Connect with us

KPT+

កំពុងវង្វេងផ្លូវក្នុងសង្គមដែលមានមោទកភាពហួសហេតុ អានអត្ថបទហើយនឹងធូរស្រាលចិត្ត

បានផុស

នៅ

នៅក្នុងសង្គមបច្ចុប្បន្ន មានមនុស្សច្រើនប្រភេទ ប៉ុន្តែភាគច្រើនយើងជួបមនុស្សពីរប្រភេទជាប្រចាំនៅលើបណ្តាញសង្គម គឺ ក្រអឺតក្រទម និងពូកែ​ច្រណែន។

ជាងនេះទៅទៀត ពិភពលោកអនឡាញ​អាចភ្ជាប់មនុស្សមកពីជុំវិញពិភពលោក​ទៅ​គ្នា​ទៅ​វិញ​ទៅ​មក។ ដែលនោះ យើងអាចមើល​ឃើញជីវិតអ្នកដទៃ​ នៅអ្វីដែលគេចង់បង្ហាញឲ្យ​ឃើញតែ​ប៉ុណ្ណោះ។ យើងត្រូវទទួលស្គាល់ថា ពេលខ្លះយើងច្រណែនអ្នកដ៏ទៃ​ដោយមិនដឹងខ្លួន ហើយ​ពេល​ខ្លះ​យើង​ក៏​ក្រអឺតក្រទម​ឬក្អេងក្អាងហួសមាឌខ្លាំង​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ឃើញ​អ្នក​ណា​មាន យើងនឹង​ចង់​មានចង់បានដូចគេ រហូត​ដល់​ពេល​ខ្លះ​លើស​ពី​ដែនកំណត់ ហើយ​រត់​តាម​អ្នក​ដទៃ​ រហូត​មិន​ដឹង​ថា​អ្វី​ជា​សុភមង្គល​របស់​ខ្លួន។ ការ​ងប់ងុល​ខ្លាំង​ពេក​ នឹង​ការ​ភ្ជាប់​ជីវិត​ខ្លួន​ឯង​ទៅ​នឹង​អ្នក​ដទៃ ​នោះនឹងធ្វើឲ្យយើងចាប់​ផ្ដើម​វង្វេង​រហូត​រក​មិន​ឃើញ ថាខ្លួនឯងត្រូវ​រស់រាន​មាន​ជីវិត​បែបណា។

ដូច្នេះចូរធ្វើចិត្ត ហើយអនុវត្តតាមវិធី៤ខាងក្រោម ដើម្បីឈប់ចង់បាននៅអ្វីដែលមិនមែនជារបស់យើង រហូតក្លាយជាសមរមភូមិត្រជាក់ដោយមិនដឹងខ្លួន៖

១ នៅឲ្យ​ឆ្ងាយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​រយៈ

ចាប់តាំងពី​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​យើង។ វាក៏​ធ្វើ​ឲ្យ​យើង​ដើរ​តាម​ជីវិត​អ្នកដទៃ​ច្រើន​ពេក​ផងដែរ។ យើងបានឃើញអ្នកផ្សេងទៀត​ទទួល​បាន​ជោគជ័យ​ ដោយ​គ្រាន់​តែ​ភ្ជួរ​រាស់​ចំណី​របស់​ពួកគេ រួម​ទាំង​ការ​រស់​នៅ​ជា​មួយ​នឹង​បន្ទរ​នៃ​ពិភព​លោក​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ​ ជំនួសឲ្យការមើលឃើញ និងការសរសើរ ឬមើលទៅអតីតកាល ផ្ទុយទៅវិញ យើងបានឈ្លក់វង្វេងនឹងការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកជុំវិញចង់បាន ចង់ជោគជ័យ​ដូចអ្នកដទៃ ហើយស្រេក​ឃ្លាន​អំណាច​នៃ​ភាព​ជោគជ័យ​យ៉ាង​ឆាប់​រហ័សជាដើម។ នៅពេលដែលអ្នក​មិនអាចធ្វើអ្វីបាន​នោះ​នឹង​ជាបរាជ័យក្នុងជីវិត។ បន្ទាប់​អ្នក​​ក៏​បន្ទោស​ បញ្ហានេះ-នោះ​ រហូត​ធ្វើឲ្យ​ស្ថានភាព​ផ្លូវចិត្ត​​កាន់តែយ៉ាប់យ៉ឺនដោយការខកចិត្តជាខ្លាំង។

២ កុំចាញ់​បោកអ្វី​ដែល​អ្នក​ឃើញ​តាម​អ៊ីនធឺណិត

កុំ​ចាញ់​បោក​អ្វី​ដែល​អ្នក​ឃើញ​តាម​អ៊ីនធឺណិត ពេលខ្លះវាគ្រាន់តែ​​​តែ​ម្ខាង​ដែលយើងបានឃើញ ឬ​​អាច​បង្កើតរូបភាពទាំងមូល​ឲ្យយើងឈ្លក់វវង្វេង។ អ្នកត្រូវតែមានការ​វិនិច្ឆ័យ​ឲ្យខ្លាំង ហើយ​រស់នៅ​ឲ្យ​បា​នល្អ មនុស្ស​ច្រើន​តែ​អួត​ពី​សុភមង្គល និង​ជោគជ័យ​ក្នុងជីវិតពួកគេ។ ព្រោះ​ចង់​ឲ្យ​អ្នក​ដទៃ​ឃើញ​ជីវិត​ល្អ​របស់​ខ្លួន ឬ​ចង់​ឲ្យ​អ្នក​ដទៃ​ច្រណែន។ តែនេះក៏មិនខុស ព្រោះជាសិទ្ធបុគ្គល អ្វីដែលខុស គឺយើងទម្លាប់ប្រៀបខ្លួននឹងគេ។ ទោះបី​ជា​យើង​ពិបាក​បែងចែក​ថា​ តើ​រូបភាព​នៃ​សុភមង្គល​ទាំង​នោះ​ ជា​រូបភាព​ពិត ឬ​ជា​រូបភាព​បំភាន់​ក៏ដោយ។ ប៉ុន្តែ​វា​ជា​ការ​ប្រសើរ​ ប្រសិន​បើ​យើង​គ្រាន់​តែ​ងាក​មក​ផ្ដោត​លើ​ខ្លួន​ឯង​បន្ថែម​ទៀត ហើយ​មិនសូវរវល់ក្នុងកិច្ចការអ្នកដទៃ ស្វែងរកសុភមង្គលផ្ទាល់ខ្លួន ដើម្បីកុំឲ្យ​រំខានដល់សុភមង្គលតិចតួចរបស់អ្នកដទៃ។

៣ ធ្វើឲ្យ​ខ្លួនឯង​មាន​មោទកភាព

ព្រោះ​សព្វថ្ងៃ យើង​ដាក់​ការ​សង្កត់ធ្ងន់​ជាច្រើនលើរូបរាងខាងក្រៅ។ នៅក្នុងពិភពនិម្មិត យើងមានទំនោរ​ព្រួយបារម្ភ​អំពីរបៀបដែលមនុស្សនៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ស្គាល់យើង។ តើ​អ្នក​ឲ្យ​តម្លៃ​យើង​ប៉ុណ្ណា ​ពេល​យើង​ចុច​ប្រកាស? ផ្នែក​នៅក្នុងពិភពពិត យើងបារម្ភពី​របៀប​ដែល​អ្នកដទៃ​នឹង​ឃើញ​យើង។ ចូរ​ចាំ​ថា “គ្មាននរណាម្នាក់ ខ្វល់​ពី​យើងខ្លាំង​នោះ​ទេ។” អ្នក​មិន​ចាំ​បាច់ព្រួយ​បារម្ភច្រើន​ពេក អំពីការប្រកាសជីវិតរបស់អ្នកទៅ​កាន់ពិភពលោ​ក អំពី​យើងឥឡូវនេះ​នោះ​ទេ។ ទៅដើរលេងក្រៅប្រទេស ញ៉ាំរបស់ថ្លៃៗ ប្រើឡានទំនើប ទិញផ្ទះថ្មី ខូចចិត្ត បែក​សង្សារ សង្សារ​មាន​អ្នកថ្មី មិនបាច់​បង្ហោះ ប្រាប់​ពិភពលោក​គ្រប់រឿងទាំងអស់ទេ។ ចំណុចនេះត្រូវព្យាយាម​ស្វែងរក​ខ្លួនឯង ហើយ​រីករាយ​ជាមួយ​វា។ បង្កើត​អ្វី​ដែល​អ្នក​គិតថា​ ជា​មោទកភាព​បំផុត​សម្រាប់​អ្នកជាងគេ។

៤ ត្រូវតែ​សប្បាយ​ចិត្ត​ តាម​របៀប​ដែល​យើង​អាច​ធ្វើ​បាន

បំណងប្រាថ្នាចង់មាន គឺ​មាននៅក្នុងខ្លួន​របស់មនុស្សគ្រប់រូបរួចទៅហើយ។ ប៉ុន្តែវាមិនចាំបាច់​ស្មើ​មនុស្ស​គ្រប់គ្នានោះ​ទេ។ ជីវិតដើម្បីសុភមង្គល យើងគ្រាន់តែជ្រើសរើសអនុញ្ញាតឲ្យ​វាជាសុភមង្គល ដែល​គ្រប់គ្រាន់​សម្រាប់អ្វីដែលយើងមាន និងយើងជានរណា។ មិនបាច់តស៊ូ ស្វែងរក​មហិច្ឆតា​ពេកទេ! ចូរ​បង្វែរ​និន្នាការ និង​សម្ភារៈនិយម ដែល​យើង​ព្យាយាម​សប្បាយ​ដូចជីវិត​អ្នក​ដទៃ​។ ពេល​ខ្លះ​យើង​មិនចាំបាច់​ខ្វល់​ពី​ដើមទុន​ ដែល​មិន​អនុគ្រោះ​យើង​​ច្រើន​ តាម​ដែល​គួរ​ធ្វើខណៈយើងត្រូវជំពាក់បំណុលគេ ដើម្បីឈានទៅរកភាពមានបាន និងមានមុខមាត់ក្នុងសង្គមដូចអ្នកផ្សេង។ តាមការពិតរបស់ប្រើប្រេនៗ ហៃសូលំដាប់ៗ ត្រឹមជាសម្ភារៈដែលជាប់កាយ បើទោះបីជាយើងប្រើរបស់ថ្លៃប៉ុណ្ណា បើអត្តចរិតយើងអាក្រក់ចេញពីក្នុងហើយ របស់អស់នោះក៏បានត្រឹមតម្លៃស្មើយើងនេះហើយ។

ក្រោយអានអត្ថបទខាងលើហើយ សង្ឃឹមថាមិត្តអ្នកអាននឹងចាប់ផ្ដើមធូរស្រាលឡើងវិញបានខ្លះៗ ជាក់ជាមិនខានឡើយ! ចូរចងចាំថា ពេលខ្លះរូបភាពដែលអ្នកបានឃើញជាក់ស្ដែង មិនប្រាកដថាជាការពិតឡើយ។ អ្វីដែលសំខាន់ ប្រសិនបើអ្នកកំពុងតែវង្វេងនឹងសង្គមស៊ីវវល័យ ភាពហ៊ឺហារតាមគេឯងដោយមិនពិចារណា កុំសង្ឃឹមថាមួយជីវិតនេះរកសុភមង្គលសម្រាប់ឲ្យខ្លួនឯងបាន។ បើមិនចេះស្រលាញ់ខ្លួនឯង សូម្បីតែស្នាមសើចពិតប្រាដកមួយ ក៏រកមិនមានផង!

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្បួន ៣ យ៉ាងរបស់ ជប៉ុន ជួយគ្រប់គ្រងកំហឹង និងអារម្មណ៍អវិជ្ជមាន

ចុចអាន៖៥ វិធី កាត់បន្ថយភាពតានតឹង ក្រោយធ្វើការងារពោរពេញដោយស្រ្តេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម