ជីវិតកម្សាន្ដ
រទេះរុញកូនប្រុស Khloé Kardashian ម៉ាក Dior មានតម្លៃខ្ពស់ដូចមាស
Khloé Kardashian បានប្រារព្ធទិវាអ្នកម្ដាយកាលពីថ្ងៃអាទិត្យជាមួយគ្រួសារ ដោយបង្ហោះនូវរូបភាពនិងវីដេអូជាច្រើនបង្ហាញឲ្យឃើញកូនប្រុសអាយុ ៩ ខែរបស់នាង ។

កូនប្រុស Khloé ឈ្មោះ Tatum Thompson ត្រូវគេសង្កេតឃើញកំពុងនៅក្នុងរទេះរុញពណ៌ទឹកប៊ិចរបស់ Dior តម្លៃ ៤,៩០០ ដុល្លារ ដែលជារទេះដ៏ប្រណីត ស័ក្ដិសមនឹងតម្លៃ ។ រទេះ Dior នេះផងដែរ ធ្វើឡើងយ៉ាងស្បែក មានមុខងារបត់បែនច្រើនកាលៈទេសៈ មើលមកទាន់សម័យតែម្ដង ។


ជាមួយគ្នានេះ Stormi និង Aire ដែលជាកូនរបស់ Kylie Jenner ត្រូវជាបងប្អូនជីដូនមួយរបស់ True និង Tatum ក៏មានរទេះរុញដូចគ្នាដែរ ។ ពួកគេទទួលបានវាកាលពីឆ្នាំមុន ជាមួយនឹងកាតាបដាក់កន្ទបតម្លៃ ៣,៣០០ ដុល្លារ ទៀតផង ។

ចាប់តាំងពី Tatum កើតតាមរយៈការពពោះជំនួសកាលពីខែកក្កដា ឆ្នាំ ២០២២ មក Khloé តែងតែព្យាយាមបង្អួតពីកូនជានិច្ច ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ គ្រាន់តែចេញក្រៅធម្មតាសោះ តារាម៉ូដែល Kendall Jenner ស្លៀកខោខូវប៊យតម្លៃជិត ៧ ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


