KPT+
៥ វិធី តទល់ ជាមួយស្វាមីពូកែផិតក្បត់
ជាដំបូងអ្នកត្រូវច្បាស់ក្នុងចិត្តសិនថា គាត់ពិតជាក្បត់អ្នកពិតប្រាកដមែន ពេលខ្លះវាគ្រាន់តែជាការគិតច្រើនរបស់អ្នកតែប៉ុណ្ណោះ។ ការផិតក្បត់ភាគច្រើន មនុស្សប្រុសជាអ្នកប្រព្រឹត្ត ព្រោះអារម្មណ៍មនុស្សប្រុសចូលចិត្តលេងសើចនឹងស្រីផ្សេងទាំងខ្លួនមានប្រពន្ធហើយក៏ដោយ។
ខាងក្រោមនេះ ជាវិធីតទល់ជាមួយនឹងសា្វមីសាវារបស់អ្នក បានយ៉ាងមានប្រសិទ្ធភាព៖
១.បញ្ចេញអារម្មណ៍ពិតប្រាប់គាត់

កុំទាន់អាលឆេវឆាវពេកអី អ្នកគួរបើកចិត្តឲ្យគាត់ដឹងថា អ្នកឈឺចាប់កម្រិតណា បើថាគាត់មិនដឹងខ្លួនទៀត ចាត់ការគាត់ចុះ។
២.សួររកហេតុផលច្បាស់លាស់
ហេតុអ្វីបានជាសុខៗ គាត់ធ្វើបែបនេះ? មកពីយើងដែលមិនផ្ដល់ការស្រលាញ់ឲ្យគាត់បានគ្រប់គ្រាន់ ឬយ៉ាងណា? ករណីខ្លះ វាជាកំហុសខាងស្រី ដែលមិនបំពេញការស្រលាញ់ និងភាពកក់ក្ដៅពេញលេញឲ្យគាត់បានទើបគាត់ផិតក្បត់
៣.គាត់មានអារម្មណ៍បែបណាចំពោះការឈឺចាប់របស់អ្នក?
មនុស្សប្រុសដែលស្រលាញ់អ្នកពិតប្រាកដ គេខ្លាចអ្នកឈឺចាប់ណាស់ មិនចង់ឲ្យអ្នកពិបាកឡើយ។ គាត់ខ្វល់ខ្វាយពីអារម្មណ៍អ្នកឬទេ? នៅពេលឃើញអ្នកស្រក់ទឹកភ្នែក តើគាត់ប្រតិកម្មបែបណាដែរ? អ្នកប្រាកដជាដឹងច្បាស់នៅក្នុងចិត្តណាស់ ថាគាត់ស្រលាញ់អ្នកបែបណា។
៤.និយាយគ្នាឲ្យដាច់ស្រេច
កុំរវល់តែពិបាកចិត្ត ងរដាក់គេ អ្នកគួរតាំងស្មារតីឲ្យរឹងមាំ រួចសឹមនិយាយគ្នាបែបច្បាស់លាស់ថាគួរបន្ត ឬបញ្ឈប់ទំនាក់ទំនងនេះ។ ប្រសិនបើអ្នករើសយកការបន្តជាមួយគ្នា អ្នកត្រូវត្រៀមចិត្តទទួលរឿងនេះម្ដងទៀត ព្រោះមនុស្សក្បត់មិនងាយកែឡើងប្រាប់ឲ្យដឹងទៅ។
៥.តើស្វាមីអ្នកចង់បន្តគ្រួសារនេះអត់?
ច្បាស់ទេថា នោះជាការលេងសើច មានបុរសមិនតិចទេ ដែលរើសស្រីផ្សេងចោលប្រពន្ធ ព្រោះតែការស្រលាញ់ស្រីច្រើនជាង។ ស្នេហាមិនអាចកំណត់បានងាយៗទេ បើគាត់ចង់ទៅកុំព្យាយាមឃាត់គាត់អី បណ្ដោយឲ្យគាត់ទៅរកជីវិតរបស់គាត់ចុះ ព្រោះនៅជាមួយគ្នាបន្តក៏គ្មានន័យអីដែរ។

ការដែលមិនផ្ដល់ឱកាស មិនមែនជារឿងត្រឹមត្រូវទាំងស្រុងនោះទេ ការផិតក្បត់របស់មនុស្សប្រុស នៅតែអាចមានការប្រែប្រួល ប៉ុន្តែបើគាត់មានលើកទីពីរហើយ នោះមានន័យថាមិនអាចកែបានទេ។ ដូច្នេះហើយ មុនជ្រើសរើសដៃគូជីវិត អ្នកត្រូវប្រុងប្រយ័ត្នមែនទែន៕
ប្រែសម្រួល៖ ស្រីខួច
ចុចអាន៖ផ្លាស់ប្ដូរបទពិសោធន៍ថ្មី បោះតង់ជាមួយគូស្នេហ៍ កុំភ្លេចចំណុចទាំងនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


