KPT+
ឈប់ចាយលុយលើសម្ភារៈនិយម យើងនឹងបានអត្ថប្រយោជន៏ទាំងនេះមកវិញ
សម្ភារៈនិយម សំដៅដល់របស់ប្រើដែលនិយមប្រេនៗ និងហ៊ឺហារថ្លៃកប់ពពក សម្រាប់អ្នកមានលុយចាយលើរបស់ដែលគេពេញចិត្ត។ ប៉ុន្តែចំពោះយើងដែលមិនសូវមានធនធាន ប្រាក់ខែល្មមម៉ារស់ៗនៅក្នុងជីវភាពរាល់ថ្ងៃនេះ។ តើយើងទៅប្រជែងឡូយឆាយ ជាមួយពួកគេដែរឬយ៉ាងណា?

ការហក់លោតចាយលុយលើរបស់ទំនើប យើងក៏ត្រូវគិតដែរ មិនមែនន័យនេះ មិនឲ្យអ្នកមិនទិញវាសោះឡើយ។ តែយើងទិញក្នុងខណៈចាំបាច់មែនទែន ឬវាជាប្រយោជន៍ដល់យើង ក្នុងការងារជាដើម។
តែបើយើងគ្រប់គ្នាឈប់រត់តាមសម្ភារៈនិយម ហើយងាកមកសន្សំលុយទុកវិនិយោគលើអ្វីមួយ យើងនឹងបានមកវិញនូវ ៖
១ លុយសល់ក្នុងកុងឬបានសន្សំទុករាល់ខែ
សម្ភារៈនិយមនឹងធ្វើឲ្យយើងឡូយឆាយ តែមិនបានធ្វើឲ្យលុយក្នុងដៃយើងនៅមានឡើយ។ យើងទទួលស្គាល់ថា សម័យនេះមានរបស់ទំនើបៗក្នុងខ្លួន ទើបចូលចុះនឹងគេ។ តែមិនមែនគ្រប់សម្ភារៈនិយមទាំងអស់ សុទ្ធតែធ្វើឲ្យយើងមានកិត្តយស និងភាពថ្លៃថ្នូរតាមរបស់នោះទេ។
២ មានលុយវិនិយោគ
កុំរស់នៅដូចអភិជន ប្រសិនបើយើងជាអ្នកដែលពុំសូវមានធនធានដូចអ្នកមានទូទៅ។ លុយកាក់ងាយស្រួលរក តែដែរពិបាកនោះ ការសន្សំទុកយកទៅធ្វើស្អីខ្លះ ក្នុងវេលានេះ។ សម្ភារៈនិយមនឹងធ្វើឲ្យលុយកាន់តែខោច តែប្រាក់សន្សំទុកនិងការយកទៅវិនិយោគ នឹងធ្វើឲ្យលុយកាន់តែកើន។ ទោះចំណេញតិចឬច្រើន វាក៏ជាញើសឈាមយើងដែរ។
៣ បានជីវិតស្រស់ស្រាយមកវិញ
ជាក់ស្ដែង នេះគឺជាការពិត មិនអាចប្រកែកបានឡើយ! សម្ភារៈនិយម នឹងធ្វើឲ្យមនុស្សដែលនិយមចូលចិត្តរងសំពាធផ្លូវចិត្ត។ ឧទាហរណ៍ថា បុគ្គលម្នាក់នោះមួយថ្ងៃៗអង្គុយឆែកតែទូរសព្ទរកខោអាវប្រនៗ របស់ល្អ ថាថ្ងៃណាចេញនឹងអាលទិញ។ នោះគេកំពុងតែមានអារម្មណ៍តឹងទ្រូង ថប់ជាមួយសម្ភារៈនិយមហើយ។ បើមិនបានទិញមុនគេ ឬមិនបានរបស់នោះមកអោបជាប់ទ្រូង គឺនៅមិនសុខឡើយ។ បើយើងឈប់ប្រើរបស់ទំនើបៗលើសពីប្រាក់ចំណូល នោះយើងនឹងបានជីវិតស្រស់ស្រាយមកវិញ ។ ជឿមិនជឿ សាកល្បងព្រលែងចោលសិន កុំរស់អោបវា នាំតែធ្ងន់ចិត្ត។

៤ បានមិត្តភាពពិត
ចុងក្រោយនេះមានន័យណាស់! ក្នុងសង្គមបច្ចុប្បន្ននេះ មិត្តពិតពិបាករកខ្លាំង។ អ្នកខ្លះចូលមករកយើង ព្រោះយើងមានរបស់ទំនើបៗក្នុងខ្លួន មានលុយប៉ាវគេហូបអីប៉ុណ្ណឹងឯង។ ចុះបើយើងអត់លុយប៉ាវគេ អត់ខោអាវឡូយស្លៀកទៅជួបគេ តើគេនឹងព្រមរាប់អានយើងអត់ ប្រសិនបើក្រុមនោះជាមនុស្សអួតអាង រាប់អានបន្លំៗ និងនិយមសម្ភារៈនិយមដែរ។
មិត្តភាពពិត ទោះយើងក្រគ្មានលុយប៉ាវគេ ក៏គេនៅតែរាប់អានយើងឥតកែប្រែដែរ។
ចងចាំថា សម្ភារៈនិយមបានត្រឹមលម្អខ្លួនឲ្យឡូយឆាយ ដើរទាន់សង្គមនាបច្ចុប្បន្ននេះ ឬអាចបង្ហាញថាយើងមានឥទ្ធិពលលើសគេហ្នឹងឯង! ប្រសិនបើចៀសមិនបាន ត្រូវតែទិញរបស់ទំនើបៗពិតមែន សូមគិតឲ្យច្បាស់សិនថា សម្ភារៈនិយមទាំងនោះជួយអីយើងបានខ្លះ។ យើងចាំបាច់ត្រូវប្រើ ចាំបាច់ត្រូវតែមានពិតមែនឬយ៉ាងណា។ បើមានប្រយោជន៍ជួយដល់ការងារយើង ចូរទិញចុះ! តែទិញឲ្យបានគុណភាពជីវិត មិនមែនទិញអួតអាងគ្នា ទិញផ្គាប់អ្នកណា ឬទិញមកដើម្បីតែឡូយឆាយមួយមុខ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ រឿង សំខាន់បំផុតក្នុងជីវិត មិនចាំបាច់ប្រាប់គេឲ្យបានដឹងឡើយ
ចុចអាន៖បំណុលវ័ណ្ឌកមិនស្របច្បាប់ កើតឡើងដោយសារតែប៉ុន្មានយ៉ាងនេះឯង!
ចុចអាន៖ចំណុចគួរពិចារកណា មុនសម្រេចចិត្តខ្ចីលុយពីកន្លែងខុសច្បាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


