KPT+
ឡានថ្លៃបំផុតក្នុងលោកមានម្ចាស់ហើយ លក់បានតម្លៃ ៣ ៨.១ លានដុល្លារអាមេរិក
យើងមកក្រោយគេហើយមិត្តអ្នកអាន!
រថយន្ដថ្លៃជាងគេបំផុតនៅលើពិភពលោក Ferrari 250 GTO ឆ្នាំ ១៩៦២ ដែលត្រូវបានដាក់លក់នៅឯការដេញថ្លៃរបស់ Boham មានគេជាវបាន ក្នុងតម្លៃ ៣៨.១ លានដុល្លារ មុនយើងបាត់ហើយ។

ក្នុងនាមជារថយន្តដែលថ្លៃជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ទោះមិនបានកាន់សោរវាក៏យើងអាចស្វែងយល់ស៊ីជម្រៅអំពីប្រវត្តិសាស្ត្ររបស់វាបន្តិចមានអីមិនល្អ?
រថយន្ដពិសេសនេះ គឺអម្បូរឆ្នាំ ១៩៥០ ក្នុងចំណោមគ្នាវាមាន ចំនួន ២៥០ គ្រឿង ផលិតឡើងយ៉ាងពិសេសសំរាប់ដំណើរកម្សាន្តបណ្តា អភិជនលេងឡាន នៅប្រទេសបារាំងនាឆ្នាំ ១៩៦២ ។
ក្រោយមក មានអ្នកជំនួញជនជាតិអ៊ីតាលីក៏ជាកំពូលមនុស្សដែលងប់ ចូលចិត្តរថយន្ត Ferrari គឺលោក Fabrizio Violati បានទិញយកបានរថយន្តនេះ ហើយជួសជុលវាឡើងវិញទាំងស្រុង។
រថយន្ដនេះបានក្លាយជាទ្រព្យមួយដ៏មានតម្លៃបំផុតក្នុងវិចិត្រសាលផ្ទាល់ខ្លួនរបស់គាត់នៅសាន់ម៉ារីណូដែលត្រូវបានគេស្គាល់ថាជាទីប្រមូលទុកឡានប្រណាំងជាច្រើន។
អស់រយៈពេល ៤៩ ឆ្នាំហើយដែលរថយន្តនេះ នៅជាមួយ Fabrizio Violati ដោយបានបង្ហាញខ្លួនដោយកម្រម្តងម្កាល ក្នុងកម្មវិធីប្រណាំងរថយន្ត Ferrari ដ៏កម្រឯព្រឹត្តិការណ៍លំដាប់ខ្ពស់ៗអាថ៌កំបាំងរបស់ពួកអ្នកមាននៅអឺរ៉ុបប៉ុណ្ណោះ។
តម្លៃនៃរថយន្តនេះ ធ្លាប់ត្រូវបានគេរំពឹងថា ធ្លាក់ចុះដោយសារតែការគាំងគួរឱ្យរន្ធត់មួយ ពេលកំពុងប្រណាំង នៅឆ្នាំ ១៩៦២ ប៉ុន្តែវាមិនដែលធ្លាក់ថ្លៃទេ។
នៅឆ្នាំ ២០១០ លោក Fabrizio Violati បានទទួលមរណភាព ហើយក្រុមគ្រួសារលោក បានសម្រេចចិត្ត ប្រមូលឡាន ផ្ទេរឱ្យក្រុមវិនិយោគិនមួយដែលមានតម្លៃសរុប ១០០ លានដុល្លារ។
ប្រែសម្រួល៖ ឡាហ្សូលី
ប្រភព៖ WealthyGorilla
ចុចអាន៖ ស្គាល់ឬនៅកំពូលនាវាទេសចរតម្លៃវាល់លានដុល្លារទាំង៦នេះ?
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


