KPT+
អ្នកឧកញ៉ា គួច ម៉េងលី អះអាងថា សព្វថ្ងៃសិស្សានុសិស្សមានភាពបរាជ័យលើកត្តាសង្គម៤យ៉ាង
ស្ថាបនិកនៃសាលារៀន អន្តរទ្វីបអាមេរិកាំង (AIS) អ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងថា ប្រភេទសង្គម៤ ដែលអាចធ្វើឲ្យសិស្សានុសិស្ស ឬយុវជនបរាជ័យក្នុងជីវិតរបស់ពូកគេ។ សង្គមទាំង៤នោះមាន សង្គមគ្រួសារ សង្គមសាលារៀន សង្គមអាណាព្យាបាលទី២ និងសង្គមមិត្តភក្តិ។

អ្នកឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ថា សង្គមទីមួយដែលធ្វើឲ្យសិស្សបរាជ័យ គឺសង្គមគ្រួសារ មានន័យថា នៅពេលដែលគ្រួសារមួយមានភាពបែកបាក់គ្នា ឳពុកម្តាយមិនចុះសម្រុង ក៏ធ្វើឲ្យប៉ះពាល់ដល់កូនផងដែរ។ ដូច្នេះ នៅពេលដែលពួកគេមានបញ្ហា ក្លាយទៅជាមនុស្សស្ងៀមស្ងាត់ គេនឹងទៅរកសង្គមទី២ គឺសាលារៀន ពោលគឺ សិស្ស ឬ យុវជននឹងទៅរកលោកគ្ រូអ្នកគ្រូ សិស្សច្បង ឬអ្នកប្រឹក្សាយោបល់ (Mentor) ដើម្បីជួយដោះស្រាយបញ្ហា។ ក៏ប៉ុន្តែ ស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍ គឺមិនសូវមាននរណាខ្វាយខ្វល់ឡើយ នោះនឹងធ្វើឲ្យសិស្សានុសិស្ស រត់ទៅរកសង្គមទី៣។

សង្គមទី៣ គឺអាណាព្យាបាលទី២ អាចជាម្តាយមីង អាចជាបងប្អូន ឬ គ្រូបង្រៀន ដែលសិស្សទុកចិត្តបាន ប៉ុន្តែ នាសម័យបច្ចុប្បន្ននេះ គឺមិនងាយស្រួលឡើយក្នុងការស្វែងរកមនុស្សដែលអាចទុកចិត្តបាននោះ។ ទាំងនេះ សុទ្ធតែដើមហេតុធ្វើឲ្យក្មេងៗងាកទៅរកសង្គមទី៤ គឺសង្គមមិត្តភក្តិ។ សង្គមមិត្តភក្តិនេះ គឺមានហានិភ័យខ្ពស់ណាស់ ព្រោះសង្គមមិត្តភក្តិ ងាយនឹងត្រូវបានអូសទាញចូលក្នុងផ្លូវមិនល្អផ្សេងៗ អាចនាំឲ្យពួកគេដើរក្នុងផ្លូវខុស និងប្រើប្រាស់គ្រឿងញៀនផងដែរ។ ដូចនេះ សព្វថ្ងៃនេះ ក្មេងៗនៅកម្ពុជា គឺបរាជ័យ និងស្ថិតក្នុងសភាពគ្រោះថ្នាក់លើសង្គមទាំង៤នេះ។ នេះបើតាមប្រសាសន៍របស់អ្នកឧកញ៉ា គួច ម៉េងលី។
ទន្ទឹមនេះ អ្នកឯកញ៉ា បានអះអាងបន្ថែមថា បញ្ហាខាងលើនេះអាចធ្វើការដោះស្រាយបាន គឺការជួយគ្នាទៅវិញទៅមករបស់ប្រជាជនកម្ពុជា ដោយមានការស្រឡាញ់គ្នា ជួយគ្នា មិនរើសអើង ឬ ប្រកាន់ពូជសាសន៍ ប្រកាន់ទ្រព្យសម្បត្តិរវាងអ្នកមាន និងអ្នកក្រឡើយ ទើបអាចជួយស្រោចស្រង់ក្មេងៗ និងសិស្សានុសិស្សដែលកំពុងជួបបញ្ហាបាន។ ជាអកុសល ដោយសារបច្ចុប្បន្ននេះ នៅកម្ពុជា ប្រជាជនបែបនេះ មានតិចតួចបំផុត ជាហេតុធ្វើឲ្យក្មេងៗ និងយុវជនជិត៦០%ទៅហើយ ជួបនូវសុខភាពផ្លូវចិត្ត បាក់ទឹកចិត្ត ស្ថិតក្នុងភាពឯកោ ពិបាកចិត្ត អផ្សុក និងមានអារម្មណ៍រវើរវាយ អស់សង្ឃឹមក្នុងជីវិត។ ដូចនេះ អ្នកឧកញ៉ា គួច ម៉េងលី បានផ្តាំផ្ញើដល់ឳពុកម្តាយគ្រប់រូប តាមដាន និងជំរុញទឹកចិត្តដល់កូនៗក្នុងការរៀនសូត្រឲ្យបានល្អ ចៀសវាងទុកពួកគេចោល នាំឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍ ការសិក្សា និងអនាគតរបស់ពួកគេ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


