Connect with us

KPT+

ឡានថ្លៃបំផុតក្នុងលោកមានម្ចាស់ហើយ លក់បានតម្លៃ ៣ ៨.១ លានដុល្លារអាមេរិក​

បានផុស

នៅ

យើងមកក្រោយគេហើយមិត្ត​អ្នកអាន​!

រថយន្ដថ្លៃជាងគេបំផុតនៅលើពិភពលោក  Ferrari 250 GTO ឆ្នាំ ១៩៦២ ដែលត្រូវបានដាក់លក់នៅឯការដេញថ្លៃរបស់ Boham មានគេជាវបាន​ ក្នុងតម្លៃ ៣៨.១ លានដុល្លារ មុនយើង​បាត់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជារថយន្តដែលថ្លៃជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ទោះមិនបាន​កាន់សោរវា​ក៏យើងអាចស្វែងយល់ស៊ីជម្រៅអំពីប្រវត្តិសាស្ត្ររបស់វាបន្តិចមានអីមិនល្អ?

រថយន្ដពិសេសនេះ គឺអម្បូរឆ្នាំ ១៩៥០ ក្នុងចំណោម​គ្នា​វាមាន ចំនួន ២៥០ គ្រឿង ផលិតឡើងយ៉ាងពិសេសសំរាប់ដំណើរកម្សាន្តបណ្តា អភិជនលេងឡាន នៅប្រទេសបារាំងនាឆ្នាំ ១៩៦២ ។

ក្រោយមក មាន​អ្នកជំនួញជនជាតិអ៊ីតាលីក៏ជាកំពូលមនុស្ស​ដែលងប់ ចូលចិត្តរថយន្ត Ferrari គឺលោក Fabrizio Violati បានទិញយកបានរថយន្តនេះ ហើយជួសជុលវាឡើងវិញទាំងស្រុង។

រថយន្ដនេះបានក្លាយជាទ្រព្យមួយដ៏មានតម្លៃបំផុតក្នុងវិចិត្រសាលផ្ទាល់ខ្លួនរបស់គាត់នៅសាន់ម៉ារីណូដែលត្រូវបានគេស្គាល់ថាជាទីប្រមូលទុកឡានប្រណាំងជាច្រើន។

អស់រយៈពេល ៤៩ ឆ្នាំហើយដែលរថយន្តនេះ នៅជាមួយ Fabrizio Violati ដោយ​បានបង្ហាញខ្លួន​ដោយកម្រ​ម្តងម្កាល ក្នុងកម្មវិធី​ប្រណាំងរថយន្ត Ferrari ដ៏កម្រឯព្រឹត្តិការណ៍លំដាប់ខ្ពស់ៗអាថ៌កំបាំង​របស់ពួក​អ្នកមាន​នៅអឺរ៉ុបប៉ុណ្ណោះ​។

តម្លៃនៃរថយន្តនេះ ធ្លាប់​ត្រូវបានគេរំពឹងថា ធ្លាក់ចុះដោយសារតែការគាំងគួរឱ្យរន្ធត់មួយ ពេលកំពុងប្រណាំង នៅឆ្នាំ ១៩៦២ ប៉ុន្តែវាមិនដែលធ្លាក់ថ្លៃទេ។

នៅឆ្នាំ ២០១០ លោក Fabrizio Violati បានទទួលមរណភាព ហើយក្រុមគ្រួសារលោក បានសម្រេចចិត្ត ប្រមូលឡាន ផ្ទេរ​ឱ្យក្រុមវិនិយោគិនមួយដែលមានតម្លៃសរុប ១០០ លានដុល្លារ។

ប្រែសម្រួល៖ ឡាហ្សូលី

ប្រភព៖ WealthyGorilla

ចុចអាន៖ ស្គាល់ឬនៅកំពូល​នាវាទេសចរ​តម្លៃវាល់លាន​ដុល្លារទាំង​៦នេះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ បើគ្រាន់តែគំនិត ទស្សនៈរបស់គេផ្ទុយពីយើង ចូរកុំប្រកាន់ខឹង ឬជេរប្រទេច

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងការពារជាតិបង្កើតបញ្ជាការដ្ឋានសមរភូមិព័ត៌មានក្នុងការឆ្លើយតបឱ្យលឿនរាល់សភាពការណ៍តាមព្រំដែន

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

អាម៉ាស់មិនស្ទើរ នាយកក្រុមហ៊ុនល្បីមួយ ត្រូវគេថតបាន​ឱប​មិត្តរួមការងារ​ ​ក្រៅ​ពី​ភរិយា

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

៤នាក់ស្លាប់ និងជាង ១ ៣០០នាក់ត្រូវជម្លៀសចេញ ដោយសារភ្លៀងធ្លាក់ខ្លាំង​នៅ​កូរ៉េខាងត្បូង

ព័ត៌មានជាតិ៥០ នាទីutes មុន

លោក ស៊ុន ចាន់ថុល បញ្ជូន​ឯកសារ​មួយ​ទៅ​រដ្ឋាភិបាលអាមេរិកទាំងកណ្ដាលយប់ពាក់ព័ន្ធ​នឹង​ពន្ធ​បដិការ

Sokha Hotels

ព័ត៌មានពេញនិយម