Connect with us

KPT+

ស្គាល់ឬនៅកំពូល​នាវាទេសចរ​តម្លៃវាល់លាន​ដុល្លារទាំង​៦នេះ?

បានផុស

នៅ

ការប្រជែងគ្នាក្នុង​ចំណោម​ពួកអ្នកមាន​ប្រាក់​ មិនថា​ការទិញផ្ទះ​ រថយន្តលឿន ឬគ្រឿង​ដេញថ្លៃ​កម្ររ វាខុសពីការ​ទិញ​នាវាថ្លៃៗ។

ការ​កាន់កាប់ទូកទេសចរ​គឺ​ជា​ការ​កសាង​លក្ខណៈផ្ទាល់ខ្លួន និង​ប្រកបដោយសេរីភាព​ក្នុងការ​រំកិលទីគេចពី​ពួក​អ្នក​កាសែត​តាមប្រមាញ់ផង​ អាចគេចចេញពីភាព​អ៊ូអរ​របស់ទីក្រុង​ផង​។ មូលហេតុនេះ​នាវា​ទេសចរណ៍​ដ៏​ប្រណីត​ និង​ថ្លៃ​ៗលើពិភពលោក​បាន​ទាក់ទាញ​ចិត្ត​ពួកមហាសេដ្ឋីជាខ្លាំង ជាហេតុធ្វើឱ្យអ្នកផលិតព្យាយាម​បង្កើត​ទំនើបកម្ម​យានលើទឹក​ប្រភេទ​នេះ​កាន់តែ​មាន​បទដ្ឋាន​ខ្ពស់និងតម្លៃកប់ពពក។

តោះមកស្គាល់លេង!

​១ ទូកទេសចរ ​Serene -តម្លៃ​ ៣៣០ លានដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ទូកទេសចរផ្តាច់មុខនេះដំបូង គឺលោក Uri Shefler ។ ទូកនេះ​សាងសង់​តាមក្បួន​ទំនៀម​​ទម្លាប់របស់​អាល្លឺម៉ង់​ពីមូលដ្ឋាន​ផលិតនាវា ប្រណិតនៃ​ប្រទេស​អ៊ីតាលីឈ្មោះ Fincantieri ។ ៣៣០ លានដុល្លារ​គឺជា​ចំនួន​ទឹកប្រាក់​ដែល Shefler ​ត្រូវចំណាយសម្រាប់ទូកSerene កាលពីឆ្នាំ ២០១៣ មុន។

បុរសនេះ​ធ្លាប់ជួលវា​ម្តងដែរ​ទៅឱ្យសេដ្ឋី Bill Gates ក្នុងតម្លៃ ៥ លានដុល្លារត្រឹម​ពេល​មួយសប្តាហ៍។ ប៊ីល ហ្គេត​ជិះវា​សាកល្បង​លើវិស្សមកាល​រដូវក្តៅក្នុងឆ្នាំ ២០១៤ ។ ឥឡូវលោក Shelfler បានលក់ទូកនេះ​ទៅឱ្យព្រះអង្គ​ Mohammad bin Salman​ នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត​។

នាវាទេសចរណ៍ប្រណីតនេះ​មានកាប៊ីនសរុបចំនួន ១២​ ផ្ទុក​ពេញដោយ​គ្រឿង​សម្រាប់​ជ្រមុជទឹក​ជ្រៅបាន​និង​ឧទ្ធម្ភាគចក្រ​ចំនួន ២ គ្រឿងផង​ដែរ។

២ ឌូបៃ -តម្លៃ ៤០០ លានដុល្លារ

ជាមួយនឹងទំហំជាង ​៤៩ ម៉ែត្រការ៉េ ឌូបៃ គឺជាទូកប្រណីត​ផ្ទាល់ខ្លួនសម្រាប់សេដ្ឋី ដែល​ជា​ទូកមាន​ទំហំ​ធំជាងគេទីបី​នៅលើពិភពលោក។ វាមាន​តម្លៃ​ ៤០០ លានដុល្លារអាមេរិក​សម្រាប់នាយករដ្ឋមន្រ្តីនៃប្រទេសអារ៉ាប់រួមអេមីរ៉ាត​​គឺ​ព្រះអង្គ Sheikh Mohammed ។ នេះ​ជាហេតុផល​ដែល​អ្នកផលិត​ដាក់ឈ្មោះវាថា ឌូបៃ។ ពីដំបូង​អាឌូបៃ​ត្រូវ​បាន​គេ​សាងសង់ជាទូក​ដែល​គិតអំពី​ការ​រចនាផ្ទៃខាងក្នុង​ដ៏ប្រណិតបំផុត​ហើយ​សង្ហា​រឹម​មាន​លក្ខណៈ​ពិសេស​ទាំងអស់​ដោយ​ប្រើ​ក្រណាត់ដែល​ធ្វើដោយដៃនិងម៉ូដ​បុរាណយ៉ាង​ល្អិតល្អន់។ នាវានេះអាចផ្ទុកមនុស្សបានរហូតដល់ ១១៥ នាក់។

៣ Topaz -តម្លៃ ៥២០ លានដុល្លារ

អ្នកអាន KPT Plus ដឹងហើយ​ថា ​វាមិនមែនជារឿងអាថ៌កំបាំងទេ​ដែលពួក​មហាសេដ្ឋីមមារញឹក​ក្នុង​ការ​ស្វែងរកវិធី​លាក់​លុយ​គេចពន្ធ ពិសេសពន្ធលើអចលនទ្រព្យប្រណីតដូចជា​ នាវា​ឬ​បណ្តា​យន្តហោះឯកជន។​ Azzam ត្រូវបានចុះបញ្ជីសម្រាប់នៅអឺរ៉ុបដែលគេជឿ​ថាមាន​ច្បាប់បន្ធូរបន្ថយពន្ធច្រើន។

ទូកទេសចរដែលមានកម្ពស់ ៥៩០ ហ្វីតនេះត្រូវបានសាងសង់ឡើងសម្រាប់ប្រធានាធិបតីអារ៉ាប់រួមគឺ Khalifa bin Zayed al Nahyan ដោយក្រុមហ៊ុនធ្វើនានា​ប្រណិត​ Lürssen ដែរ​។ នាវានេះ ចំណាយថវិកាសរុប​ប្រហែល ៥៩២ លានដុល្លារ ចំណែក​តូចមួយនៃទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ២៣ ប៊ីលានដុល្លាររបស់ម្ចាស់វា។

Azzam ជានាវាដំបូង​ដែល​ត្រូវបានបំពាក់ប្រព័ន្ធការពារមីស៊ីលផងដែរ​។

៥ Eclipse -តម្លៃ​ ១.៥ ប៊ីលានដុល្លា

Eclipse មាន​រាងទ្រវែង​ជា​ពងក្រពើតូចជាង Azzam ដោយមានបណ្តោយប្រវែង ៥៣៣ ហ្វីត។

នៅពេលសាងសង់ដំបូងក្នុងឆ្នាំ ២០០៩ វាប្រើកញ្ចប់ថវិកា​ប្រមាណ ៥០០ លានដុល្លារ​ដើម្បីតែ​ការរចនាផ្នែក​ខាង​ក្រៅ និងផ្នែកខាងក្នុង​។ តែម្ចាស់ Eclipse ឈ្មោះ Roman Abramovich អ្នកវិនិយោគនិងអ្នកនយោបាយរុស្ស៊ី ដែលមាន​ទ្រព្យសកម្ម ១២.២ ប៊ីលានដុល្លារ។ សព្វថ្ងៃនេះមាន​ការវាយតម្លៃ​ថា Eclipse របស់គាត់​មានតម្លៃប្រហែល ១.៥ ប៊ីលានដុល្លារលើទីផ្សារ​ប្រណីតភាព។

លោក Abramovich មិនមែនជាមនុស្សថ្មី​ដែល​តែងតែ​លេចមុខ​ក្នុងបញ្ជីអ្នកមានដែលលេងរបស់​បំផុតរបស់ទេ។ គាត់ជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងចំណោមម្ចាស់ក្លឹបបាល់ទាត់​ដែលមានជាងគេបំផុតនៅអឺរ៉ុប​ ហើយក៏ជាម្ចាស់យន្តហោះឯកជនថ្លៃជាងគេទី ៣ នៅលើពិភពលោកផងដែរ ហើយ​គាត់ស្អាតសង្ហា​ទៀត។

ទោះជា ​Abramovich មិនមែនជាមេដឹកនាំពិភពលោក​ ប៉ុន្តែគាត់បានបំពាក់ឧបករណ៍អេឡិចត្រូនិកជាមួយនឹង​ប្រព័ន្ធសន្តិសុខដ៏​ទំនើប​រួមមាន​កញ្ចក់ការពារគ្រាប់​ក៏ដូចជាប្រព័ន្ធការពារមីស៊ីលរបស់ទូក​និង​ឧបករណ៍ចាប់​អ្នកលុកលុយអនឡាញ​ទៀត។

៦ History Supreme -តម្លៃ ៤.៥ ប៊ីលានដុល្លារ

ប្រហែលជាអ្នកអាន​គិតថា នាវាឯកជន​ដែលថ្លៃជាងគេបំផុតនៅលើពិភពលោក​គួរ​តែធំ​ជាងគេ​? ខុសស្រឡះ History Supreme​​ មានតែប្រវែង ១០០ ហ្វីតប៉ុណ្ណោះ។

ចុះ​តើអ្វីទៅ​ដែលធ្វើឱ្យកប៉ាល់នេះមានតម្លៃដល់ទៅ​ ៤.៥ ប៊ីលានដុល្លារ​?

ចម្លើយ​គឺ រូបរាងវា គិត​ឡើង​មកដោយ​លោក Stuart Hughes។ ប្រសិនបើអ្នកអាន​ជាអ្នកគាំទ្រ Apple ប្រហែល​ជា​ស្គាល់​បុរសកំពូលផ្នែក​ប្រណីតភាព​ដែលពួកអភិជនឱ្យតម្លៃ គាត់ជាអ្នករចនាផលិតផល Apple ដែលបានប្រែក្លាយ iPhone, iPad និង MacBook ធម្មតា ឱ្យទៅជាផលិតផលដ៏​ប្រណីត​និង​មានតម្លៃហក់ឡើង​រាប់រយដងពីតម្លៃធម្មតា​។

បុរសនេះ​បាន​ធ្វើឱ្យ​ទូក ទេសចរ​ ១០០ ហ្វីតដ៏សាមញ្ញនេះ ទៅជាទូកឯកជន​ថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រ​ពិភពលោក។History Supreme បច្ចុប្បន្នជា​កម្មសិទ្ធិរបស់​​អ្នកជំនួញជនជាតិម៉ាឡេស៊ី​ឈ្មោះរ៉ូប៊ឺតឃុក​ដែល​បាន​ទិញ​ទូកនោះ​បន្ទាប់ពីបានផលិតឡើង​និងតាំង​ចោល​អស់រយៈពេល ៣ ឆ្នាំ។

ផ្នែកខាងក្រៅនៃ Supreme ត្រូវបានដោតផ្លាកមួយ​ដែល​ធ្វើ​ឡើង​ពីមាសសុទ្ធនិងប្លាទីនចំនួន១០ម៉ឺនគីឡូក្រាម។ រីឯជញ្ជាំងផ្នែក​ខាងក្នុង លាយ​ពីល្បាយ​ថ្មអាចម៍ផ្កាយនិងឆ្អឹង T-Rex ដ៏កម្រ​៕

ប្រែសម្រួល៖ តុងឡុង

ចុចអាន៖ គន្លឹះ​លក់​ទូរស័ព្ទ Iphone បាន​ប្រាក់​ច្រើន ​ទោះ​ទូរស័ព្ទ​ជា​ស៊េរី​ចាស់ក៏​ដោយ

ចុចអាន៖ គួរ​ឲ្យ​ស្ញប់ស្ញែង! បង្ហាញ​មុខ​ថ្នាក់​ដឹកនាំ​កំពូល​ៗ​របស់​របស់​ហ្វាំងឡង់ ដែល​សុទ្ធ​ជា​ស្ត្រី​វ័យ​ក្មេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម