Connect with us

KPT+

ឈប់ចាយលុយលើសម្ភារៈនិយម យើងនឹងបានអត្ថប្រយោជន៏ទាំងនេះមកវិញ

បានផុស

នៅ

សម្ភារៈនិយម សំដៅដល់របស់ប្រើដែលនិយមប្រេនៗ និងហ៊ឺហារថ្លៃកប់ពពក សម្រាប់អ្នកមានលុយចាយលើរបស់ដែលគេពេញចិត្ត។ ប៉ុន្តែ​ចំពោះ​យើង​ដែល​មិន​សូវ​មាន​ធនធាន​​ ប្រាក់ខែ​ល្មម​ម៉ារស់ៗ​នៅ​ក្នុង​ជីវភាព​រាល់ថ្ងៃនេះ។ តើយើងទៅ​ប្រជែង​ឡូយឆាយ ​ជាមួយពួកគេដែរ​ឬយ៉ាងណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការហក់លោតចាយលុយ​លើ​របស់​ទំនើប​ យើង​ក៏​ត្រូវ​គិត​ដែរ ​មិន​មែន​ន័យនេះ ​មិន​ឲ្យ​អ្នក​មិន​ទិញ​វា​សោះ​ឡើយ។ តែយើងទិញក្នុងខណៈចាំបាច់មែនទែន ​ឬ​វា​ជា​ប្រយោជន៍​ដល់​យើង ​ក្នុង​ការងារ​ជា​ដើម។

តែបើយើងគ្រប់គ្នាឈប់រត់តាមសម្ភារៈនិយម​ ហើយងាក​មក​សន្សំ​លុយ​ទុក​វិនិយោគ​លើ​អ្វី​មួយ​ យើង​នឹង​បាន​មក​វិញ​នូវ ៖

១ លុយសល់ក្នុងកុងឬបានសន្សំទុករាល់ខែ

សម្ភារៈនិយម​នឹងធ្វើឲ្យយើងឡូយឆាយ តែមិនបានធ្វើឲ្យលុយក្នុងដៃយើងនៅមានឡើយ។ យើងទទួលស្គាល់ថា សម័យនេះមានរបស់ទំនើបៗក្នុងខ្លួន ទើបចូលចុះនឹងគេ។ តែមិនមែនគ្រប់​សម្ភារៈនិយម​ទាំងអស់ ​សុទ្ធតែធ្វើឲ្យយើងមានកិត្តយស និងភាពថ្លៃថ្នូរតាមរបស់នោះទេ។

២ មានលុយវិនិយោគ

កុំ​រស់នៅ​ដូច​អភិជន ​ប្រសិន​បើ​យើង​ជា​អ្នក​ដែល​ពុំសូវ​មាន​ធនធាន​ដូច​អ្នក​មាន​ទូទៅ។ លុយកាក់​ងាយស្រួល​រក​ តែ​ដែរ​ពិបាក​នោះ​ ការ​សន្សំ​ទុក​យក​ទៅ​ធ្វើស្អី​ខ្លះ ក្នុង​វេលា​នេះ។ សម្ភារៈនិយម​នឹង​ធ្វើ​ឲ្យ​លុយ​កាន់​តែ​ខោច ​តែ​ប្រាក់​សន្សំ​ទុក​និងការ​យក​ទៅ​វិនិយោគ​​​ នឹង​ធ្វើ​ឲ្យ​លុយ​កាន់​តែ​កើន។ ទោះ​ចំណេញ​តិច​ឬ​ច្រើន ​វា​ក៏​ជា​ញើស​ឈាម​យើង​ដែរ។

៣ បាន​ជីវិត​ស្រស់ស្រាយ​មក​វិញ

ជាក់ស្ដែង ​នេះ​គឺ​ជា​ការ​ពិត​ មិន​អាច​ប្រកែក​បាន​ឡើយ! សម្ភារៈនិយម ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ដែល​និយម​ចូលចិត្ត​រង​សំពាធ​ផ្លូវ​ចិត្ត។ ឧទាហរណ៍​ថា ​បុគ្គល​ម្នាក់​នោះ​មួយ​ថ្ងៃៗ​អង្គុយ​ឆែក​តែ​ទូរសព្ទ​រក​ខោអាវ​ប្រនៗ​ របស់​ល្អ​ ថា​ថ្ងៃ​ណា​ចេញ​នឹង​អាល​ទិញ។ នោះ​គេ​កំពុង​តែ​មាន​អារម្មណ៍​តឹងទ្រូង​ ថប់​ជាមួយ​សម្ភារៈនិយម​ហើយ។ បើ​មិន​បាន​ទិញ​មុន​គេ​ ឬ​មិន​បាន​របស់​នោះ​មក​អោប​ជាប់​ទ្រូង ​គឺ​នៅ​មិន​សុខ​ឡើយ។ បើ​យើង​ឈប់​ប្រើ​របស់​ទំនើប​ៗ​លើស​ពី​ប្រាក់​ចំណូល​ ​​នោះ​យើង​នឹង​បាន​ជីវិត​ស្រស់ស្រាយ​មក​វិញ ។ ជឿមិនជឿ សាកល្បងព្រលែងចោលសិន កុំរស់អោបវា នាំតែធ្ងន់ចិត្ត។

៤ បាន​មិត្តភាព​ពិត

ចុងក្រោយ​នេះ​មាន​ន័យ​ណាស់! ក្នុង​សង្គម​បច្ចុប្បន្ន​នេះ ​មិត្ត​ពិត​ពិបាក​រក​ខ្លាំង។ អ្នក​ខ្លះ​ចូល​មក​រក​យើង ​ព្រោះ​យើង​មាន​របស់​ទំនើបៗ​ក្នុង​ខ្លួន​ មាន​លុយ​ប៉ាវ​គេ​ហូប​អី​ប៉ុណ្ណឹង​ឯង។ ចុះបើ​យើង​អត់​លុយ​ប៉ាវ​គេ ​អត់​ខោអាវ​ឡូយ​ស្លៀក​ទៅ​ជួប​គេ ​តើ​គេ​នឹង​ព្រម​រាប់អាន​យើង​អត់ ​ប្រសិន​បើ​ក្រុម​នោះ​ជា​មនុស្ស​អួតអាង ​រាប់​អាន​បន្លំៗ និង​និយម​សម្ភារៈនិយម​ដែរ។

មិត្តភាព​ពិត​ ទោះ​យើង​ក្រ​គ្មាន​លុយ​ប៉ាវ​គេ​ ក៏​គេ​នៅ​តែ​រាប់អាន​យើង​ឥត​កែប្រែ​ដែរ។

ចងចាំ​ថា ​សម្ភារៈនិយម​បាន​ត្រឹម​លម្អ​ខ្លួន​ឲ្យ​ឡូយឆាយ​ ដើរ​ទាន់​សង្គម​នា​បច្ចុប្បន្ន​នេះ​ ឬ​អាច​បង្ហាញ​ថា​យើង​មាន​ឥទ្ធិពល​លើស​គេ​ហ្នឹង​ឯង! ប្រសិន​បើ​ចៀស​មិន​បាន​ ត្រូវ​តែ​ទិញ​របស់​ទំនើបៗ​ពិត​មែន​ សូម​គិត​ឲ្យ​ច្បាស់​សិន​ថា ​សម្ភារៈនិយម​ទាំង​នោះ​ជួយ​អី​យើង​បានខ្លះ។ យើង​ចាំបាច់​ត្រូវ​ប្រើ​ ចាំបាច់​ត្រូវ​តែ​មាន​ពិត​មែន​ឬ​យ៉ាងណា។ បើ​មាន​ប្រយោជន៍​ជួយ​ដល់​ការងារ​យើង ​ចូរ​ទិញ​ចុះ! តែ​ទិញ​ឲ្យ​បាន​គុណភាព​ជីវិត ​ ​មិនមែន​ទិញ​អួតអាង​គ្នា​ ទិញ​ផ្គាប់​អ្នកណា ​ឬ​ទិញ​មក​ដើម្បី​តែ​ឡូយឆាយមួយមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ រឿង សំខាន់បំផុតក្នុងជីវិត មិនចាំបាច់ប្រាប់គេឲ្យបានដឹងឡើយ

ចុចអាន៖បំណុលវ័ណ្ឌកមិនស្របច្បាប់ កើតឡើងដោយសារតែប៉ុន្មានយ៉ាងនេះឯង!

ចុចអាន៖ចំណុចគួរពិចារកណា មុនសម្រេចចិត្តខ្ចីលុយពីកន្លែងខុសច្បាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១១ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ១៣ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

ព័ត៌មានជាតិ៨ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

Sokha Hotels

ព័ត៌មានពេញនិយម