្វីគ្រប់យ៉ាងក្នុងដៃប៉ុណ្ណឹងឯង។ អ្នកខ្លះមិនសូវទទួលបានប្រជាប្រិយភាពពីមនុស្សជុំវិញខ្លួន ក៏ប្រើសំភារៈនិយម អូសទាញគេមកជិតខ្លួន ក៏មាន។

២ មាន​សំពាធ​ផ្លូវ​ចិត្ត​ ឬ​ទទួល​រង​ឥទ្ធិពល​ពី​មនុស្ស​ជុំវិញ

នេះ​ជា​រឿងពិត ប្រសិនបើអ្នកគ្មាន​ទូរសព្ធ​ទំនើបកាន់នឹងដៃដូចគេ តើនៅសុខទេ? ហើយបើអ្នកជា​មនុស្សចូលចិត្តដូរស៊េរី​ថែមទៀតនោះ។ ឥទ្ធិពល​ពី​មនុស្ស​ម្នាក់ៗ​ជុំវិញ​យើង​ គឺ​សំខាន់​ណាស់​ អ្នកខ្លះ​ត្រាប់​តាម​គេ​ បើ​ឃើញ​គេ​មាន​អី​ ខ្លួន​ក៏​មាន​ដើម្បី​កុំ​ឲ្យ​គេ​គិត​ថា​ខ្លួន​អន់​ មិន​មាន​របស់​ល្អ​ប្រើ​នឹង​គេ។ ការទទួលរង​ឥទ្ធិពល​ពី​មនុស្ស​ជុំវិញ នឹងធ្វើឲ្យបុគ្គលនោះមានសំពាធផ្លូវចិត្ត បើខ្លួនមិនស្អាត មិនឡូយ មិនទាក់ចិត្តអ្នកផង គឺមិនបានតែម្ដង។

៣ ចាយ​លុយ​តាម​តែ​អារម្មណ៍

នេះ​ក៏​ជា​បញ្ហា​មួយ​មិន​អាច​ប្រកែក​បាន! បើ​រាល់ពេល​ដែល​ខូចចិត្ត​ អន់ចិត្ត អារម្មណ៍​មិនល្អ ក៏​គិត​ថា​ចាយ​លុយ​ទើប​សប្បាយចិត្ត។ ទិញ​ទំនិញ​ទើប​សប្បាយចិត្ត​ លែង​សៅហ្មង​វិញ! បើ​ម្លឹងៗ​ ធានា​ថា​ ប្រាក់​ខែ​ប៉ុន្មាន​ក៏​អស់ៗ​ គ្មាន​សល់​ដែរ។ សូមកុំ​ឲ្យ​សម្ភារៈនិយម ​អូសទាញ​យើង​បាន​ឲ្យ​សោះ​ ត្រឹម​ល្មមៗ​ចុះ​ចំណោម​នឹង​គេ ​គឺ​ល្អ​ពេក​ហើយ។ បើសិនត្រូវទិញក៏គិតឲ្យបាន៥ដងសិន ឬពិចារណាពីហេតុផលដែលត្រូវទិញដែរ។

ចូរកុំភ្លើតភ្លើនតាមគេ និយមតាមគេ ដោយមិនបានគិតពិចារណាឲ្យបានដិតដល់! ការចាយវាយតាមគេ ដោយមិនគិតពីប្រាក់ចំណូលខ្លួនឯង នឹងនាំឲ្យពិបាកខ្លួន មានបញ្ហាទៅថ្ងៃមុខ។ កុំប្រើទម្លាប់ឃើញគេហ៉ឺហារ គេមានបាន ក៏យកតម្រាប់តាមគេ ទាំងដែលខ្លួនមិនមានសមត្ថភាពឈោងដល់។

មនុស្សគ្រប់គ្នាមានផែនការរស់នៅ និងរបៀបរបបចាយវាយខុសៗគ្នា ដូច្នេះកុំធ្វើតាមគេ ដើម្បីបានឲ្យគេសរសើរខ្លួននោះ។ សំភារៈនិយម នឹងជួយលើកដំកើងឲ្យយើងបានខ្ពង់ខ្ពស់ ចុះចំណោមនឹងគេ ប៉ុន្តែមិនអាចជួយឲ្យចរិតនិយមអួតអាង ច្រណែន ឬភាពថ្លៃថ្នូរ ឡើងតាមវត្ថុទាំងនោះបានឡើយ៕

អត្ថបទ៖ សាងស្រីល័ក្ខ

ចុចអាន៖ឈប់ចាយលុយលើសម្ភារៈនិយម យើងនឹងបានអត្ថប្រយោជន៏ទាំងនេះមកវិញ

ចុចអាន៖បំណុលវ័ណ្ឌកមិនស្របច្បាប់ កើតឡើងដោយសារតែប៉ុន្មានយ៉ាងនេះឯង!

ចុចអាន៖ចំណុចគួរពិចារកណា មុនសម្រេចចិត្តខ្ចីលុយពីកន្លែងខុសច្បាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥៤ វិនាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២៦ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៥៨ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

Sokha Hotels

ព័ត៌មានពេញនិយម