Connect with us

KPT+

ស្គាល់​ចំណុច​ទាំង​នេះ ​ជឿ​ថា​អ្នក​នឹង​គេង​លក់​ស្រួល

បានផុស

នៅ

គេង​មិន​លក់​ ​ជា​បញ្ហា​ដែល​មនុស្ស​សម័យ​នេះ​កំពុង​ជួប​ប្រទះ​ញឹកញាប់។

តើ​មាន​វិធី​ដោះស្រាយដែរឬ​ទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន! ​វិធីរួមមាន៖

១. ដកចោល​គំនិត​មិន​ល្អ​ចេញពីការគិត

ស្ត្រេស​ក៏​អាច​ធ្វើ​ឱ្យ​យើង​គេងមិនបាន​លក់​ស្រួល​ដែរ។

មុន​ពេល​ចូល​គេង​ គួរ​សរសេរ​បញ្ហា​ព្រួយ​បារម្ភ​នានា​​ ​ដែល​យើង​កំពុង​ជួប​ប្រទះ​ និង​ញែក​វា​ចេញ​ជា​ពីរ មួយ​កិច្ចការ​ដែល​ចំាបាច់​ និង​មួយ​ទៀត​កិច្ច​ការ​ប្រចាំ​ថ្ងៃ​ដែល​ត្រូវ​ដោះ​ស្រាយ​មុន ​ហើយអ្វីទៅ​​ដែល​ត្រូវ​ដោះ​ស្រាយ​បន្ទាប់​។ កុំប្រមូលគ្រប់យ៉ាងមកដាក់ក្នុងខួរពេលចូលដំណេក សឹមភ្ញាក់ ចាំគិតទៀត។

២. ព្យាយាម​ដក​ដងើ្ហមពី​ ៧​ទៅ​៨​ដង

នេះ​គឺ​ជា​បច្ចេកទេស​នៃ​ការ​ដក​ដង្ហើម​បែប yogic​ ដែល​ជា​ជំនួយ​ធ្វើ​ឱ្យ​គេង​លក់​ស្រួល​។ លំហាត់នេះ​ក៏ជា​ការ​ឆ្លើយ​តបនឹង​អារម្មណ៍តឹងតែង​របស់​យើងផងដែរ។ សាកល្បង ដក​ដង្ហើម​ចូល​ឱ្យ​បាន​៤ដង​ ទប់​ចំនួន​៧​ នឹង​ដក​ចេញ​ចំនួន៨ ដងទៀត ​នោះ​យើង​នឹង​ទទួល​អារម្មណ៍​ថា ​​ខ្លួន​កំពុង​សម្រាក​លំហែ​ហើយ។

៣. ស្ដាប់​រឿង​និទាន​

ជា​ការ​ចង​ចាំ​ដល់​ល្អ​មួយ ​ដែល​យើង​បាន​ស្ដាប់​ការ​និទាន​រឿង​ពី​នរណា​ម្នាក់​មុនពេល​ចូល​គេង ឬគិតដល់និទាននានាដែលគ្រូ​ធ្លាប់​អាន​ឲ្យស្ដាប់កាលនៅ​សាលាក្តី សុទ្ធ​តែអាចសម្រួលដំណេក។ ​ប្រសិន​បើ​មិន​មាន​រឿងទាំងនោះទេ យើង​ក៏​អាច​ចាក់​ស្ដាប់​រឿង​ណា​មួយ​ដែល​ជាសំឡេង​ កំដរលេងៗក៏បាន។

៤. ការ​ចាក​ចេញ​ពី​លើ​គ្រែ

ប្រសិន​បើ​យើង​គេង​នៅ​លើ​គ្រែ​ហើយ នៅ​តែ​គេង​មិន​លក់​បាន​ត្រឹម​តែ​ស្ងាប​នោះ​ គួរ​កុំ​គេង ហើយ​ចេញ​ពី​គ្រែមកធ្វើ​អ្វី​ដែល​ស្ងប់ស្ងៀម​វិញ ​ដូច​ជា​ការ​អាន ​ការ​ធ្វើ​សមាធិ​ឬ​ ការ​ស្តាប់​សំឡេង​ទន់ភ្លន់​។ល៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ រុក្ខជាតិ ១២ យ៉ាងល្អសម្រាប់សុខភាពអាចដាំនៅផ្ទះបានគ្រប់គ្នា

ចុចអាន៖ ទម្លាប់​គេង​មិន​គ្រប់ ៨ម៉ោង រឿង​អាក្រក់ ៨យ៉ាងនេះ​​នឹង​កើត​មាន​ចំពោះ​អ្នក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២៦ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម