Connect with us

KPT+

៥ វិធី ដើរចេញពីស្នេហាតែម្ខាង ដែលយើងគិតថា មិនអាចទៅរួច

បានផុស

នៅ

នៅពេលដែលយើងមានអារម្មណ៍ល្អជាមួយនរណាម្នាក់ យើងតែងគិត និងជឿជាក់ថា​ វាគឺជាសេចក្តីស្រឡាញ់សងខាង។ ប៉ុន្តែ​ពេល​ខ្លះ ​ប្រតិកម្ម​ដែល​ភាគី​ម្ខាង​ទៀត​ឆ្លើយ​តប​អារម្មណ៍ ​នោះ​អាច​ប្រាប់​បាន​ថា​ ស្នេហា​នេះ​ ហាក់​ដូច​ជាគ្មាន​រូបរាង ​ហើយ​មិន​គួរ​បន្តទាល់​តែ​សោះ ។ ប្រសិនបើវាមិនអាចទៅរួចទេ ​គួរ​តែ​​ដើរ​ចេញ​ពី​កន្លែង​នោះ កុំនៅធ្វើ​បាប​ចិត្ត​ខ្លួន​ឯង​​ រហូតរកក្ដីសុខឲ្យខ្លួនឯងមិនឃើញ។

១ កាត់ផ្តាច់អ្វីៗទាំងអស់

ក្រោយ​ពី​ពិចារណា​លើ​ទំនាក់ទំនង​ស្នេហា​តែ​ម្ខាង​រួចហើយ​ ចូរ​ក្លាហាន ហើយត្រូវតែហ៊ានសម្រេចចិត្ត និង​ធ្វើ​សកម្មភាពភ្លាមៗ។ ឈប់ស្ទាក់ស្ទើរ ហើយរង់ចាំរឿងដែលមិនកើតឡើងទៅ។ ត្រូវប្រាប់​ខ្លួនឯងឲ្យច្បាស់ បើកាត់ត្រូវកាត់ចោលឲ្យដាច់ ឈប់ខ្វល់ ឈប់សម្លឹង ឈប់តាមដាន​រឿងរ៉ាវ​របស់​គេ។ ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន វាអាចជាវិធីមួយដើម្បីបំបែក​អ្នកចេញពីគេ​បាន។ ប៉ុន្តែប្រសិនបើអ្នកឆ្លងកាត់ពេលវេលា​ដ៏លំបាកនេះ ក្រោយមក វា​គ្រាន់តែជាការចងចាំមួយ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ មិត្តគឺជាមនុស្ស​ដែល​​​មិនអាចចោលបាន

មិត្តគឺសំខាន់បំផុតនៅពេលនេះ។ នៅពេលដែលយើងចង់​ឲ្យ​នរណាម្នាក់ទាញយើង ចេញពីគំនិត​ស្ទាក់ស្ទើរ ឬចំណុចដែលយើងមិនអាចបន្តទៅមុខបាន។ ​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ដែល​ស្គាល់​គ្នា​ច្បាស់​ យើង​មិន​ចាំបាច់និយាយច្រើនទេ។ មិត្ត​នឹង​ដឹង​ថា ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ធ្វើ​​​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ប្រសើរ ឬអ្វីដែលយើងនឹងនិយាយ​ គេ​នឹង​ស្ដាប់​ដោយ​ការ​យោគយល់ ហើយ​តែងតែ​នៅ​ក្បែរ​ផ្ដល់​ដំបូន្មាន និង​ការ​លើក​ទឹក​ចិត្ត​ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ថាមពល​វិជ្ជមាន​ វា​ពិត​ជា​ប្រសើរ​ជាង​ ការ​ព្យាយាម​នៅ​ម្នាក់​ឯង។

៣ ធ្វើ​ផែនការ​សម្រាប់​ការអភិវឌ្ឍន៍​ខ្លួនឯង

ការ​អភិវឌ្ឍ​នេះ​ មាន​គោល​បំណង​ក្លាយ​ជា​កំណែ​ដែល​ល្អ​ប្រសើរ​សម្រាប់​ខ្លួន​អ្នក មិនមែន​សម្រាប់​អ្នកណាឡើយ តែដើម្បី​ខ្លួន​ឯង។ បើ​អ្នក​ចង់​ធ្វើ​អ្វី​មួយ បើ​គិត​ថា​វា​ល្អ ចូរ​ធ្វើ​វា​ទៅ។ មិនថា​ហាត់ប្រាណ​ សម្រក​ទម្ងន់​ ឬ​ផ្លាស់ប្តូរ​រូបរាង​ឲ្យ​កាន់តែមានទំនុកចិត្ត។ ស្វែងរកចំណង់ចំណូលចិត្ត​ដើម្បីធ្វើ ដែលមានប្រយោជន៍ជាងការអង្គុយលើគំនិតអវិជ្ជមាន បន្ទោសខ្លួនឯងដែលមិន​ល្អគ្រប់គ្រាន់។ អ្នក​ត្រូវ​ស្រឡាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ ជាង​ស្រឡាញ់​មនុស្ស​ដែល​មិន​សម​ នឹង​ទទួល​បាន​ក្ដី​ស្រលាញ់​ពី​យើង។

៤ ទោះមិន​អាច​បំភ្លេច​បាន តែ​កុំ​រារាំង​ខ្លួន​ឯង ​ពី​ការ​មាន​មនុស្ស​ថ្មី

អ្នកខ្លះភ័យខ្លាចថា ក្រោយបែកគ្នាមិនទាន់បានប៉ុន្មានផង ក៏មានថ្មី នឹងមានមនុស្សនិយាយដើមមិនល្អ។ សួរថា គេទាំងនោះជាអ្នកបង្កើតក្ដីសុខសម្រាប់អ្នក ឬអ្នកខ្លួនឯង។ ប្រសិនបើ​អ្នក​មានអារម្មណ៍ល្អ ចំពោះ​នរណាម្នាក់​ មកជាយូរមកហើយ តែ​មិនអាច​ទៅ​រួច​ក្នុងការធ្វើឲ្យប្រសើរឡើង ឬបំភ្លេចនរណាម្នាក់​ទៀត​ក្នុងពេលដ៏ខ្លី។ ចូរ​កុំបណ្តោយ​ឲ្យ​ការចងចាំដែលនៅដិតដាម ឆក់​យកឱកាសល្អៗ ព្យាយាមចេញទៅជួបមនុស្សថ្មី ហើយ​បើ​​ជួប​មនុស្សដែលចូលចិត្ត អ្នក​មិនចាំបាច់មានអារម្មណ៍ខុស ចំពោះ​រឿងចាស់នោះទេ។ ជាការប្រសើរណាស់ គោលដៅរបស់យើង ត្រូវតែដើរទៅមុខទៀត។

៥ ទទួលយកការពិត ហើយឈប់កុហកខ្លួនឯង

រឿងសំខាន់បំផុត គឺត្រូវទទួលយកការពិត ហើយឈប់កុហកខ្លួនឯងថា យើងមាននៅក្នុងជីវិតរបស់មនុស្សដែលយើងស្រលាញ់ ។ ការ​រង់ចាំ​ស្នេហា ​ពី​អ្នក​ដែល​គ្មាន​បេះដូង ​គឺ​ពិបាក​ចិត្ត​ណាស់ ហើយប្រសិនបើគាត់មិនមានបេះដូង ដើម្បីផ្តល់ឲ្យ កុំវិនិច្ឆ័យគាត់ វា​មិន​មែន​ជា​កំហុស​របស់​គាត់ ​ដែល​មិន​មាន​អារម្មណ៍​ដូច​យើង​នោះ​ទេ។ បើអាចទទួលយកបាន សម្រេចចិត្ត ហើយបញ្ចប់វា។ យើងអាចសោកសៅ យំយ៉ែក តែបើយើងក្លាហានហ៊ានដើរចេញពីស្នេហានេះបាន ចាត់ទុកថាយើងដូចផ្ដល់ក្ដីសុខឲ្យខ្លួនឯងហើយ។

បើដឹងថាមិនអាចបន្ត គួរកុំនៅត្រាំត្រែង ហើយកុំយកស្នេហាជាធំ រហូតបាត់បង់ម្ចាស់ការ ភ្លេចស្រលាញ់ខ្លួនឯង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឥរិយាបថ ៥ របស់បុរស បញ្ជាក់ថា គេស្រលាញ់នាងពិត មិនមែនលេងសើច

ចុចអាន៖៨ វិធីគួរធ្វើដើម្បីខ្លួនឯង បើចង់ចេញពីមនុស្ស យើងអស់ក្ដីស្រលាញ់ជាមួយគេ ដោយគ្មានជម្លោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥២ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥៤ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម