KPT+
អារម្មណ៍មួយនៅពេលជួបមនុស្សដែលធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្តៅខ្លាំង
ថ្ងៃណាមួយអ្នកនឹងជួបនរណាម្នាក់ ដែលមិនគ្រាន់តែចង់ចំណាយពេលយប់នៅជាមួយតែអ្នកនឹងទន្ទឹងរង់ចាំគេភ្ញាក់និងចែករំលែកអាហារពេលព្រឹកជាមួយគ្នា។ គេនឹងសម្លឹងភ្នែកនៅពេលណាដែលអ្នកនិយាយកុហក។ គេនឹងមើលអ្នកនៅក្នុងក្រសែភ្នែក ហើយដឹងថា អ្នកកំពុងគិតអ្វី មុនពេលដែលអ្នកនិយាយ។ វាជាទំនាក់ទំនងមួយដែលអ្នកមិនដែលដឹង ប៉ុន្តែអ្នកពិតជារីករាយនៅពេលដែលបាននៅក្បែរគេ ហើយគេក៏អនុញ្ញាតឲ្យអ្នកចូលក្នុងពិភពរបស់គេដូចគ្នា។

អ្នកនឹងមិនខ្លាចក្នុងការនិយាយរឿងរ៉ាវរបស់អ្នកប្រាប់ទៅគេ ទាំងក្តីសុបិន មហិច្ឆតា ការខកបំណងដែលអ្នកធ្លាប់ឬក៏ភាពភ័យខ្លាចកន្លងមក។ មិនតែប៉ុណ្ណោះអ្នកអាចយករឿងរ៉ាវរបស់អ្នកដែលធ្លាប់មានកំហុស អ្នកមិនបានវិនិច្ឆ័យច្បាស់លាស់ ហើយគេក៏ជាមនុស្សម្នាក់ដែលព្រមស្តាប់រាល់រឿងរ៉ាវទាំងនោះដោយមិនមានការសើចចំអកអំពីអតីតកាលរបស់អ្នកនោះទេ។

នៅពេលនោះ មនុស្សម្នាក់នោះ នឹងស្ម័គ្រចិត្តទម្លុះជញ្ជាំងនៃបញ្ហា និងរួមដំណើរជាមួយអ្នកដោយមិនរារែក។ នៅពេលដែលអ្នកនិងគេយល់ពីគ្នាកាន់តែច្បាស់ ឆាប់យល់ពីបញ្ហា ងាយយល់ពីតម្រូវការរៀងៗខ្លួន ជាពិសេសគេការធ្វើរឿងច្រើនសម្រាប់ ជាជាងការអះអាងតែមាត់ ៕
អត្ថបទ៖ មួង ពិសី
ចុចអាន៖ អានអត្ថបទនេះ នឹងដឹងថា ខ្លួនឯងជាមនុស្សញៀនរឿងភេទសម្ព័នដែរអត់?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


