Connect with us

KPT+

តួសម្ដែងជើងចាស់ ​៥រូប មិនទាន់មានអ្នកបំបាក់បាន ថែមទាំងជាម្ចាស់ទ្រព្យសម្បត្តិច្រើនជាងគេ ក្នុងវិស័យសិល្បៈ

បានផុស

នៅ

តើ​តារាប្រុស​ចិន​ជើងចាស់រូបណាខ្លះ មានទ្រព្យច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២២?

ខាងក្រោម​ជា​បញ្ជី​ឈ្មោះ​សិល្បករ​មាន​ទ្រព្យច្រើនបំផុតទាំង ៥ ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ចិន៖

៥. តារា​សម្ដែង Andy Lau

Andy Lau Biography - Facts, Childhood, Family Life & Achievements of Hong  Kong Actor & Singer
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិល្បករ​ជើងចាស់ម្នាក់​ក្នុង​ចំណោម​អ្នក​សិល្បៈ​ចិន​ដែល​មាន​ជាង​គេ​បំផុត​នៅដើម​ឆ្នាំ ២០២២ គឺ​លោក Andy Lau។ តារា​សម្ដែង​រូប​នេះ​មាន​ទ្រព្យ​ប៉ាន់ស្មាន​ប្រហែល ៧០ លាន​ដុល្លារ។ លោក​ជា​កំពូល​តារា​សម្ដែង​ហុងកុង និង​ល្បី​ខាង​ដើរ​តួ​ក្នុង​ខ្សែ​ភាពយន្ត វាយតប់ (Action)។ ភាពយន្ត​ល្បី​ចុងក្រោយ​របស់​តារា​ប្រុស​រូបនេះ​គឺរឿង “ From Vegas To Macao 2” ។

Andy Lau's studio denies producing "The Defected" movie

៤. តារា​សម្ដែង Huang Xiaoming

Huang xiaoming Pictures, Huang xiaoming Stock Photos & Images |  Depositphotos®

យោង​តាម​ស្ថិតិ​និង​របាយការណ៍​ចំណូល​ថ្មី​បំផុត តារា​សម្ដែង Huang Xiaoming បច្ចុប្បន្ន​កំពុង​មាន​ទឹក​ប្រាក់​ប្រមាណ ៨០ លាន​ដុល្លារ។ ក្រៅ​ពី​ជា​តារា​សម្ដែង លោក​ក៏​ជា​តារា​បង្ហាញ​ម៉ូដ និង​ជា​តារា​ចម្រៀង​ផង​ដែរ។ បន្ថែម​ពី​លើ​នោះ តួកុន​ល្បី​រូប​នេះ ជា​ឯកអគ្គរដ្ឋទូត​តំណាង​ម៉ាក​របស់​ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ​ជាច្រើន​នៅ​ក្នុង​ប្រទេសចិន។

៣. តារា​សម្ដែង Chow Yun Fat

Movie star Chow Yun-fat to give entire fortune to charity - People - The  Jakarta Post

តួឯក​អង្គ​រឿង “ From Vegas To Macao” លោក Chow នាដើមឆ្នាំ ២០២២នេះ មាន​ទ្រព្យ​តម្លៃ ២០០ លាន​ដុល្លារ​នៅ​ក្នុង​ដៃ។ លោក​ជា​តួឯក​ក្នុង​ខ្សែ​ភាពយន្ត​ហុងកុង​ជា​ច្រើន​រឿង និង​ជា​តារា​សម្ដែង​ភាពយន្ត​ហូលីវូដ​ផង​ដែរ។ លោក Chow Yun Fat ជាប់​ឈ្មោះ​ជា​តារា​ដែល​រក​ចំណូល​បាន​ខ្ពស់បំផុតទី ២ នៅ​ហុងកុង។

Chow Yun-fat Talks About Plans To Donate His Fortune To Charity | Drakor  2019

២. តារា​សម្ដែង Jet Li

Jet Li responds after viral photo alarms fans about his health,  hyperthyroidism - The Washington Post

លោក Jet Li ជា​តារា​សម្តែងចិន​និង​ហូលីវូដ​ដ៏​ល្បីល្បាញ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់ជា​យូរឆ្នាំមក​ហើយ ដោយសារ​ជំនាញ​ក្បាច់គុន​ដ៏​ជំនាញ​របស់​លោក។ ក្រៅ​ពី​អាជីព​ជា​តារា​សម្ដែង តារា​ប្រុស​ដែល​ទស្សនិកជន​ខ្មែរ​និយម​ហៅ លី លានជា ក៏បាន​ផលិត​ខ្សែ​ភាពយន្ត​ជា​ច្រើន​ដែល​ទទួល​បាន​ការ​កោតសរសើរ​និង​ការ​ស្រឡាញ់​គាំទ្រ​ពី​ទូទាំង​ពិភពលោក។ បច្ចុប្បន្ន​លោក​ជា​តារា​សម្តែង​ដែល​រកចំណូល​បាន​ច្រើន​ជាង​គេ​លំដាប់ទី ២ នៅ​ប្រទេស​ចិន និង​មាន​ទ្រព្យ​ប្រមាណ ២៥០ លានដុល្លារ។

After Shang-Chi, stream Hero, a martial arts epic with Jet Li and Tony  Leung - Vox

១. តារា​សម្ដែង Jackie Chan

Jackie Chan Admits to Cheating on His Wife in Memoir | PEOPLE.com

លោក Jackie Chan ជា​តារា​ឆ្នើម​ប្រចាំ​អាស៊ី​ក៏​ដូចជា​វិស័យ​ហូលីវូដ។ លោក​ជា​តារា​សម្ដែង​ប្រុស​មាន​ជាង​គេ​ក្នុង​ចំណោម​តួ​ភាពយន្ត​នៅ​អាស៊ី។ លោក Jackie Chan  ឬ​ឈិនឡុង ត្រូវ​បាន​ទស្សនិកជន​ទទួល​ស្គាល់​ពាសពេញ​ពិភពលោក ពី​ភាព​ចរិត​តួបែបកំប្លែង និង​សិល្បៈ​ក្បាច់គុន​ដ៏​ល្អឥតខ្ចោះ។ បច្ចុប្បន្ន លោក ឈិនឡុង មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៥២០ លាន​ដុល្លារ៕

Jackie Chan: I'm Not Dead – The Hollywood Reporter

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តិចអត់ដឹង! តារា ចិន ទាំងនេះចេះក្បាច់គុនមែនទែន ទាំងក្នុង និងក្រៅរឿង

ចុចអាន៖ ប្រវត្តិតួមេធាវី អ៊ីវ៉ា ក្នុងរឿង «យុទ្ធសាស្ត្របំបែកក្ដី» ដឹងហើយ ពិតជាស្ងើចសរសើរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ ជួបជុំគ្នា ដើម្បី​ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​”​ព្រែកជីក​ហ្វូណន​តេ​ជោ​”

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរ អំពាវនាវឱ្យពលរដ្ឋទាញយកកម្មវិធីមួយនេះ ដែលអាចរាយការណ៍ពីករណីគ្រឿងញៀនដោយសម្ងាត់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយពីការសិក្សាជំនាញបច្ចេកទេសដល់​ពលការិនីទើបត្រឡប់ពីអារ៉ាប៊ីសាអូឌីត

កីឡា១៣ ម៉ោង មុន

IOC ពិន័យអតីតសមាជិកអូឡាំពិកជាន់ខ្ពស់ Sheikh Ahmad រយៈពេល១៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

ព័ត៌មានជាតិ២៤ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

ព័ត៌មានជាតិ២ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ ចង់ប្រែក្លាយ ប.ស.ស ជាស្ថាប័នឈានមុខក្នុងការបម្រើសេវា​ជូនពលរដ្ឋនៅកម្ពុជា

សន្តិសុខសង្គម២ ថ្ងៃ មុន

ឆែកឆេររថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

Sokha Hotels

ព័ត៌មានពេញនិយម